Cellcard ប្រគល់​រង្វាន់​ទឹកប្រាក់ ៦ដុល្លារ​អាមេរិក ដល់​អតិថិ​ជន ៣រូប​ផ្សេង​គ្នា

ភ្នំពេញ៖ នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌប្រពៃណីជាតិ Cellcard នៅតែបន្តចាប់រង្វាន់ដើម្បី ផ្តល់សំណាងជូនអតិថិជនដែលបានគំាទ្រ កម្មវិធីផ្ញើសារដើម្បី ឈ្នះរង្វាន់ជារៀងរាល់ថ្ងៃ របស់ Cellcard។ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥នេះ អតិថិជនរបស់ក្រុមហ៊ុន Cellcard ដែលត្រូវបានប្រគល់រង្វាន់នៅថ្ងៃនេះ មានចំនួនបីរូបដែលជាអ្នកមានសំណាង ជាបន្តបន្ទាប់ពីអតិថិជនមុនៗ ជាពិសេសគឺជាថ្ងៃដ៏ប្រពៃមួយដែលប្រជាពលរដ្ ឋកំពុងមមោញឹកជាមួយនឹងពិធីបុណ្យកាន់បិណ្ឌ (ភ្ជុំ)ប្រពៃណីជាតិ។

ជាមួយនឹងការប្រគល់រង្វាន់នេះដែរតំណាង បានធ្វើការប្រគល់រង្វាន់ជូនអតិថិជនទំាងបីរូបរួមមាន កញ្ញា ឡឹក ដាវី ជាមន្រ្តីរាជការ រស់នៅខេត្តព្រះសីហនុ បានឈ្នះ៣ម៉ឺនដុល្លារអាមេរិក ទីពីរលោក អ៊ិន ប៊ុណ្ណា រស់នៅខេត្តកំពង់ស្ពឺបានឈ្នះ២ម៉ឺនដុល្លារអាមេរិក និងអតិថិជនទីបី កញ្ញា កន វិឆ្ឆិកា ក៏ឈ្នះ១ម៉ឺនដុល្លារអាមេរិកផងដែរ។ ទាំងអស់នេះគឺជាអតិថិជនរបស់ក្រុមហ៊ុន Cellcard ដែលត្រូវបានសំណាងរត់ចូលព្រមៗគ្នា្នឈ្នះទឹកប្រាក់ដ៏ច្រើន ពីក្រុមហ៊ុន Cellcard។

ស្ថិតក្នុងពេលវេលាដែលកម្រ និងបានកាន់ស្លាកជាមួយនឹងទឹកប្រាក់៣ម៉ឺនដុល្លារអាមេរិក កញ្ញា ឡឹក ដាវី បានឲ្យដឹង ខ្ញុំពិតជាមិនដឹងថានិយាយយ៉ាងម៉េចទេ នៅពេលដែលត្រូវរង្វាន់ នៅពេលដែលអតិថិជនខលប្រាប់ ធ្វើឲ្យខ្ញុំស្លុតអស់ហើយ រួមជាមួយនឹងអតិថិជនចេះតែខលមកខ្ញុំដូចជាអស់កំលាំង និងលើកទូរស័ព្ទ ពីព្រោះថាសប្បាយចិត្តខ្លាំងពេច «ទឹកប្រាក់៣ម៉ឺនដុល្លារច្រើនណាស់ហើយខ្ញុំបាន មកដោយមិនលំបាក់នោះទេគ្រាន់តែផ្ញើសារសោះ» ។

ស្រដៀងគ្នានេះដែរលោក អ៊ិន ប៊ុណ្ណា ក៏បានបង្ហាញពីអារម្មណ៍ផ្ទាល់ «ខ្ញុំត្រូវរង្វាន់ Cellcard នេះពិតជាសំណាងធំរបស់ខ្ញុំមែនហើយ ដែលអាចធ្វើឲ្យខ្ញុំអាចមានលទ្ធភាព ប្រើប្រាស់ថវិកានេះជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំ ក្នុងការប្រកបមុខរបរមួយដ៏សមរម្យ»។

លោកបន្តថា ខ្ញុំពិតជាអរគុណក្រុមហ៊ុន Cellcard ដែលបានបង្កើតកម្មវិធីនេះឡើង និងដែលអាចធ្វើឲ្យខ្ញុំ មានថ្ងៃនេះ បានកាន់ទឹកប្រាក់២ម៉ឺនដុល្លារ ហើយឲ្យអតិថិជនដ៏ទៃទៀត ត្រូវព្យាយាមទំាងអស់គ្នាដើម្បីមានសំណាងដូចរូបខ្ញុំ៕

Cellcard ប្រគល់​រង្វាន់​ទឹកប្រាក់ ៦ដុល្លារ​អាមេរិក ដល់​អតិថិ​ជន ៣រូប​ផ្សេង​គ្នា

Cellcard ប្រគល់​រង្វាន់​ទឹកប្រាក់ ៦ដុល្លារ​អាមេរិក ដល់​អតិថិ​ជន ៣រូប​ផ្សេង​គ្នា

Cellcard ប្រគល់​រង្វាន់​ទឹកប្រាក់ ៦ដុល្លារ​អាមេរិក ដល់​អតិថិ​ជន ៣រូប​ផ្សេង​គ្នា