លោក យន្ត មីន អភិបាល ខេត្តព្រះសីហនុ ស្នើអ្នកពាក់ព័ន្ធ ដកថយចេញ ពីតំបន់ក្បាលឆាយ ចំណែកពលរដ្ឋ សូមចូលរួមផង

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញ កងកម្លាំងប្រដាប់អាវុធ ចុះត្រួតពិនិត្យមើលភូមិសាស្រ្តតំបន់ក្បាលឆាយ តាមអនុក្រឹត្យលេខ ៧៦ របស់រាជរដ្ឋាភិបាល ។

ស្ថិតនៅតំបន់ក្បាលឆាយ លោក យន្ត មីន បានថ្លែងប្រាប់ Fresh News ថា លោកនឹងប្តេជ្ញាការពារដី និងព្រៃនៅតំបន់ក្បាលឆាយឲ្យបាន ហើយក៏បានស្នើដល់អ្នកពាក់ព័ន្ធ សូមដកខ្លួនថយជាបន្ទាន់ ចំណែកប្រជាពលរដ្ឋ ក៏សូមចូលរួមចំណែកផងដែរ ហើយសូមកុំព្យាយាមទន្រ្ទាន យកដីតំបន់នេះ ធ្វើជាកម្មសិទ្ធិឲ្យសោះ ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានធ្វើដំណើរព័ទ្ធជុំវិញអាងទឹកស្អាត តំបន់ក្បាលឆាយ ដើម្បីត្រួតពិនិត្យមើល ភូមិសាស្រ្តដីអនុក្រឹត្យ៧៦ ងាយស្រួលមានវិធានការណ៍ មិនតែប៉ុណ្ណោះ ក៏បានឆ្លៀតចូលមើល អាងចម្រុះទឹកស្អាតក្រុមហ៊ុន អានកូ ដែលផ្គត់ផ្គង់ ដល់ប្រជាពលរដ្ឋក្នុងក្រុងផងដែរ ៕