ម៉ៅ ហាជី រង​ការ​ជេរ​ប្រមាថ​ពី​អ្នក​លេងFacebookថា ច្រៀង​សំឡេង​ដូចគោ

ភ្នំពេញ៖ បេក្ខជនមកពីខេត្តបាត់ដំបង កំពុងតែប្រកួតប្រជែងនៅក្នុងកម្មវិធី «Cambodian Idol» លោក ម៉ៅ ហាជី បានរងការជេរប្រមាថ ពីអ្នកលេងបណ្តាញ ទំនាក់ទំនងសង្គម Facebook ថា ច្រៀងសំឡេងដូចគោ និងពាក្យអសុរោះមួយចំនួនទៀត ។

តាមរយៈសារខ្លីមួយ ដែលម្ចាស់ Account Facebook មានឈ្មោះ ជាភាសាអង់គ្លេសថា Cambodia Heng Heng បានសរសេរបង្ហោះ ជាសាធារណៈវាយប្រហារមកលើលោក ម៉ៅ ហាជី ចំៗថា «ចរិកអឿក្រយ៉យណាស់ អាក្របីសម្លេងមិនស្មើគោផង តាមពិតច្រៀងចាញ់ទាំងកូនគោផង ស្តាប់មិនចូលសោះ តាំងពី ព្រាប សុវត្ថិ បញ្ជោរមកធ្វើវាយឫកក្អេងក្អាង អួតនោះអួតអំនួត មោទនៈជ្រុលហួសហេតុ។ ចុងក្រោយចង់និយាយថា បងក្របីម្នាក់នេះ ច្រៀងមិនឈ្នះគោផង គោច្រៀងពីរោះជាងបងក្របីហាជី មាឌដូចក្របីសម្លេងច្រៀង អន់ជាងគោ»។

ទាក់ទងទៅនឹងការបង្ហាញសារនេះម្ចាស់ Account Facebook ខាងលើមិនបានបញ្ជាក់ច្បាស់ទេថា មានបញ្ហាអ្វីនៅពីក្រោយខ្នង ហេតុអីបានជាគេ បង្ហាញសាររិះគន់មិនសំចៃ ទៅលើបេក្ខជនរូបសង្ហា លោក ម៉ៅ ហាជី បែបនេះ ។ ទស្សនិកជន ក៏មិនបានដឹងច្បាស់ដែរថា អត្តចរឹតឫកពារ នៅខាងក្រៅរបស់បេក្ខជនរូបនេះ មានភាពក្រអើតក្រទម ដូចការលើកឡើងនោះ ឬយ៉ាងណាទេ ?

គេហទំព័រ LookingTODAY មិនអាចទាក់ទងទៅ លោក ម៉ៅ ហាជី ដើម្បីសាកសួរបានទេ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥នេះ ៕

ម៉ៅ ហាជី រង​ការ​ជេរ​ប្រមាថ​ពី​អ្នក​លេងFacebookថា ច្រៀង​សំឡេង​ដូចគោ

ម៉ៅ ហាជី រង​ការ​ជេរ​ប្រមាថ​ពី​អ្នក​លេងFacebookថា ច្រៀង​សំឡេង​ដូចគោ

ម៉ៅ ហាជី រង​ការ​ជេរ​ប្រមាថ​ពី​អ្នក​លេងFacebookថា ច្រៀង​សំឡេង​ដូចគោ

ម៉ៅ ហាជី រង​ការ​ជេរ​ប្រមាថ​ពី​អ្នក​លេងFacebookថា ច្រៀង​សំឡេង​ដូចគោ

ម៉ៅ ហាជី រង​ការ​ជេរ​ប្រមាថ​ពី​អ្នក​លេងFacebookថា ច្រៀង​សំឡេង​ដូចគោ

សូមទស្សនាការបញ្ចេញសម្ថភាពរបស់លោក ម៉ៅ ហាជី ក្នុងកម្មវិធី «Cambodian Idol» Live Show សប្តាហ៍ទី៥ ខាងក្រោម៖

តើប្រិយមិត្តយល់យល់ឃើញយ៉ាងណាដែរ ចំពោះការរិះគន់របស់ម្ចាស់Account Facebook ខាងលើ?