សិល្បករ-សិល្ប​ការិនី​ជា​ច្រើន​ដួង នាំ​យក​ចង្ហាន់ និង​ទេយ្យ​ទាន ប្រគេន​ព្រះ​សង្ឃ​ក្នុង​វត្តភ្នំ​តាម៉ៅ

តាកែវ៖ តារាចម្រៀង សន វិជ្ជបុត្រ របស់ផលិតកម្ម M រួមជាមួយសិល្បករ សិល្បការិនី នៅក្នុងសមាគមសិល្បករខ្មែរ ជាច្រើនរូបទៀត បានរួមគ្នាធ្វើចង្ហាន់ និថនាំយកទេយ្យទាន បាយម្ហូប ប្រគេនព្រះសង្ឃគង់នៅវត្តភ្នំតាម៉ៅ ស្ថិតក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ និងចែកទានជូនដល់ចាស់ជរា នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌទី៩ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ ប្រមាណជា៥០០នាក់។

តារាចម្រៀង សន វិជ្ជបុត្រ របស់ផលិតកម្ម M ជាមួយសមាជិក សិល្បករ សិល្បការិនីជាច្រើនរូប នៃសមាគមសិល្បៈខ្មែរ បានរៀបចំនូវ បាយប្រអប់ ប្រមាណជា ជាង៣០០ប្រអប់ ដោយមុនទៅដល់វត្តភ្នំតាម៉ៅ បានចុះចែកជូនដល់អ្នកសុំទាន ក្មេងៗ និងចាស់ជរា បន្ទាប់មក ក៏បាននាំយកទេយ្យទាន សម្ភារៈ និងថវិកាមួយចំនួន ដែលបានរៀបចំរួចជាស្រេច ទៅប្រគេន ដល់ព្រះសង្ឃនៅវត្តភ្នំតាម៉ៅ។ ក្នុងនោះដែរ ក៏មានការចូលរួមពីសំណាក់ ព្រះគ្រូ នីសុវណ្ណ មុនីរ៉េត ទីប្រឹក្សាសម្តេចព្រះសង្ឃរាជ នន្ទ ង៉ែត ជាប្រធានក្រុមប្រឹក្សាភិបាល សមាគមសិល្បករខ្មែរ និងជាមេកុដិ លេខ២៤វត្តនាគវ័ន្ត ផងដែរ។

ក្រៅពីនោះ គេសង្កេតសិល្បករ-សិល្បការិនី ជាច្រើនរូបទៀត រួមមាន លោកឧកញ៉ា ឃ្លោក តារាសម្ដែង ចាន់ តារាទី លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ លោក អ៊ឹម ជីវ៉ា កញ្ញា ហេង ស្រីពេជ្រ អ្នកស្រី ថុង ស៊ីវទៀង ចាងហ្វាងផលិតកម្មចក្រវាឡពេជ្រភាពយន្ត លោក ចិត្រ បុរី លោក តារាចម្រៀង សន វិជ្ជបុត្រ លោក ហេង ស៊ីមង លោក រតនៈ កញ្ញា អេនមី ព្រមទាំងតារាចម្រៀង តារាសម្ដែងជាច្រើននាក់ទៀត។

ពិធីកាន់បិណ្ឌ គឺជាប្រពៃណីរបស់អ្នកកាន់ពុទ្ធសាសនា ដើម្បីឧទ្ទិសផល្លានុសង្ឃ ជូនដល់ព្រះមាតាបិតា ជីដូនជីតា ដែលលោកបានបាក់បែក ចែកឋានទៅកាន់បរលោក តាំងពីយូរក្ដី និងថ្មីៗក្ដី ស្របតាមទំនៀមទំលាប់ ប្រពៃណីពីបុរាណរបស់យើង គឺនៅក្នុងថ្ងៃ១រោច ខែភទ្របទ ចាប់ផ្ដើមរៀបចំពិធីកាន់ជើងបិណ្ឌ (ដាក់បិណ្ឌ) តាមទីអារាមនានាទូទាំងប្រទេស ។

ជាក់ស្ដែងនៅក្នុងពិធីកាន់បិណ្ឌទី៩ នេះ ក្រុមសិល្បករ-សិល្បការិនី បានសម្ដែងក្ដីសុទ្ធាជ្រះថ្លា នាំយកចង្ហាន់ និងទេយ្យទានជាច្រើន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងរដូវបុណ្យភ្ជុំ ក្នុងវត្តភ្នំតាម៉ៅ ខណៈដែលតាមបណ្ដាវត្តនានាជាច្រើនទៀត ក៏ត្រូវបានចូលរួមជាបន្តបន្ទាប់៕