បារាំង ជំរុញ​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​កម្ពុ​ជា​និង​បារាំង និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​

ភ្នំពេញ: ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លោក Phillipe Chatignoux ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​ស្ថានទូត​បារាំង​ប្រាំ​កម្ពុជា បាន​ជំរុញ​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​កម្ពុ​ជា​និង​បារាំង និង​ហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អ​បរិស្ថាន​ទីក្រុង វិស័យ​កសិកម្ម ការដឹកជញ្ជូន ធនាគារ និង​ឥណទាន​សម្បទាន​។​

​ក្រសួងពាណិជ្ជកម្ម​បាន​ផ្សាយ​ថា នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Phillipe Chatignoux ទីប្រឹក្សា​សេដ្ឋកិច្ច​សម្រាប់​កម្ពុជា នៃ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​។​

​លោក Chatignoux បានបង្ហាញ​ពី​គោលបំណង​ចង់ បំពេញការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជួយ​ជំរុញ​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​កម្ពុ​ជា និង​បារាំង​លើ​វិស័យ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ជាច្រើន​ដូចជា​៖ ការកែលំអរ​បរិស្ថាន​ទីក្រុង វិស័យ​កសិកម្ម ការដឹកជញ្ជូន ធនាគារ និង​ឥណទាន​សម្បទាន​។ លោក​បាន​សម្តែង​នូវ​ការប្តេជ្ញា​យ៉ាង​មុតមាំ របស់ខ្លួន​ក្នុងការ​ចូលរួមចំណែក​ដល់​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​សម្តែង​ការកោតសរសើរ និង​អបអរសាទរ​ចំពោះ ទីប្រឹក្សា​សេដ្ឋកិច្ច នៃ​ស្ថានទូត​បារាំង ដែល​ទើបតែ​បានទទួល​ការតែងតាំង​ថ្មី​ប្រចាំ​នៅ​កម្ពុជា​។ ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការប្តេជ្ញា​របស់ខ្លួន​ចំពោះ​ការបំពេញ​ការងារ​យ៉ាង​ជិតស្និទ្ធ ជាមួយ​ស្ថានទូត​បារាំង​ក្នុងការ​បង្កើត​គោលដៅ ឲ្យ​វិនិយោគិន​បារាំង​ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​កម្ពុ​ជា​និង​បារាំង​។
​លោក​ទេសរដ្ឋមន្ត្រី បានស្នើ​ឲ្យ​ទីប្រឹក្សា​សេដ្ឋកិច្ច​បារាំង​ជួយ​ផ្សព្វផ្សាយ ពី​ប្រទេស​កម្ពុជា​ទៅដល់ វិនិយោគិន​បារាំង​ឲ្យ​បានដឹង​ពី កាលានុវត្តភាព​សម្រាប់​ការវិនិយោគ​ដែល​ផ្តល់​ឲ្យ​កម្ពុជា ពី​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ ២០១៥ និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​សម្រាប់​កម្ពុជា នៅក្នុង​ការធ្វើសមាហរណកម្ម​នេះ​៕​

បារាំង ជំរុញ​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​កម្ពុ​ជា​និង​បារាំង និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​

បារាំង ជំរុញ​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​កម្ពុ​ជា​និង​បារាំង និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​

បារាំង ជំរុញ​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​កម្ពុ​ជា​និង​បារាំង និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​