បត់​រថយន្ត​មិន​ស៊ីញ៉ូ​បុក​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​បាក់ជើង​

​ខេត្ត​ព្រះសីហនុ​៖ យុវជន​ជា​អ្នកលក់​ទូរស័ព្ទ​ម្នាក់ បាន​រងរបួស​ធ្ងន់​បាក់ជើង​ឆ្វេង ដោយសារ​រថយន្ត​ម៉ាក​ឡុ​ច​ស៊ិ​ស RX300 បុក​ពេញទំហឹង​កាលពី​វេលា​ម៉ោង​វេលា​ម៉ោង ២០ និង​៤៥​នាទី​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​ឯករាជ្យ ត្រង់ចំណុច ស្តុ​ប​៣៣៣ ស្ថិតនៅ​សង្កាត់​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ​។​

​លោក​វរសេនីយ៍ឯក អ៊ី សុខា ស្នងការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក​ឡុ​ច​ស៊ិ​ស RX300 ពាក់​ស្លាក​លេខ​ព្រះសីហនុ 2A-4887 បើកបរ​ដោយ​ឈ្មោះ វង្ស ផល្លី ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ និង ម៉ូតូ ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 1C-9710 បើកបរ​ដោយ​ឈ្មោះ ម៉ូ​វ ដា​រ៉ា​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មានមុខ​របរ​អ្នកលក់​ទូរស័ព្ទ បណ្តាលអោយ​រងរបួស​ធ្ងន់ បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​រស្មី​កំពង់សោម​។​

​ជនរងគ្រោះ​បាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​នៅ​គ្លីនិក​រស្មី​កំពង់សោម​។ ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ​៕ សមុទ្រ​ខៀវ

KA-04-10-2015-07 KA-04-10-2015-06 KA-04-10-2015-08 KA-04-10-2015-09 KA-04-10-2015-10