ការចិញ្ចឹម​កូន​ឲ្យ​លូតលាស់​បានល្អ​​តាមរយៈការអប់រំ​ផ្នែក​អាហារូបត្ថម្ភ និង​សារធាតុ​បំប៉ន​នានា

ភ្នំពេញ: ក្រុមហ៊ុន Sanofi ជា​ក្រុមហ៊ុន​ឱសថ​ពិភពលោក បានរៀបចំកម្មវិធីមួយមាន​ឈ្មោះថា "​ម្តាយ​របស់ខ្ញុំ កូន​របស់ខ្ញុំ​" (My Mom, My Kid) ដែលជា​កម្មវិធី​អប់រំ​ផ្នែក​អាហារូបត្ថម្ភ និង​សារធាតុ​បំប៉ន​នានា​ដែល​ទាក់ទង​ទៅនឹង​សុខភាព​របស់​ម្តាយ និង​ការលូតលាស់​របស់​ទារ​ក ជាពិសេស គឺ​តម្រូវការ​ជីវជាតិ​កាល់ស្យូម​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Sanofi នៅ​ថ្ងៃទី​៦​ខែតុលា​នេះ បាន​ឲ្យ​ដឹងថា ឪពុកម្តាយ​ប្រមាណ​ជា ៤០០ នាក់​បាន​ចូលរួម​ក្នុង​កម្មវិធី មួយ​ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា​។ នេះ​ជា​លើកទីមួយ​ហើយ​ដែល​ក្រុមហ៊ុន Sanofi ជា​ក្រុមហ៊ុន​ឱសថ​ពិភពលោក ផ្តោតលើ​តម្រូវការ​អ្នកជំងឺ​បានរៀបចំ​កម្មវិធី​នេះ នៅលើ​ទឹកដី​អង្គរ ​សៀមរាបកាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៥ ​។

​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា អ្នកស្រី ង្វៀង ធី​ង៉ុ​ក​ម៉ី​ញ បាន​មានប្រសាសន៍​នៅក្នុង​កម្មវិធី​នេះ​ថា “​គោលបំណង​ក្នុងការ​បង្កើត​កម្មវិធី​នេះ​ឡើង គឺ​ដើម្បី​ឲ្យ​ប្រាកដថា​មាតាបិតា បាន​យល់ដឹង​ពី​ការជ្រើសរើស របៀប​ថែទាំ​សុខភាព របស់​អ្នក​ម្តាយ​ខ្លួនឯង​ផ្ទាល់ ព្រមទាំង​បុត្រ​របស់គាត់​”​។
​អ្នកស្រី បន្តទៀតថា “​ក្រុមហ៊ុន​សាណូ​ហ្វី មាន​ផលិតផល​ជា​ឱសថ​ជាច្រើន​មុខ ដែល​យើង​មិន​ចង់​ផ្តោតទៅលើ​ទីផ្សារ​លក់​តែមួយ មុខ​ទេ យើង​ចង់​ឲ្យ​អ្នកប្រើប្រាស់​ចេះ​ជ្រើសរើស​អាហារូបត្ថម្ភ និង​សារធាតុ​បំប៉ន ដែល​ត្រឹមត្រូវ​សមស្រប​នឹង​ការព្រួយបារម្ភ​របស់​ពួកគាត់​”​។

ពលរដ្ឋ​កម្ពុជា​មួយចំនួន​មានការ​យល់ដឹង និង​មានការ​យកចិត្តទុកដាក់​តិចតួច ចំពោះ​ផលប្រយោជន៍​របស់​ជីវ​ជាតិ​កាល់ស្យូម សម្រាប់​កូន​របស់​ពួកគេ​។ ក្នុង​ពិធី​នេះដែរ យើង​បាន អញ្ជើញ​មាតាបិតា ដែល​ពួកគាត់ ពិតជា​ចង់​ទទួល​នូវ​ចំណេះដឹង ក្នុងការ​ចិញ្ចឹម​បីបាច់​កូន​ឲ្យ​មាន​សុខ​ភាពល្អ និង​ឆ្អឹង​រឹងមាំ ដើម្បី​មក​ចូលរួម​ក្នុង​កម្មវិធី​នេះ​។​

​តាមរយៈ​អង្គការ​សុខភាព​ពិភពលោក បាន​ឲ្យ​ដឹងថា ត្រីមាស​ចុងក្រោយ មុនពេល​សម្រាលកូន​ជា​ពេលវេលា សំខាន់បំផុត​សម្រាប់​ការលូតលាស់​ឆ្អឹង និង​ធ្មេញ ក្នុងនោះ​ទារក​ត្រូវការ​ស្រូបយក​ជាតិ​កាល់ស្យូម​ពី​ម្តាយ ដើម្បី​ជំនួយ​ដល់​ការលូតលាស់​របស់​ឆ្អឹង​ធ្មេញ​បេះដូង​និង​ការអភិវឌ្ឍ​សាច់ដុំ​។​

​យោងទៅតាម​ទិន្នន័យ​របស់​ការអង្កេត​ផ្នែក​សុខភាព និង​ប្រជាសាស្ត្រ​កម្ពុជា (CDHS) ឆ្នាំ​២០១៤ បាន​ឲ្យ​ដឹងថា នៅ​កម្ពុ​ជាមាន ៣២​ភាគរយ​នៃ​កុមារ ដែលមាន​អាយុ​ក្រោម​៥​ឆ្នាំ មាន​បញ្ហា​កម្ពស់​មិន​ស្រប​នឹង​វ័យ​។​

​លោកស្រី​វេជ្ជបណ្ឌិត ជា ម៉ា​រី ឯកទេស​អាហារូបត្ថម្ភ​ពី​វិទ្យាស្ថាន​សុខភាព​សាធារណៈ និង​បានទទួល​អនុ បណ្ឌិត​ផ្នែក​សុខភាព​និង​អភិវឌ្ឍន៍​អន្តរជាតិ ពី​សាកលវិទ្យាល័យ Flinders ប្រទេស​អូស្ត្រាលី បាន​ពន្យល់ថា ៖ “​ជាតិ​កាល់ស្យូម​គឺជា​សារធាតុ​រ៉ែ ដែល​សំខាន់​សម្រាប់​ការកសាង​ឆ្អឹង និង​ធ្មេញ ឲ្យ​រឹងមាំ​អំឡុងពេល​កុមារភាព​និង​វ័យ​ជំទង់​។ ជាតិ​កាល់ស្យូម​មាន​តួនាទី​ផ្សេងទៀត នៅក្នុង​រាងកាយ​រាប់បញ្ចូល​ទាំង​មុខងារ​បេះដូង​។ កុមារ​វ័យក្មេង​និង​ទារក ដែល​មិន​បានទទួល​ជាតិ​កាល់ស្យូម​និង​វីតាមីន​ដេ​គ្រប់គ្រាន់ (​ដែលជា​ជំនួយ​ក្នុងការ​ស្រូបយក​ជាតិ​កាល់ស្យូម​ក្នុង​ខ្លួន​) អាចមាន​ការកើនឡើង​ហានិភ័យ​ចំពោះ​ជំងឺ​ក្រិស​”​។​
​ជំងឺ​ក្រិស គឺ​ជំងឺ​ឆ្អឹង​ទន់​មួយ​ដែល​ក្បាលជង្គង់​ងាក​ចូលគ្នា ឬ​ជើង​កោង​ការលូតលាស់​យឺត​ហើយ​ពេលខ្លះ មាន​ការឈឺ​សាច់ដុំ​និង​សាច់ដុំ​ខ្សោយ​។​

​ការទទួល​ទាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​ជាប្រចាំ ក្នុងអំឡុងពេល​កុមារភាព​គឺជា​រឿង​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​នៃ​ឆ្អឹង​ឲ្យ​លូតលាស់​ជា​អតិបរមា​។ នៅពេល​កុមារ​ទទួលបាន​សារធាតុ​បំប៉ន​កាល់ស្យូម ការហាត់ ប្រាណ​គ្រប់គ្រាន់ និង​វីតាមីន​ដេ គឺជា​ការចាំបាច់​សម្រាប់​ការឆ្លើយ​ទៅនឹង​ការលូតលាស់ ជា​អតិបរមា​។ កំឡុងពេល​កុមារភាព និង​វ័យ​ជំទង់​ពួកគេ​អាច​ចាប់ផ្តើម​ជីវិត​វ័យ​ជំទង់​របស់​ពួកគេ​បាន​ជាមួយ​ឆ្អឹង​ដ៏​រឹងមាំ និង​សុខ​ភាពល្អ​។​

​សម្រាប់​សុខភាព​ឆ្អឹង​ដ៏​រឹងមាំ​បំផុត វិទ្យាស្ថាន​វេជ្ជសាស្ត្រ បាន​ណែនាំ​ថា​៖​កុមារ​អាយុ​ចាប់ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ ត្រូវការ​កាល់ស្យូម ចំនួន​៧០០​មិ​ល្លី​ក្រាម ជាប្រចាំ​ថ្ងៃ​។ កុមារ​អាយុ​ចាប់ពី​៤​ឆ្នាំ ទៅ​៨​ឆ្នាំ ត្រូវការ​កាល់ស្យូម ចំនួន​១០០០​មិ​ល្លី​ក្រាម ជាប្រចាំ​ថ្ងៃ និង​
​កុមារ​អាយុ​ចាប់ពី​៩​ឆ្នាំ ទៅ​១៨​ឆ្នាំ ត្រូវការ​កាល់ស្យូម ចំនួន​១៣០០​មិ​ល្លី​ក្រាម ជាប្រចាំ​ថ្ងៃ​។​

​លោកស្រី​វេជ្ជបណ្ឌិត ជា ម៉ា​រី​បាន​ប្រាប់ថា​៖ "​កុមារ​អាច​បរិភោគ​អាហារ ដែល​សម្បូរ​ដោយ​ជាតិ​កាល់ស្យូម ព្រមទាំង​វីតាមីន​ដេ ដោយសារ​វា​មាន​សារៈសំខាន់​សម្រាប់​សុខភាព​ឆ្អឹង​។ ចំពោះ​អាហារ​ជំនួយ​សុខភាព​ដទៃទៀត ដែល​រួមមាន​អាហារ​មាន​ជាតិ​កាល់ស្យូម ដូចជា​អាហារ​ដែលមាន​ជាតិ​សណ្តែក នំប៉័ង ត្រី​សាល់​មុន និង​ប្រូ​ខូ​លី​"​។

​ក្រុមហ៊ុន​សាណូ​ហ្វី គឺ​កំពុង​បន្តសកម្មភាព​របស់​ខ្លូន​ក្នុង​វិស័យ​សុខភាព​ដោយ ផ្តល់​ចំណេះដឹង និង​អប់រំ​ដល់​សាធារណៈជន​ពី​របៀប​ថែរក្សា​សុខភាព​។​

​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា អ្នកស្រី ង្វៀង ធី​ង៉ុ​ក​ម៉ី​ញ បានមានប្រសាសន៍ថា​៖ "​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា មានការ​អភិវឌ្ឍ​ទៅតាម​ការរីកចម្រើនរ​បស់​ប្រទេស​ដូចគ្នា​ដែរ​។ ដូចដែល​អ្នក បានដឹងហើយថា​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ហើយ​តម្រូវ​ការថែទាំ​សុខភាព​ក៏​កាន់តែ ច្រើន​ទៅតាម​ហ្នឹង​ដែរ​។ យើង​ក៏​ចង់​ឲ្យ​អ្នក​គ្រប់គ្នា​មាន​សុខភាព​ល្អ ដោយ​ផ្តល់​ផលិតផល​ល្អ និង​ផ្តល់ ចំណេះ​ផ្នែក​សុខភាព ព្រមទាំង​គោលការណ៍​ណែនាំ ដូច្នេះ​អ្នកប្រើប្រាស់​អាចធ្វើ​ការសម្រេច​ចិត្ត​យ៉ាង​ត្រឹមត្រូវ​"​៕

ការចិញ្ចឹម​កូន​ឲ្យ​លូតលាស់​បានល្អ​​តាមរយៈការអប់រំ​ផ្នែក​អាហារូបត្ថម្ភ និង​សារធាតុ​បំប៉ន​នានា

ការចិញ្ចឹម​កូន​ឲ្យ​លូតលាស់​បានល្អ​​តាមរយៈការអប់រំ​ផ្នែក​អាហារូបត្ថម្ភ និង​សារធាតុ​បំប៉ន​នានា

ការចិញ្ចឹម​កូន​ឲ្យ​លូតលាស់​បានល្អ​​តាមរយៈការអប់រំ​ផ្នែក​អាហារូបត្ថម្ភ និង​សារធាតុ​បំប៉ន​នានា