សម្ពោធ​អគារ​ពិនិត្យ​ជំងឺ​ទូទៅ និង​អគារ​សម្ភព មន្ទីរពេទ្យ កោះអណ្ដែត នៃ​ស្រុក​ប្រតិបត្តិ​កោះអណ្ដែត ខេត្តតាកែវ​

ភ្នំពេញ: អគារ​ពិនិត្យ​ជំងឺ​ទូទៅ និង​អគារ​សម្ភព មន្ទីរពេទ្យបង្អែក​កោះអណ្ដែត នៃ​ស្រុក​ប្រតិបត្តិ​កោះអណ្ដែត​ខេត្តតាកែវ ដែល​ទើបនឹង​សាងសង់​រួច ត្រូវបាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព​លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី  និង​លោក គូ​ម៉ា​ម៉ា​រូ យូ​ជិ ឯកអគ្គរាជទូត​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥​នេះ ។​

​លោក គូ​ម៉ា​ម៉ា​រូ យូ​ជិ បាន​មានប្រសាសន៍ថា​៖ រដ្ឋាភិបាល​ជប៉ុន បាននិងកំពុង​បន្ដ គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​កម្ពុជា ដើម្បី​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដោយបាន​ផ្ដោត​សំខាន់ លើ​ការកែលំអរ​នូវ​អគារ​ថែទាំ​វេជ្ជសាស្ដ្រ ហើយ​គម្រោង​សាងសង់​អគារ​ពិនិត្យ​ជម្ងឺ​ទូទៅ​នេះ គឺ​អាស្រ័យ​ដោយមាន​ការកើនឡើង​នៃ​អ្នក​ជម្ងឺ​នៅក្នុង​មន្ទីរពេទ្យបង្អែក​កោះអណ្ដែត​គួរ​ឲ្យ​កត់សំគាល់ ហើយ​អគារ​ថ្មី​នេះ​ត្រូវបាន​ឧបត្ថម្ភ​គាំទ្រ​ដោយ ជំនួយឥតសំណង​ទ្រង់ទ្រាយ​តូច​គុ​សាណូ​ណេ​របស់ ជប៉ុន ដែល​អាចជួយ​ប្រជាពលរដ្ឋ​ទទួលបាន​ការជួយ​ព្យាបាល​ប្រកបដោយ​សុវត្ថិភាព និង​ក្នុង​បរិស្ថាន​ដោយ​ការយកចិត្តទុកដាក់​ខ្ពស់ជាង​មុន​។​

​លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន ក្នុងនាម​រាជរដ្ឋាភិបាល បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ផ្តល់ជំនួយ​ឧបត្ថម្ភ​ជា​ថវិកា​និង​សម្ភារៈ សម្រាប់​សាងសង់​អគារ​ជម្ងឺ​ទូទៅ និង​ជម្ងឺ​កុមារ ព្រមទាំង​បំពាក់​សម្ភារៈ​បរិក្ខារ​ពេទ្យ​នានា ក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​កោះអណ្តែត តាមរយៈ​គម្រោង គុ​សា​ណុ​ណេ ដោយ​ចំណាយ​ថវិកា​សរុប ប្រមាណ​ជាង ១០ ម៉ឺន​ដុល្លារ​អាមេរិក​ដែលជា​សក្ខីភាព​ថ្មី​មួយទៀត​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​យ៉ាងច្បាស់ អំពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​កៀរគរ​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ ទាំង​ថវិកា និង​សម្ភារៈ ពី​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា សំដៅ​ពង្រឹង និង​ពង្រីក​សកម្មភាព​ផ្តល់​សេវា​សុខភាព​សាធារណៈ​ជូន​ប្រជាជន​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។​

​លោក​បណ្ឌិតសភា​ចា​រ្យ បាន​មានប្រសាសន៍​ទៀតថា​៖ ទន្ទឹមនឹងនេះ ការងារ​គ្រប់គ្រង និង​ការផ្តល់សេវា​ទ្រទ្រង់​នៅ​គ្រប់​ទីកន្លែង ដូចជា មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ ការដឹកជញ្ជូន​អ្នកជំងឺ ឱសថ សម្ភារៈ​វេជ្ជសាស្ត្រ ត្រូវបាន​ពង្រឹង​នៅ​ទូទាំងប្រទេស​ដោយ​ពង្រឹង​កម្មវិធី​បង្ការ និង​ព្យាបាល​ជំងឺឆ្លង កម្មវិធី​គាំពារ​មាតា​និង​ទារក និង​គោលការណ៍​លើកលែង​ការបង់ថ្លៃ​ក្នុងការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​ជនក្រីក្រ តាមរយៈ​ការបង្កើន​មូលនិធិ​សមធម៌ សំដៅ​ជួយ​គាំពារ​ជនក្រីក្រ ឱ្យទទួល​បាន​នូវ​សេវា​សុខភាព​សាធារណៈ​កាន់តែ​ប្រពៃ​។ លើសពីនេះ រាជរដ្ឋាភិបាល បាន​បន្ត​ជំរុញ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅក្នុង​វិស័យ​សុខាភិបាល​នៅ​គ្រប់​កម្រិត ជាពិសេស​ការបណ្តុះបណ្តាល​ឆ្មប  គិលានុបដ្ឋាក និង​គិលានុបដ្ឋាយិកា ព្រមទាំង​លើកកម្ពស់​មនសិកា​រវិ​ជ្ជា​ជីវៈ​របស់​មន្ត្រី​សុខាភិបាល ក្នុងការ​បំរើប្រជាជន​ឱ្យ​កាន់តែ​ប្រសើរ និង​មាន​ប្រសិទ្ធភាព​ផងដែរ​៕​