សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​របប​សឹក​លើក​ទី២ជា​ក្តីសង្ឃឹម​ថ្មី​នៃ​លទ្ធិប្រជាធិបតេយ្យ​ថៃ

រដ្ឋប្រហារ​យោធា​ថ្ងៃទី២២ខែឧសភា​ធ្វើ​ឲ្យ​រាជាណាចក្រ​ថៃ​ត្រូវ​បាត់បង់​មេដឹកនាំ​លទ្ធិប្រជាធិបតេយ្យ។បន្ថែម​ពីនេះ​ការពន្យា​ពេល​នៃ​ការបោះឆ្នោត ត្រូវបានធ្វើ​ឡើងជា​បន្ត​បន្ទាប់ ដ្បិត​ចុង​ក្រោយនេះ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថៃ​ថ្មី​ត្រូវបាន​ច្រានចោល​ដោយ​ក្រុមប្រឹក្សា​កែទម្រង់​ជាតិ​ថៃ។យ៉ាងណាមិញ​ក្រោយ​បរាជ័យ​រដ្ឋាភិបាលយោធា​បានតែងតាំង​គណៈកម្មកា​រ​ជាថ្មី​ដើម្បី​ព្រាង​រដ្ឋធម្មនុញ្ញ​មុន​ការបោះឆ្នោត២០១។

ម្សិលមិញ​នេះ​រដ្ឋាភិបាល​ថៃ បានតែងតាំង​គណៈកម្មកា​រ​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ដើម្បី​ជា​យន្តការ​មួយ​ក្នុងការ​ឈានទៅ​កំណត់​ការបោះឆ្នោត​ដែលរ​ពឹង​ថា​នឹងត្រូវ​ធ្វើឡើង​ក្នុង​ឆ្នាំ២០១។ការ​តែង​តែង​នេះ​ធ្វើឡើង​បន្ទាប់ពី​ក្រុមប្រឹក្សា​កែទម្រង់​ជាតិ​ថៃ​បាន​បដិសេធ​ចំពោះ​សេចក្តីព្រាងច្បាប់​រដ្ឋធម្មនុញ្ញ​ថៃ​ដែល​ធ្វើ​ដោយ​របប​សឹក​កាលពីថ្មីៗនេះ។

ដូចដែល​បានប្រកាស​ក្រោយពី​ការច្រានចោល​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​លោកនាយក​រដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ​ចាន់​អូ​ចា​បានតែងតាំង​គណៈកម្មកា​រ​ថ្មី​ដើម្បី​ព្រាង​រដ្ឋធម្មនុញ្ញ​សារជាថ្មី។

ជាមួយគ្នានេះ​ឧបនាយករដ្ឋមន្ត្រី​ថៃ​លោក​Wissanu Krea-ngamបាន​អះអាងថា​រដ្ឋាភិបាល​បានតែងតាំង​គណៈកម្មកា​រ​ចំនួន២១រូប​ដើម្បី​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ក្នុង​រយៈពេល៦ខែ។សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នេះដែរ​នឹងត្រូវ​ឆ្លងកាត់​ការទទួលស្គាល់​ពី​សភា​និង​ធ្វើ​ប្រជាមតិ​ជាមុនសិន​ទើប​អាចអនុវត្ត​បាន។

ក្រៅពី​តែងតាំង​គណកម្មការ​ព្រាង​រដ្ឋធម្មនុញ្ញ​លោក​ប្រា​យុទ្ធ​ក៏បាន​តែងតែ​គណៈកម្មាធិការ​កែទម្រង់​ជាតិ​ចំនួន២០០នាក់​បន្ទាប់ពី​គណៈកម្មាធិការ​នេះ​បាន​រំលាយ​ក្រោយពី​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​យោធា​ត្រូវបាន​ច្រានចោល។អ្វីដែល​គួរកត់សម្គាល់​នោះ​សមាសភាព​ពាក់កណ្តាល​នៃ​គណៈកម្មាធិការ​កែទម្រង់​ជាតិ​គឺ​នៅតែ​ជា​យោធា។

សូម​រម្លឹក​ផងដែរ​ការធ្វើ​រដ្ឋធម្មនុញ្ញ​ថ្មី​គឺ​ដើម្បី​បញ្ចប់​នូវ​វិបត្តិ​នយោបាយ​និង​ជា​យន្តការ​មួយ​ដើម្បី​អាច​ឲ្យ​ថៃ​ឈានទៅដល់​ការបោះឆ្នោត​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី​តាមបែប​លទ្ធិប្រជាធិបតេយ្យ។យ៉ាងណាមិញ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ដែល​ធ្វើ​ដោយ​របប​សឹក​មុន​ត្រូវបាន​បដិសេធ​ដ្បិត​រដ្ឋធម្មនុញ្ញ​បាន  ផ្តល់​អាទិភាព​និង​អំណាច​ទៅកាន់​យោធា​ច្រើន។មានន័យថា​រដ្ឋធម្មនុញ្ញ​ត្រូវតែ​បម្រើ​ផលប្រយោជន៍​ប្រជាជន​និង​គោរព​ប្រជាជន ទើប​អាច​យកមកប្រើ​ប្រាស់​បាន។

ក្នុង​ក្រសែភ្នែក​អ្នកវិភាគ​ការតែងតាំង​គណកម្មកា​រ​ព្រាង​រដ្ឋធម្មនុញ្ញ​និង​គណៈកម្មាធិការ​កែទម្រង់​ជាតិ​មិនមាន​អ្វី​ខុសប្លែក​ពី​គណៈកម្មាធិការ​មុន​នោះទេ​ដ្បិត​សមាជិក​ដែល​តែងតាំង​ភាគច្រើន​គឺជា​យោធា។ហើយ​ប្រាកដ​ណាស់​បទ​បញ្ញា​ត្តិ​នានា​នឹងត្រូវ​បម្រើ​និង​កំណត់​តាម​ការបញ្ជា​ដោយ​រដ្ឋាភិបាលយោធា។

ថ្វី​ដ្បិត​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ត្រូវធ្វើ​ដោយ​គណកម្មាធិការ​ក៏ដោយ​អ្នក​ដែលមាន​ឥទ្ធិពល​បំផុត​ក្នុង​ដំណើរការ​នេះ​គឺ​នៅតែ​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ​ចាន់​អូ​ចា។នេះ​មានន័យថា​រដ្ឋធម្មនុញ្ញ​អាស្រ័យ​លើ​ឆន្ទៈ​មេដឹកនាំ​ថា​តើ​ចង់បាន​រដ្ឋធម្មនុញ្ញ​ដែល​បម្រើ​ផលប្រយោជន៍​រាស្ត្រ​ឬ​ស្ថាប័ន​ណាមួយ។

សូមបញ្ជាក់​ផងដែរ​ថាបើ​ដំណើរការ​នៃ​ការធ្វើ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ទទួលបាន​ជោគជ័យ​នោះ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នេះ​នឹង​ក្លាយជា​រដ្ឋធម្មនុញ្ញ​ទី២០របស់​ថៃ​ហើយ​ការបោះឆ្នោត​នឹងត្រូវ​ធ្វើឡើង​តាម​ការកំណត់​នៅ​ឆ្នាំ២០១។ផ្ទុយទៅវិញ​បើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​បរាជ័យ​នោះ​របប​នយោបាយ​ថៃ​នឹង​គ្មាន​ភាព​ពិតប្រាកដ​ហើយ​របប​សឹក​នឹង​នៅតែ​បន្ត​កាន់តំណែង៕

តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?ស្វែងយល់​ពី Excel កម្មវិធី​ដកហូត​កុមារ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម