ស្ពានបេតុងតម្លៃជាង ១០ម៉ឺនដុល្លារ ជំនួយ សម្បុរសជនជប៉ុន ជូនពលរដ្ឋខ្មែរ នៅឃុំអូស្វាយ ត្រូវបានដាក់ ឲ្យដំណើរការ

ឧត្តរមានជ័យ៖ ស្ពានបេតុងប្រវែងជាង ១៥ម៉ែត្រ ដែលជាជំនួយ របស់សប្បុរសជនជប៉ុន ជូនប្រជាពលរដ្ឋខ្មែរនៅ  ក្នុងឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវបានដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ហើយនៅ  ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥នេះ ក្រោយចំណាយពេលជិត ៦ខែ ជាមួយថវិកាជាង ១០ម៉ឺនដុល្លារ។

ស្ពានបេតុងនេះ ត្រូវបានដាក់ឲ្យដំណើរការក្រោមអធិបតីភាពលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ លោក         ជី បាតាយហ្សូ លេខាទី២ ស្ថានទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋជាង ៣០០នាក់។  ទាំងអាជ្ញាធរ និងប្រជាពលរដ្ឋ សុទ្ធតែបានសម្តែងទឹកមុខញញឹមញញែម និងរីករាយគ្រប់ៗគ្នា ចំពោះសមិទ្ធផលថ្មី  លើដែនដី នៃមរភូមិប្រយុទ្ធកាលពីអតីតកាលមួយនេះ។

លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ស្ពានបេតុងនេះ មានបណ្តោយប្រវែង ១៥ម៉ែត្រ ទទឹង ៨ម៉ែត្រ ដែលជាជំនួយសប្បុរសធម៌ សម្រាប់មនុស្សជាតិ សម្រាប់ខេត្តឧត្តរ មានជ័យ តាមរយៈស្ថានទូត នៃប្រទេសជប៉ុនប្រចាំកម្ពុជា។ ស្ពាននេះចាប់ផ្តើមសាងសង់ថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៥ និងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥។

លោក ជី បាតាយហ្សូ បានមានប្រសាសន៍ថា ការកែលំអរហេដ្ឋារចនាសម្ព័ន្ធ គឺជាវិសយ័អាទិភាពមួយ នៃកិច្ចសហ ប្រតិបត្តិការរបស់ជប៉ុនជាមួយកម្ពុជា ហើយគំរោងកែលំអរហេដ្ឋរចនាសម្ពន្ធ័ជាច្រើន ត្រូវបានអនុវត្តទាំងនៅទីក្រុង និងតាមទីជនបទ។

លោកបន្តថា គម្រោងសាងសង់ស្ពានបេតុងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ៨.១០០នាក់ ដែល រស់នៅក្នុងតំបន់ ដោយផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ផ្សារ សាលារៀន មន្ទីរពេទ្យជាដើម។

លោក ស ថាវី បានថ្លែងថា អជ្ញាធរខេត្ត ក្រុមប្រឹក្សាខេត្ត ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យទាំងមូល បាន  ថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ និងរដ្ឋាជប៉ុន ដែលតែងតែចែករំលែកធនធាន និងស្មារតីមិនឈប់ឈរ ដើម្បី ជួយដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណងយ៉ាងច្រើន សម្រាប់ស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ពន្ធ័ផ្សេងៗ។

លោក ស ថាវី សង្ឃឹមយ៉ាងមុតមាំថារដ្ឋាជប៉ុន នឹងបន្តជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍន៍នៅតាមបណ្តាខេត្តនានា  ក្នុងទីជនបទនាពេលខាងមុខទៀត។

លោក ស ថាវី បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាសមិទ្ធផល ដើម្បីឲ្យផ្លូវ និងស្ពាននេះ ប្រើប្រាស់បានយូរ អង្វែង៕