ឈិន សុធា​រី នឹង​រៀបការ​ឬ​?

Sanofi

​ថ្មីៗ​នេះ​មាន​លេចឮ​ដំណឹង​គួរឱ្យភ្ញាក់ផ្អើល​មួយ​ថា អតីត​ពិធី​ការិនី​តូច​ច្រឡឹង​ប្រចាំ ប៉ុស្តិ៍​លេខ ៥ មានគម្រោង​ដឹក​ដៃ​តារា​សម្តែង​ពោះម៉ាយ​លោក សុវណ្ណ មករា រៀបការ​នៅ​ចុងឆ្នាំ ២០១៥ នេះ ស្របពេល​ដែលមាន​គេ​ឃើញ​អ្នក​ទាំង​ពីរបាន​ចូល ទៅ​ថតរូប​កូនក្រមុំ កូនកំលោះ​រួមគ្នា​នៅ​ហាង​ថតរូប​មួយ ។

​មួយរយៈ​កន្លងមក​ឃើញថា​ការងារ​សិល្បៈ​របស់ ឈិន សុធា​រី និង សុវណ្ណ មករា ហាក់​ស្ងប់ស្ងាត់​ណាស់ រីឯ​រឿង​ស្នេហា​ក៏​ធ្លាប់​ជួប​រឿង​រកាំរកូស​ជា​បន្តបន្ទាប់ ធ្វើឱ្យ​ពួកគេ​លែង​ដើរ​ចូលគ្នា​មួយរយៈ​ធំ​ផងដែរ ។ ដូច​ដឹង​ស្រាប់​ហើយ​ថា ជីវិត​គូស្នេហ៍ ក្នុង​សិល្បៈ​ជារឿយៗ​តែង​ឈ្លោះ តែង​បែក តែង​ជួប ជា​រឿង​ធម្មតា​ទៅហើយ ហើយ​សម្រាប់ ឈិន សុធា​រី និង សុវណ្ណ មករា ក៏​ទំនងជា​ដូចគ្នា រហូតដល់​មានការ​លើកឡើងថា ក្រោយ​បែក​គ្នា​មួយរយៈ ស្ងាត់ៗ​ស្រាប់​តែមាន​ព័ត៌មាន​ថា ស្រី​តូច ឈិន សុធា​រី ត្រូវ​គ្នា​ជាមួយ​លោក សុវណ្ណ មករា ហើយ​បែរជា​នាំគ្នា​ទៅ​ថតរូប​ឈុត​រៀបការ ធ្វើ​ឱ្យគេ​ឆ្ងល់​ថា ប្រហែលជា​ពួកគេ​នឹង​រៀបការ​មែនហើយ​មើល៍ទៅ ឬមួយ​ក៏​ពួកគេ​ចង់​បញ្ចប់​ពាក្យ​ចចាមអារ៉ាម​ដែលថា​ពួកគេ​ប្រះ​ឆា​នឹង​គ្នា ?

បើតាម​ប្រភពព័ត៌មាន​ទទួលបាន​ឱ្យដឹងថា ពេល​ចូល​ហាង​ថតរូប​នោះ គេ​ឃើញ​ស្រី​ស្រស់​ប្រុស​ស្អាត​មួយគូ​នេះ​ត្រូវ​រូ​វ​គ្នា​ណាស់ ហើយ​ពេល​គ្រង​ឈុត​រៀប អាពាហ៍ពិពាហ៍​ថត​ទៀត រឹតតែ​ត្រូវបាន​គេ​សរសើរ​ថា ពិតជា​ស័ក្តិសម​នឹង​គ្នា​ខ្លាំងណាស់ រហូត​ចង់ ឱ្យ​អ្នក​ទាំងពីរ​រៀបការ​ឆាប់ៗ​ទៀតផង ។

សម្រាប់​ព័ត៌មាន​ដែល​កើតឡើង​នេះ​ហាក់​មិនមាន​អ្វី​កម្រើក​ដល់​សាមីជន​ទាំងពីរ​គួរឱ្យកត់សម្គាល់​ឆ្ពោះ​ទៅដល់​ការបកស្រាយ​បញ្ជាក់​អ្វី​នៅឡើយ ។ ទីល​
​ ​
​ 

    

Related