យ៉ាន លីន​ដា ចង់​វិល​រក​ទ្រនំ​ស្នេហ៍​ចាស់​!

Sanofi

​ជាង​៥​ខែ​បាន​កន្លងផុត​ទៅហើយ​ដែល​ជម្លោះ​រវាង​អ្នកនាង យ៉ាន លីន​ដា និង​លោក យ៉ែម សំ​អូន បាន​ផ្ទុះ ឡើង​ហើយ​អ្នក​ទាំង​ពីរបាន​ចែកផ្លូវ​គ្នា​ដើរ​រៀងខ្លួន ដោយ​គ្រាន់​តែមាន ការប្រកាស​ពី​មាត់​លីន​ដា​ពុំទាន់​មាន​សាលដីកា​តាមផ្លូវ​ច្បាប់​នៅឡើយ​ដែល​ធ្វើ​ឲ្យ​មហាជន ចាត់ទុកថា​នោះ​គឺ​គ្រាន់តែ​ជាការ​ខឹងច្រឡោត​មួយពេល​ប៉ុណ្ណោះ​ព្រោះ​មួយរយៈ​នេះ​គេ​បាន សង្កេតឃើញថា​យ៉ាន លីន​ដា បាន​បន្ទន់ឥរិយាបទ​ជាមួយ​លោក​យ៉ែម សំ​អូន ជា​បណ្តើរៗ​វិញ ហើយ​និង​គិតថា​អ្នក​ទាំង​២​អាច​វិល​ជួបជុំគ្នា​ជាថ្មី​វិញ​នាពេល​ណាមួយ​មិន​ខាន​។​

​ចាប់តាំងពី​មាន​ពត៌មាន​ស្តីពី​ការបែកបាក់​រវាង​អ្នកនាង យ៉ាន លីន​ដា និង​លោក យ៉ែម សំ​អូន មក​គេ​បាន​ភ្ញាក់ផ្អើល​ជាខ្លាំង​និង​គិតថា​មិនគួរ​មាន​ករណី​បែប​នោះ​កើតឡើង​ចំពោះ​អ្នក​ទាំងពីរ​ឡើយ​ព្រោះ​ឃើញថា​ស្រឡាញ់គ្នា​ខ្លាំងណាស់​ក្នុង​ចំណង​ស្នេ​ហ៏​១៥​ឆ្នាំ​កន្លងទៅ​ពួកគេ​ទៅណា​មក​ណា​ទាំង​គូ​ដូច​លលក​ញី​ឈ្មោល​រហូត​មហាជន​សរសើ​រថា​អាចជា​គូ​ស្នេ​ហ៏​គំរូ​ក្នុង​វិស័យ​សិល្បៈ​ផង​។​ប៉ុន្តែ​សភាព ការណ៍​បាន​ប្រែប្រួល​នៅពេល​ផ្ទុះ​ជម្លោះ​ដោយសារតែ​លោក យ៉ែម សំ​អូន​បាន​ប្រើ​ហឹ​ង្សា​លើ យ៉ាន លីន​ដា​ធ្វើ​ឲ្យ​នាង​ខឹង​ទ្រាំលែងបាន​ធ្វើការ​បកអាក្រាត​ពី​រឿង​ស្វាមី​ស្រឡាញ់​ភេទ​ដូចគ្នា​និង​សុំ​លែងលះ​ដោយ​សុខចិត្ត​ប្រគល់​ទ្រព្យសម្បត្តិ​នៅក្នុង​ស្រុក​ខ្មែរ​ឲ្យ​ទៅ​លោក យ៉ែម សំ​អូន​ព្រមទាំង​នឹង​ឲ្យ​មេធាវី​មក ស្រុក​ខ្មែរ​ដើម្បី​ឲ្យ​លោក យ៉ែម សំ​អូន​ផ្តិតមេដៃ​ព្រម​ចែកផ្លូវ​គ្នា​ជាមួយ​នាង​តាមផ្លូវ​ច្បាប់​។​ប៉ុន្តែ​ក្រោយពី ពេលវេលា​កន្លងផុតទៅ​អស់​ជាង​៥​ខែ​គេ​សង្កេតឃើញថា យ៉ាន លីន​ដា ហាក់​មានការ​រសាយចិត្ត​ពុំបាន បញ្ជូន​មេធាវី​មកជួប​លោក យ៉ែម សំ​អូន​ទេ​និង​មានការ​បន្ទន់ឥរិយាបទ​ច្រើន​ជាមួយ​លោក​យ៉ែម សំ​អូន ដូចជា​កន្លងទៅ​ថ្មីៗ​នេះ​គឺ​ក្នុងឱកាស​ទិវា​បុណ្យ​ឪពុក​ក្នុង​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​អ្នកនាង យ៉ាន លីន​ដា​គេ​បានឃើញ​នាង​បង្ហោះ​ឃ្លី​ប​វីដេអូ​បង្ហាញ​ពី​រូបនាង​និង​កូនស្រី​ច្រៀង​ចម្រៀង​មួយ​បទ ជា ភាសា​អង់គ្លេស​ដោយ​ក្នុងនោះ​នាង​បាន​ឆ្លៀត​និយាយថា​៖​ ​សូម​ជូន​បទ​ចម្រៀង​នេះ​ទៅ​បុរស​ម្នាក់​ដែលមាន​ការស្រឡាញ់​ចំពោះ​គាត់​មិន​សាបសូន្យ​និង​ជូន​លោកប៉ា​ជាពិសេស​ដែរ​។​មិនតែប៉ុណ្ណោះ​ក្នុងពេល​ថ្មីៗ​នេះ​ទៀត​នាង​ក៏បាន​Share​រូបភាព​តាំងពី​ខែកុម្ភៈ ២០១៣​ដែល​ក្នុងនោះ​មាន​រូបនាង​និង​ស្វាមី​ព្រមទាំង​កូន​ពេល​ដើរលេង​កំសាន្ត​នៅលើ​ឆ្នេរ​ខ្សាច់​ដែល ហាក់ដូច​ជាការ​រំលឹក​ទៅដល់​អនុស្សាវរីយ៍​ផ្អែមល្ហែម​ស្និទ្ធស្នាល​និង​សុភមង្គល​ជាមួយ​ក្រុមគ្រួសារ​នា ពេល​កន្លងទៅ​។​

​មជ្ឈដ្ឋាន​ជាច្រើន​បាន​សម្តែង​នូវ​ការអបអរ​សារ​ទរ​ដល់​គូ​ស្វាមីភរិយា​មួយគូ​នេះ​នៅពេល​ដឹងថា ពួកគេ​ហាក់​មាន​ទំនោរ​វិល​មករក​ជួបជុំគ្នា​វិញ​ព្រោះ​ថាបើ​ទោះ​មិនអាច​កែប្រែ​អតីតកាល​បានតែ​ក៏​អាច​កែប្រែ​អនាគត​បាន​ដោយ​ចាប់ផ្តើម​កែប្រែ​ពី​បច្ចុប្បន្ននេះ​ទៅ​។​មានមតិ​ខ្លះ​បានលើកឡើង​ថា​កែវ​ដែល​បែក​ហើយ​យក​វា​មក​ផ្គុំ​វិញ​ក៏​វា​មិន​ដូចដើម​ដែរ​ព្រោះ​មាន​ស្នាម​…​តែ​ក៏​មានមតិ​ខ្លះ​ផ្ទុយ​ពី​នោះ​ថា​កែវ​ដែល​បែក​ហើយ​យក​វា​មក​ផ្គុំ​វិញ​ក៏​វា​មិន​ដូចដើម​មែន​តែបើ​យើង​ចេះ​ថ្នម​និង​ថែរក្សារ​កែវ​នោះ​ទាំងអស់គ្នា​ឲ្យ​បានល្អ​វា​មិនមាន​ថ្ងៃ​បែក​ទៀត​នោះទេ​។​

​គេ​ចាំបាន​ថា​ជម្លោះ​ដ៏​ខ្លាំងក្លា រវាង​អ្នកនាង យ៉ាន លីន​ដា និង​លោក យ៉ែម សំ​អូន ត្រូវបាន ផ្ទុះ ជម្លោះ​ជា​ពាក្យសម្តី​រហូត​កើតចេញ​អំពើហិង្សា​ក្នុង​គ្រួសារ​កាលពី​រាត្រី​ថ្ងៃទី​២៧​ខែមេសា ២០១៥ គឺ​បន្ទាប់ពី​វិលត្រឡប់​មកពី​ចូលរួម​ពិធីមង្គលការ​ប្អូនប្រុស​តារា​សម្តែង​សូ​ដា​នី​តា​។ ហេតុដែល​នាំ​ឲ្យ​ជម្លោះ​ក្នុង​គ្រួសារ​អ្នកសិល្បៈ នេះ​គឺ​កើតឡើង​ពី​ការ​ប្រចណ្ឌ​។ ការ​ប្រចណ្ឌ​នេះ បានធ្វើ​ឲ្យ​ផ្ទុះ​ជា​ពាក្យសម្តី​រហូត​លោក​យ៉ែម សំ​អូន ប្រើ​អំពើហិង្សា បណ្តាល​ឲ្យ​ប្រពន្ធ​គ្រេច​-​ក និង​ជាំភ្នែក​ផងដែរ​។ ក្រោយ​លេច​ជម្លោះ​ធំដុំ​មិន​ធ្លាប់មាន​កន្លងមក យ៉ាន លីន​ដា បានធ្វើ ដំណើរ​ចេញពីផ្ទះ​ទាំងយប់​ទៅ​ស្នាក់នៅ​ខុន​ដូ​មួយ​ដែល​អ្នក​ទាំងពីរ​ធ្លាប់បាន​ទិញ​រួមគ្នា​។​

យ៉ាន​លីន​ដា​ក្រោយពី​ផ្ទុះ​ជម្លោះ​និង​បាន​ទៅដល់​ប្រទេស​អូស្ត្រាលី​នាង​បានប្រកាស​ធ្វើការ​លែងលះ​និង​បាន​ទម្លាយ​ថា​ស្វាមី​នាង​ជាម​នុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​ទៀតផង​។ លោក យ៉ែម សំ​អូន បាន​រៀបការ​ជាមួយ​អ្នក នាង យ៉ាន លីន​ដា នៅ​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០០០​។​គូស្នេហ៍​មួយគូ​នេះ ទទួលបាន​ចំណង ដៃ​កូនស្រី​ម្នាក់​ឈ្មោះ សំ​អូន មិថុនា អាយុ​ជាង​១០​ឆ្នាំ​។ សព្វថ្ងៃ​កូនស្រី​របស់​ពួកគេ​នៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី ។ ក្រោយ​វិល​មក​រួមគ្នា​បង្កើត​ការងារ​ជា​អ្នកសិល្បៈ​នៅ​កម្ពុជា កាលពី​ប៉ុន្មាន​ឆ្នាំ មុននេះ​អ្នក​ទាំងពីរ ទទួលបាន​ជោគជ័យ​ខ្ពស់​ជាមួយនឹង​ការងារ​ជាច្រើន​រួមទាំង​ការងារ​ជា​ពិធីករ​ការដើរ​បង្ហាញ​ម៉ូត​ពិសេស​ការទទួល​រៀបចំ​ការប្រគំ​តន្ត្រី​នៅក្នុង​ពិធី​តូចធំ​ជាច្រើន រហូតដល់​អ្នក​ទាំងពី​រអា​ចរក ចំណូល​បាន​ក្រាស់ក្រែល​ពី​ការងារ​ទាំងនេះ ៕ ដេវីត

To the man I love the most and forever; He’s endured the most difficult hardships in life, persisted in escaping a war torn country to give his family a better future. This is what a father would do for their family!! Happy Father’s Day Dad. Thank you forever grateful for this life, we love you… ❤️❤️❤️Shoutout to all the awesome father’s out there!! HAPPY FATHER’S DAY.

Posted by Linda Yan on Saturday, September 5, 2015

រូបថត យ៉ែម សំអូន និង យ៉ាន លីនដា កាលពី១៥ឆា្នំមុន


Related