អម្ពរ ទេវី បង្ហាញមុខ​ក្នុង​កម្មវិធី​ខួបកំណើត ម៉ៅ សុខ​ចាន់​ធី​ (មានវីដេអូ)

Sanofi

ក្រោយពី​រៀបការ​ស្វាមី​ថ្មី អតីត​តារា​សម្តែង​ដ៏​ល្បី អ្នកនាង​អម្ពរ ទេវី បាន​ផ្តាច់ខ្លួន​ចេញ ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​ពុំមាន នរណាម្នាក់​បានដឹង​ពី​សុខទុក្ខ​របស់​អ្នកនាង​ឡើយ​។ ​សូម្បីតែ​រូបថត អ្នកនាង​និង​ស្វាមី​ថ្មី រួមទាំង​កូនៗ​ក៏​គេ​កម្រ​ឃើញ​ដែរ​។​ប៉ុន្តែ កាលពី​យប់មិញ អតីត​តារា​សម្តែង​ជើងចាស់​រូបនេះ​បាន​បង្ហាញមុខ​នៅក្នុង​កម្មវិធី​ខួបកំណើត​របស់​អតីត​តារា​សម្តែង ម៉ៅ សុខ​ចាន់ ធី​។​

​ ​បើ​ពិនិត្យ​តាម​រូបថត ទោះបីជា​អ្នកនាង​មិនមាន​ការតុបតែង​ខ្លួន​ខ្លាំង យ៉ាងណាក្តី តែ​គេ​មើលឃើញថា អ្នកនាង​អម្ពរ ទេវី នៅតែមាន​រូប​សម្រស់​ស្រស់ស្អាត គ្រាន់ តែ​អ្នកនាង​មាន​វ័យ​ចំណាស់​ជាង​មុន​។​ដោយ ឡែក ការតុបតែង​ខ្លួន​រប​ស់​អ្នកនាង​មើលទៅ​សក្តិសម​ជាមួយនិង​វ័យ​របស់​អ្នកនាង​។​ក្រៅពី​ចូលរួម​ក្នុង កម្មវិធី​ខួបកំណើត​របស់​អតីត​មិត្ត​រួម​អាជីព អ្នកនាង​អម្ពរ ទេវី ក៏បាន​ចូលរួម​ច្រៀង​លេង​កំសាន្ត​ផងដែរ​។​អ្វីដែល កត់សំគាល់​នោះ ក្រោយពី​ចាក​ចេញទៅ​រស់នៅ​អា​េ​ម​រិ​ក គេ​មិន​បានដឹង​ពី​សុខទុក្ខ​របស់​អ្នកនាង​ឡើយ​។​ប៉ុន្តែ កាលពី​ប៉ុន្មាន​ខែ​មុន អ្នកនាង​ម៉ៅ សុខ​ចាន់​ធី បាន​អះអាងថា អម្ពរ ទេវី សុខ​សប្បាយ​ជាធម្មតា​ទេ តែ​រឿង​ផ្សេង​សុំ​មិន​និយាយ​ឡើយ​។​សព្វថ្ងៃ​អម្ពរ ទេវី រស់នៅក្នុង​ក្រុង​សេ​ហ្សា​រ៉ា រដ្ឋ​វ៉ា​ស៊ីន​តោន​។​

គួរបញ្ជាក់​ផងដែរ​ថា អ្នកនាង​អម្ពរ ទេវី បាន​ចូល​ព្រះវិហារ​រៀបការ​ជា​សាធារណៈ ជា មួយ​កូន ក​ម្លោះ​ដែលមាន​វ័យ​ស្របាលៗ​អ្នកនាង កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៤​នៅ​សហរដ្ឋអាមេរិក ដោយមាន​ការ ចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស​ជាច្រើន​កុះករ​។​កន្លងមក​អ្នកនាង​មានកូន​ពីរ​នាក់ ប្រុស​១​នាក់ ស្រី​១​នាក់ ជា មួយ​លោក​ពេជ្រ ភិ​រុណ ដែល​កូន​ទាំងពីរ​កំពុង​រស់នៅ​សហរដ្ឋ​អា​មេ​រិ​ក​ជាមួយ​អ្នកនាង​។

​​ក្រោយពី មាន​ស្វាមី​ថ្មី គេ​មិនបាន​ដឹងថា អតីត​តារា​សម្តែង​ជើងចាស់​អម្ពរ ទេវី មានកូន​ឬ​យ៉ាងណា​នោះទេ​។​បើ គិត​មកដល់ពេលនេះ អ្នកនាង​អម្ពរ ទេវី បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅ​រស់នៅ​សហរដ្ឋ​អា​មេរិ​ក​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក ហើយ​។​កន្លងមក​អ្នកនាង​ក៏​ធ្លាប់​មកលេង​ស្រុក​ខ្មែរ​ជា​ញឹកញាប់​ផងដែរ​។ ​ចេ​នី​

ប្អូនសូមអរគុណដល់បង អម្ពរទេវី ដែលជាដារាជេីងចាស់បានចូលរួមក្នុងខួបកំណេីតប្អូន ពិតជាកិត្តយសណាស់

Posted by ចាន់ធីសូមបិតបេះដូង រហូតមួយជីជីត on Monday, October 5, 2015

Posted by ចាន់ធីសូមបិតបេះដូង រហូតមួយជីជីត on Tuesday, October 6, 2015

 

  

Related