ច​ន ច័ន្ទ​លក្ខិណា ខឹង​ទៀតហើយ​!

Sanofi

​ក្រោយពី​មានប្រតិកម្ម​ចំពោះ​សារ​របស់​បុរស​ម្នាក់​ដែល​រស់នៅ​ឯនាយសមុទ្រ​បាន​ជេរប្រមាថ​នាង​ថា​ជា​ស្រី​មាន​ប្តី​ពីរ​មិនទាន់បាន​ប៉ុន្មាន​ផង ឥឡូវនេះ ច​ន ច័ន្ទ​លក្ខិណា បាន​បង្ហោះ​សារ​ខ្លី​មួយទៀត​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់់​នាង​ថា​«​ខ្ញុំ​មិនមែនជា​មនុស្ស​រស់នៅ​ដោយសារ​ប្រុស​ទេ ហើយក៏​គ្មាន​អ្នកណា​យកលុយ​មក​ទិញ​ក្បាល​ខ្ញុំ​ដែរ ក្រៅពី​មនោសញ្ចេតនា ២០ ឆ្នាំ​ហើយ​ខ្ញុំ​មិនដែល​ស្គាល់​ពាក្យ​ថា​ដេកស៊ី​ដោយសារ​គេ​ឡើយ​»​។ តាមរយៈ​សារ​ខ្លី​នេះ មិនដឹងថា ច​ន ច័ន្ទ​លក្ខិណា កំពុង​ខឹង ឬ កំពុង​បញ្ចេញ​កំហឹង​ទៅលើ​អ្នកណា​ទេ ប៉ុន្តែ​អ្វីដែល​គួរឱ្យកត់សម្គាល់ ថ្មីៗ​នេះ​មាន​ព័ត៌មាន​និយាយថា នាង​ហាក់​បាន​រំឭក​រឿង​ពីមុន​ដែល​នាង​ជា​មនុស្ស​ស្រី​ម្នាក់​កាល​រស់នៅ​ជុំ​អតីត​ស្វាមី​ធ្លា​ប់រង​ការប្រមាថ​មើលងាយ​ជាច្រើន​ធ្វើឱ្យ​នាង​ឈឺចាប់​មិន​ស្ទើរ ការណ៍​នេះ​ក៏​ស្របពេល​ជាមួយនឹង​ពាក្យសម្តី​អ្នក​នៅក្រៅ​ស្រុក​រិះគន់​នាង​យ៉ាង​កប់​មាត់​ដែរ ដែល​ទង្វើ​នេះ​ហាក់​បានគាស់​រំឭក​ដំបៅ​ចាស់​ឱ្យ​នាង​រឹតតែ​ឈឺ​ឡើងវិញ​ដូច្នោះ​ដែរ ។​

​ ​រឿង​មួយ​មិនទាន់​រសាត់​ចេញ​ឆ្ងាយ​ពី​ពិភព​ព័ត៌មាន​ផង រឿង​មួយ​ក៏​ចូល​មកទៀត ដែល​ប្រៀបដូចជា​នាង​កំពុង​ចង់​គាស់កកាយ​រឿងហេតុ​អ្វីមួយ​ម្តង​មួយៗ​ទាក់ទង​នឹង​រឿង​ស្នេហ៍​ចាស់ ឬមួយ​ក៏​នាង​មានរឿង​អ្វី​ផ្សេង​ពីនេះ​ទេ ដែល​យើង​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​។​

​ ​បើតាម​អ្វីដែល​នាង​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា​«​ក្រៅពី​មនោសញ្ចេតនា ២០ ឆ្នាំ ខ្ញុំ​មិនដែល​ស្គាល់​ពាក្យ​ថា​ដេកស៊ី​ដោយសារ​គេ​ទេ​» តើ​ពាក្យ​«​គេ​»​នៅ​នេះ ប្រហែលជា​នាង​ចង់​សំដៅ​ទៅលើ​អតីត​ស្វាមី​ទៀត​ឬ​យ៉ាងណា​? តាមរយៈ​នេះ​ក៏​នាង​ចង់​បញ្ជាក់ប្រាប់​ដែរ​ថា​រយៈពេល​កន្លងមក ២០ ឆ្នាំនេះ នាង​មិនបាន​ដេកចាំ​រស់​ស៊ី​ដោយសារ​អ្នកណាម្នាក់​ផងដែរ ។​

គួរឱ្យកត់សម្គាល់​ដែរ​ថា មួយរយៈ​មកនេះ​គេ​កម្រ​ឃើញ​តារា​ម៉ូ​ដែល ច​ន ច័ន្ទ​លក្ខិណា ផ្តល់​បទ​សម្ភាស​ណាស់ ឃើញ​មានតែ​ការ​បង្ហោះ​សារ​ខ្លី​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែល​នេះ​ធ្វើ​មហាជន និង ប្រិយមិត្ត​គាំទ្រ​ងឿង​នាង​ឆ្ងល់​យ៉ាងខ្លាំង​ពីសារ​មួយចំនួន​ដែល​នាង​បាន​បង្ហោះ​កន្លងមក ៕ ទីល​


Related