ឆន សុ​វណ្ណា​រាជ ទទួល​ការសរសើរ​ថា​ចេះ​ធ្វើ​បុណ្យទាន់​ខែភ្លឺ​ ​ ​ ​

Sanofi

កាលពីពេល​ថ្មីៗ​នេះ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម រស្មី​ហង្ស​មាស គឺ​លោក ឆន សុ​វណ្ណា​រាជ បាន បង្ហោះ​នៅលើ​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ផ្ទាល់​នូវ​រូបភាព​សកម្មភាព​លោក​បាន​ជូន សំពត់​អាវ​ដល់​អ្នក​ម្តាយ​ព្រមទាំង​មាន​សរសេរ​ជា​ពាក្យពេចន៍​ថា​«​ជូន​អ្នក​ម្តាយ​សម្រាប់​រដូវ​បុណ្យ​ភ្ជុំ​ធ្វើ បុណ្យទាន់​ខែភ្លឺ​»​ដែល​ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​កមាន​ការចាប់អារម្មណ៍​ព្រមទាំង​សរសើរ​ដល់​លោក ឆន សុ​វណ្ណា​រាជ​ថា​ជា​កូន​ល្អ​ហើយក៏​ជា​តារា​គំរូ​ទៀត​,​ខ្លះ​ថា​មិន​ត្រឹម​ជា​តារា​ល្បី​ថែម​ជា​កូន​ល្អ​ផង​,​ខ្លះ​ថាស​ង្ហា​ហើយក​ត្ត​ញ្ញូ​គួរ​ឲ្យ​ស្រឡាញ់​,​ខ្លះ​ថា​កូន​ល្អ​កម្រ​រកបាន​បើ​កូន​សាមាន្យ​រកបាន​ដោយ​ងាយ​និង​មាន​ពាក្យ​លើកសរសើរ​ផ្សេងៗ​ជាច្រើន​…​។​

​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​នៅក្នុង​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក​គេ​សង្កេតឃើញ លោក ឆន សុ​វណ្ណា​រាជ​បាន​បង្ហោះ​នូវ​រូបភាព​គួរ​ឲ្យ​ចាប់អារម្មណ៍​ចំនួន​២​សកម្មភាព​ក្នុងនោះ​មាន​ការជូន​សម្លៀក បំពាក់​ដល់​អ្នក​ម្តាយ​របស់លោក​និង​ការទទួលបាន​កាដូ​ពី​អ្នក​ម្តាយ​ជាទី​ស្រលាញ់​របស់លោក​មុន​ថ្ងៃ​ខួប កំណើត​មកដល់​។​

​រូបថត​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី អ្នក​ម្តាយ​របស់លោក ឆន សុ​វណ្ណា​រាជ កំពុងតែ​ជូន​ខ្សែ​.​កមួយ​ខ្សែ ទុកជា​កាដូ ក្នុង​ថ្ងៃ​ខួបកំណើត របស់លោក​បើទោះជា​មិនទាន់​ដល់​ថ្ងៃ​ក៏ដោយ ។​លោក ឆន សុ​វណ្ណា​រាជ បាន​លើកដៃ​សំពះ​អរគុណ​ញញឹម​បិទមាត់​មិន​ជិត​ពេល​ទទួលបាន​ខ្សែ​.​កមួយ​ខ្សែ​ពី​អ្នក​ម្តាយ​ជាទី ស្រ ឡាញ់​ដែល​រូបភាព​នោះបាន​ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ឃើញ​ហើយ​រំភើបចិត្ត​ជួស​លោក​ឆន​សុ​វណ្ណា​រាជ ដោយ​យល់ថា​នោះ​ហើយ​ជាការ​បង្ហាញ​នូវ​ទឹកចិត្ត​អាណិត​ស្រឡាញ់​របស់​អ្នកមានគុណ​ចំពោះ​កូន​គឺ​លះបង់​គ្រប់យ៉ាង​ដើម្បី​កូន​សម្លាញ់ ។​

​ក្នុង​នោះគេ​ក៏បាន​ឃើញ​លោក ឆន សុ​វណ្ណា​រាជ សរសេរ​សារ​អរគុណ ភ្ជាប់​ជាមួយនឹង រូបថត​នោះ ដោយមាន​អត្ថន័យ ថា «​កូន​ពិតជា​អរគុណ អ្នក​ម្តាយ​ខ្លាំងណាស់ ចំពោះ​កាដូ មុន​ថ្ងៃ​ខួបកំណើត​នេះ វា​ពិតជា​មានន័យ​ណាស់​សម្រាប់​កូន ហើយ​កូន​ស្រឡាញ់​វា​ខ្លាំងណាស់ កូន​ស្រឡាញ់​អ្នក​ម្តាយ​»​។​

​គួររំលឹកថា​ចំពោះ​ថ្ងៃ​ខួបកំណើត​ពិតប្រាកដ របស់​តារាចម្រៀង ប្រចាំ​ផលិតកម្ម រស្មី​ហង្ស​មាស លោក ឆន សុ​វណ្ណា​រាជ គឺ​នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៥ ៕ ដេវីត​

Related