បេក្ខជន​ឈរឈ្មោះ​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​ ចំនួន​១០២​នាក់​ គឺ​មាន​១៧​នាក់​ធ្លាប់​ជាប់​ឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សា​

​នៅ​ថ្ងៃ​សុក្រ​ ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ (BAKC)​ មាន​លោក​មេធាវី​ ប៊ុ​ន​ ហុ​ន​ អត្តលេខ​១៤១​ ជា​ប្រធាន​ នឹង​រៀបចំ​ប្រារព្ធ​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​២០​របស់​ខ្លួន​ និង​ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​ (២០១៥-២០១៨)​ ដោយ​មាន​បេក្ខជន​-​បេ​ក្ខ​នារី​ឈរឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​ ចំនួន​១០២​នាក់​ (​ក្នុង​បញ្ជី​ផ្លូវការ​បេក្ខជន​ឈរឈ្មោះ​មាន​ចំនួន​១០៣​នាក់​ ប៉ុន្តែ​បេក្ខជន​ម្នាក់​ គឺ​លោក​មេធាវី​ ប៉ិច​ វិច្ឆិកា​ អត្តលេខ​១៨០​ បាន​ទទួលមរណភាព​នា​ថ្ងៃ​ទី​០៣​ ខែតុលា​ ឆ្នាំ​២០១៥)​ ដែល​តម្រូវ​ឲ្យ​មានការ​ជ្រើសរើស​យក​អ្នក​ជាប់​ឆ្នោត​ចំនួន​២៧​នាក់​ ស្រប​តាម​មាត្រា​១០​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​មាន​សមាជិក​-​សមាជិកា​គណៈមេធាវី​មាន​សិទ្ធិ​ចូលរួម​បោះ​ឆ្នោត​ចំនួន​៩៦៨​នាក់​ ។​

​ក្នុង​ចំណោម​បេក្ខជន​-​បេ​ក្ខ​នារី​ឈរឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​ (២០១៥-២០១៨)​ ទាំង​១០២​នាក់​នោះ​ គឺ​មាន​ចំនួន​យ៉ាងតិច​១៧​នាក់​ ធ្លាប់​បាន​ជាប់​ឆ្នោត​ធ្វើ​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​នា​ពេល​កន្លង​មក​ ដោយ​មាន​បេក្ខជន​ខ្លះ​ធ្លាប់​បាន​ធ្វើ​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​ចំនួន​២​អាណត្តិ​រួច​មក​ហើយ​ទៀត​ផង​ រួម​មាន​ជា​អាទិ៍​ដូច​ខាងក្រោម​ ៖

១-​លោក​មេធាវី​ ខូ​វ​ ច​ន្ថា​ អត្តលេខ​០១៣​ អតីត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៣​ និង​អាណត្តិ​ទី​៥​ ។​
២-​លោក​មេធាវី​ ពុធ​ ធា​វី​ អត្តលេខ​០៧៥​ អតីត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៤​ និង​អាណត្តិ​ទី​៦​ ។​
៣-​លោក​មេធាវី​ កែ​ត​ ឃី​ អត្តលេខ​០៧៩​ អតីត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៤​ និង​អាណត្តិ​ទី​៦​ ។​
៤-​លោក​មេធាវី​ សាន់​ ជួយ​ អត្តលេខ​២៩៩​ អតីត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៦​ ។​
៥-​លោក​មេធាវី​ សាំង​ វណ្ណៈ​ អត្តលេខ​៣៥៧​ អតីត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៦​ ។​
៦-​លោក​មេធាវី​ នូ​ ច​ន្ថា​ អត្តលេខ​២៤៧​ អតីត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៥​ ។​
៧-​លោក​មេធាវី​ អ៊ុ​ក​ រី​ អត្តលេខ​២២០​ អតីត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៦​ ។​
៨-​លោក​មេធាវី​ ហ៊ា​ង​ ហុង​ អត្តលេខ​២៥០​ អតីត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៥​ ។​
៩-​លោក​មេធាវី​ ឈី​ សម្បត្តិ​ អត្តលេខ​២៩៨​ អតីត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៦​ ។​
១០-​លោក​មេធាវី​ ជុំ​ សុ​វ​ណ្ណា​រី​ អត្តលេខ​០១៧​ អតីត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៣​ ។​
១១-​លោក​មេធាវី​ ឡោ​ ជុន​ធី​ អត្តលេខ​១០២​ អតីត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៦​ ។​
១២-​លោក​មេធាវី​ ស៊ុ​យ​ ឈុ​ន​ហាក់​ អត្តលេខ​២៣៧​ អតីត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៦​ ។​
១៣-​លោក​មេធាវី​ លី​ ពីង​ អត្តលេខ​២៩៦​ អតីត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៦​ ។​
១៤-​លោក​មេធាវី​ ជូ​ ចាន់​ធី​រ៉ា​ អត្តលេខ​០៧០​ អតីត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៦​ ។​
១៥-​លោក​មេធាវី​ ចាន់​ សុខ​យាង​ អត្តលេខ​១៨២​ អតីត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៤​ ។​
១៦-​លោក​មេធាវី​ លីវ​ សុ​វ​ណ្ណា​ អត្តលេខ​០៨៥​ អតីត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៦​ ។​
១៧-​លោក​មេធាវី​ ខៀវ​ សំបូរ​ អត្តលេខ​៣៧៣​ អតីត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៦​ ៕​

បេក្ខជន​ឈរឈ្មោះ​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​ ចំនួន​១០២​នាក់​ គឺ​មាន​១៧​នាក់​ធ្លាប់​ជាប់​ឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សា​បេក្ខជន​ឈរឈ្មោះ​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​ ចំនួន​១០២​នាក់​ គឺ​មាន​១៧​នាក់​ធ្លាប់​ជាប់​ឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សា​ បេក្ខជន​ឈរឈ្មោះ​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​ ចំនួន​១០២​នាក់​ គឺ​មាន​១៧​នាក់​ធ្លាប់​ជាប់​ឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សា​

  • បេក្ខជន​ឈរឈ្មោះ​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​ ចំនួន​១០២​នាក់​ គឺ​មាន​១៧​នាក់​ធ្លាប់​ជាប់​ឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សា​已关闭评论
  • 551 views
  • Hide Sidebar
    A+