អូស្ត្រាលី​សន្យា​ផ្តល់​ថវិកា​បន្ថែម​ជាង​បីលាន​ដុល្លារ​ដល់​សាលាក្តី​ខ្មែរ​ក្រហម

អូស្ត្រាលី​សន្យា​ផ្តល់​ថវិកា​បន្ថែម​ជាង​បីលាន​ដុល្លារ​ដល់​សាលាក្តី​ខ្មែរ​ក្រហម

សវនាការ​មួយ​របស់​តុលាការ​ខ្មែរ​ក្រហម។រដ្ឋាភិបាល​អូស្ត្រាលី​បាន​សន្យា​ផ្តល់​ថវិកា​បន្ថែម​ចំនួន​៣.២៥០.០០០លាន​ដុល្លារ​អូស្រ្តាលី(ប្រហែល​២លាន​៣សែន​ដុល្លារ​សហរដ្ឋ​អាមេរិក) ដល់​សាលាក្តី​ខ្មែរ​ក្រហម។ វ៉ាស៊ីនតោន—

រដ្ឋាភិបាល​អូស្ត្រាលី​បាន​សន្យា​ផ្តល់​ថវិកា​បន្ថែម​ចំនួន​៣.២៥០.០០០លាន​ដុល្លារ​អូស្រ្តាលី(ប្រហែល​២លាន​៣សែន​ដុល្លារ​សហរដ្ឋ​អាមេរិក) ដល់​សាលាក្តី​ខ្មែរ​ក្រហម​សម្រាប់​ដំណើរការ​នៅ​ផ្នែក​ភាគី​អន្តរជាតិ​នៃ​សាលាក្តី​នេះ ដើម្បី​បន្ត​ការ​កាត់​ទោស​មេដឹកនាំនៃ​របប​វាល​ពិឃាត​ខ្មែរ​ក្រហម។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​សាលាក្តី​ខ្មែរ​ក្រហម។

ជារឿយៗ​សាលាក្តី​ខ្មែរ​ក្រហម​តែងតែ​ជួប​ប្រទះ​វិបត្តិ​ថវិកា​នៅ​ក្នុង​ដំណើរការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ដែល​នៅ​រស់រាន​មាន​ជីវិត​ចំនួន​ពីរនាក់​គឺ​ នួន ជា អតីត​ប្រធាន​សភា និង​ ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​ដែល​មាន​តែ​ឈ្មោះ។

សាលាក្តី​នេះ​ក៏នៅ​មាន​បញ្ហា​ចម្រូងចម្រាស​មិន​ទាន់​សម្រេច​ដាច់​ស្រេច​លើ​សំណុំរឿង​០០៣ និង​០០៤ ថា​តើ​ត្រូវ​បន្ត​ទៀត​ឬ​យ៉ាងណា​នៅ​ឡើយ​ទេ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​នៅ​ថ្ងៃ​នេះ​បាន​ដកស្រង់​សម្តី​របស់​ប្រធាន​ និង​អនុប្រធាន​រដ្ឋ​បាល​នៃ​សាលាក្តី​នេះ​ថា​ វិភាគទាន​ថ្មីនេះ​នឹង​ជួយ​ឱ្យ​តុលាការ​កូនកាត់​នេះ​«ឈានដល់​បញ្ចប់​យុត្ថាធិការ​របស់​ខ្លួន​តាម​កាលកំណត់‍»៕