វេលា… ដែល​ធ្វើ​ឲ្យ​អ្នក​ជ្រមុជ​ទឹក តក់​ស្លុត​ជាង​គេ​ក្នុង​ជីវិត!

ជាហេតុការណ៍ ដែលកើតឡើង និងនឹកស្មានមិនដល់ ហើយអាចបង្កគ្រោះថ្នាក់ ដល់ជីវិត សម្រាប់​អ្នក​ជ្រមុជ​ទឹក​ម្នាក់​នេះ។
កំពុងហែលទឹក នៅបាតសមុទ្រ... ស្រាប់តែជួបគ្រោះដ៏ធំ... ហែលឡើងទៅលើ រកកាណូតឲ្យជួយសិន។

ខណៈអ្នកជ្រមុជទឹកមួយរូប កំពុងតែហែលនៅក្នុងទឹកសមុទ្រ ស្រាប់តែត្រីឆ្លាមពីរក្បាល បានផុសខ្លួនឡើង យ៉ាង​តក់ក្រហល់ បង្កភាពភ័យភិតឥតឧបមា។ វីដេអូខាងលើនេះ បង្ហាញថា បុរសអ្នកជ្រមុជទឹក មិនបានត្រៀមបម្រុង ទុកជាមុនថា គ្រោះថ្នាក់ដល់ជីវិតរបៀបនេះ នឹងត្រូវកើតឡើងដូច្នេះឡើយ។

ដូច្នេះ ជម្រើសមានតែមួយទេ គឺត្រូវហែលឡើង ទៅខាងលើទឹកជាបន្ទាន់ ដើម្បីរកមើលកាណូតរបស់ខ្លួន ឲ្យមក​ជួយសង្គ្រោះខ្លួនជាបន្ទាន់។ ជាហេតុការណ៍ ដែលអ្នកជ្រមុជទឹក មិនងាយនឹងបំភ្លេចឡើយ ក្នុងជីវិត... ព្រោះបើ​សូម្បីឡើង លើកាណូតហើយក៏ដោយ ក៏អ្នកជ្រមុជទឹកយើង នៅតែមានអារម្មណ៍«ផ្អើលៗ»ម្ដងម្កាលដែរ៕