សកម្មភាពបោះបាយបិណ្ឌនៅខេត្តកំពត


សកម្មភាពបោះបាយបិណ្ឌនៅខេត្តកំពត

តាម​ជំនឿ​ប្រជាជន​ខ្មែរ​យើង រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ជា​ពេល​វេលា ដែល​យមរាជ​ដោះលែង​ព្រលឹង​អ្នក​ដែល​បាន​ចែក​ឋាន​ទាំងឡាយ ដែល​មាន​ទោស​នៅឋាននរក​ឲ្យ​មានសេរីភាព មក​ រក​កូនចៅ ដើម្បី​ទទួល​អាហារបរិភោគ។ បើ​ព្រលឹង​នោះ រក​កូនចៅ​ឃើញ បាន​ទទួល​អាហារ​បរិភោគ នោះពួកគាត់​នឹង​ឲ្យពរ​ឲ្យ​ជ័យ​សព្វសារធុការពរ​ដល់កូនចៅ ឲ្យរកទទួល​ទានមានបាន ចម្រុង​ចម្រើន តែផ្ទុយទៅវិញ​ព្រលឹង​ទាំងនោះ​ នឹង​ដាក់បណ្ដាសារ​ជំនួសវិញ បើ​ពួកគាត់​រកមិនឃើញ។

 

យ៉ាងណាម៉ិញបុណ្យភ្ជុំបិណ្ឌត្រូវ​បានពុទ្ធបរិស័ទប្រារពធ្វើឡើងនៅទូទាំងប្រទេសកម្ពុជា តែទោះជាយ៉ាងនេះក្តី ក៏ពិធីនេះ​មានភាពខុសគ្នាតិចតួចតាមតំបន់។ ព្រឹត្តិការណ៍​សំខាន់ក្នុង បុណ្យ​ភ្ជុំបិណ្ឌ គឺការ​បោះ​បាយបិណ្ឌ និង ការយកចង្ហាន់​ទៅប្រគេនព្រះសង្ឃ​ដើម្បីឧទ្ទិស កុសលផលបុណ្យទៅដល់ញាតិបុព្វការី ដែលចែកឋានទៅហើយ។

 

ថ្ងៃនេះ Sabay សូមបង្ហាញសកម្មភាពបោះបាយបិណ្ឌនៅវត្តអង្គផ្តៀក ឃុំត្រមែង ស្រុកឈូក ខេត្តកំពត។

 

 

 
សកម្មភាពបោះបាយបិណ្ឌនៅខេត្តកំពត

 

សកម្មភាពបោះបាយបិណ្ឌនៅខេត្តកំពត

 

នៅទីនេះបាយបិណ្ឌ ដែលត្រូវបោះ ត្រូវបានគេរៀបចំជាមុនតាំងពីពេលល្ងាច មុនព្រះសង្ឃ សូត្រមន្ត។ បាយបិណ្ឌដាំពីអង្ករដំណើប ដែលមានដាក់ដូង ហើយត្រូវបានគេ ពូតជាដុំជាង មេដៃបន្តិច រួចយកទៅរៀបនៅលើថាសមួយ ដោយមានដាក់ធូប និង ម្លូនៅចំកណ្តាល ។ រួចមកគេដាក់នំនែក អន្សម ផ្លែឈើចិតជាចំណិតៗ ម្លូបារី (ដាក់ក្នុងកូនកន្តោង) ផ្កាផ្ញីជាមួយពំនូតបាយនោះ ។ ពេលរៀបចំហើយកាលណា ទើបគេសូត្រមន្តឧទ្ទិសដល់ញាតិការ ហើយក៏ទុកបាយនោះនៅទីវត្តមួយអន្លើ។ លុះពេលព្រឹកប្រមាណជាម៉ោង ៤ ទើបពុទ្ធបរិស័ទមកជួបជុំគ្នាសូត្រមន្ត និង ស្តាប់បរាភវសូត្រជាមួយព្រះសង្ឃចប់ ប្រហែលជាម៉ោង ៥ ព្រឹក ទើបគេនាំយកថាស បាយដែលបានរៀបចំស្រេចទៅបោះ ដោយដើរប្រទក្សិណផង និងបោះបាយបិណ្ឌផង ជាគម្រប់ ៣ ដង ទើបចប់។

 

ជួយប្រាប់ផងថា តើការបោះបាយបិណ្ឌនៅវត្តនេះដូចគ្នាទៅនឹងវត្ត ដែលមិត្តបានទៅទេ?

 

សកម្មភាពបោះបាយបិណ្ឌនៅខេត្តកំពត

 

សកម្មភាពបោះបាយបិណ្ឌនៅខេត្តកំពត

 

សកម្មភាពបោះបាយបិណ្ឌនៅខេត្តកំពត

 

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

 

-ទូរសព្ទ៖ ​012 567 8 82
-អ៊ីមែល៖​ [email protected]
-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

 

អត្ថបទ៖ ឡុច គីមសាយ