ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​១៨​) អ្នក​ឆេះ​ដុំ​លើក​នេះ​គឺ មនោរា!

ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​១៨​) អ្នក​ឆេះ​ដុំ​លើក​នេះ​គឺ មនោរា!

ភាគ​ទី​១៨

នារី​អភិជន​តូច​មនោរា​ជា​អ្នក​នាង​តូច​នៃ​គ្រួសារ​ដែល​មាន​ជំនួញ​វត្ថុ​ បុរាណ និង​គំនូរ​វិចិត្រកម្ម​ធំ​បំផុត​ក្នុង​ប្រទេស ពេលនេះ​កំពុង​បើកភ្នែក​ធំ​ៗ​ដូច​ឃើញ​អ្វី​មួយ​គួរ​ឱ្យ​រន្ធត់….
….នាង​ស្មាន​មិន​ខុស​ទេ​…ស្រី​ម្នាក់​ដែល ដេត ភូមិន្ទ​ កូត​ទ្រ​ឱ្យ​រាំ គឺ​ជា​ស្រី​ម្នាក់​ដែល​នាង​តាម​រក​ជាយូរមកហើយ….ស្រី​ម្នាក់​នេះ​តែង​តែ​ ស្ថិត​នៅ​ជា​ប្រធានបទ​សំខាន់​ក្នុង​ផ្ទាំង​គំនូរ​របស់​បងប្រុស​នាង….ជា​បង​ ប្រុស​ដែល​មាន​ប្រភព​មក​ពី​មណ្ឌល​ក្មេងកំព្រា​ដូច​នាង​ដែរ ហើយ​ក៏​ជា​បុរស​តែម្នាក់​ដែល​ជាតិ​នេះ​ នាង​នឹង​មិន​ឱ្យ​បាន​ទៅ​លើ​ដៃ​ស្រី​ណា​ផ្សេង​ជា​ដាច់​ខាត….

ភ្នែក​នាង​ក្រហម​សឹង​ស្រក់​ឈាម ដៃ​រញីរញ័រ​ ហើយ​បេះដូង​ផ្ទុះ​ឡើង​នូវ​មហា​រលក​មួយ​ដែល​អាច​ធ្វើ​ឱ្យ​ពិភព​លោក​នេះ​ ខ្ចាត់ខ្ចាយ​រញ៉េរញ៉ៃ​បាន រលក​នោះ​មាន​ឈ្មោះ​ថា «ប្រចណ្ឌ និង​ច្រណែន»។
«អ្នក​នាង​តូច​! សុំ​លឿន​បន្តិច​ទាន​! ក្រែង​តែ​អ្នក​ប្រុស​ធំ​មក​ដល់ ខ្ញុំ​មាន​រឿង​ហើយ​ទាន!»
​​តូច​មនោរា​រិះ​ភ្នែក​គិត​ដោយ​សៅហ្មង​៖
«អ៊ីចឹង​សោះ​បាន​ជា​ទុក​បន្ទប់​នេះ​ដូច​ជា​ឃ្លាំង​កំណប់?!»
នាង​ខំ​សម្រួល​ទឹក​មុខ​ដក​ដៃ​មក​វិញ​ទាំង​ដង្ហើម​នៅ​តែ​បាច​សាច​ផិត​ផើយ​។

ដៃ​នាង​លូក​យក​លុយ​អាមេរិក​មួយ​សន្លឹក​ក្រាស់​ ត្រង់​ភ្លឹង​នោះ​ហុច​រលាស់​ទៅ​ឱ្យ​ម្ចាស់​សម្តី​ដែល​តឿន​នាង​មុន​នេះ។
ស្ត្រី​នោះ​បើកភ្នែក​ធំៗ​​​អរកខិបកខុប ពេល​ដែល​មាត់​តូច​មនោរា​ដាក់​បទ​បញ្ជា៖
«មីង​អន! រៀបរយ​ឱ្យ​ដូច​ដើម ​ហើយ​កុំ​ប្រាប់​អ្នក​ណា​ពី​រឿង​ថ្ងៃ​នេះ! ​! សូម្បី​តែ​ប្តី​របស់​មីង!»
ស្រ្តី​នោះ​សម្លឹង​រង្វាន់​ក្នុង​ដៃ​ ហើយ​ឱន​កាយ​ស្លឺតស្លក់​គោរព​ដល់​នារី​ជា​ម្ចាស់​ទាន៖
«ធានា​ទាន!»
​នាង​បែរ​ក្រោយ ចាក​ចោល​បន្ទប់​គំនូរ ​ហើយ​និយាយ​បន្ថែម៖
«បើ​បង​សង្វារ​ដឹង​ថា​ ខ្ញុំ​ចូល​មក​ឆែក​គំនូរ​របស់​គាត់​ មីង​ឯង​នឹង​ត្រលប់​​ទៅ​ស្រុក​ស្រែ ​អាស្រ័យ​អំបិល​ជាក់​ប្រហុក​វិញ​មិន​ខាន​!» […]

 

ចុចអានភាគទី១៨ទាំងស្រុង!

 

ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​១៨​) អ្នក​ឆេះ​ដុំ​លើក​នេះ​គឺ មនោរា!

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ