រឿង​ខ្មែរ៦រឿង​សម្រុក​ថត​ក្នុង​​រដូវ​ភ្ជុំបិណ្ឌ

រឿង​ខ្មែរ៦រឿង​សម្រុក​ថត​ក្នុង​​រដូវ​ភ្ជុំបិណ្ឌ

នៅ​រដូវ​ភ្ជុំបិណ្ឌ​​នេះ មាន​​ខ្សែភាពយន្ត​ខ្មែរ​ចំនួន៦រឿង​ មក​ពី​ផលិតកម្ម​ផ្សេង​គ្នា បាន​កំពុង​សម្រុក​ថត ក្នុង​នោះ​មាន រឿង “ព្រះ​នាង​ឡឺកឺ” “សិស្ស​ប្អូន​សំណព្វ​ចិត្ត” “សតិជាប់ទ្រុង” “ប៉ុបពី​ទៅ​ហូលីវូដ” “ល្មមៗបានហើយ” និង រឿង “ទឹក​កន្លះ​ក្អម” ។

 

១/ រឿង”ព្រះ​នាង​ឡឺកឺ”

 

 

រឿង​ខ្មែរ៦រឿង​សម្រុក​ថត​ក្នុង​​រដូវ​ភ្ជុំបិណ្ឌ

 

 

រឿង”ព្រះ​នាង​ឡឺកឺ” គឺ​ជា​​វណ្ណកម្ម​របស់​ផលិតកម្ម​មហា​ហង្ស  ​​ដឹក​នាំ​ឲ្យ​លោក ទិត្យ ធារិទ្ធ។ រឿង​មួយ​នេះ​ បាន​ក្រុង​ពាលី​កាក​ពី ដើម​ខែ កញ្ញា ឆ្នាំ ២០១៥ គ្រោង​បញ្ចប់​ការ​ថត​ឆាប់​នេះ។  ចំពោះ​ការ​ចាក់​បញ្ចាំង គ្រោង​ធ្វើ​​នៅ ចុង​ឆ្នាំ ២០១៥ ខាង​មុន​នេះ។

 

២/ រឿង “សតិ​ជាប់​ទ្រុង”

 

 

រឿង​ខ្មែរ៦រឿង​សម្រុក​ថត​ក្នុង​​រដូវ​ភ្ជុំបិណ្ឌ

 

 

រឿង “សតិ​ជាប់​ទ្រុង” គឺ​ជា​វណ្ណកម្ម​របស់​​ផលិតកម្ម Westec Media  ដឹក​​នាំ​ការ​ថត​ដោយ Jimmy Henderson។ រឿង​មួយ​នេះ​បាន​ក្រុងពាលី​កាល​ពី​​ដើម​ខែ កញ្ញា ឆ្នាំ ២០១៥  ហើយ​ទើប​តែ​បញ្ចប់​ការ​ថត​កាល​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។ រឿង”សតិ​ជាប់​ទ្រុង” គ្រោង​ចាក់​នៅ បរទេស​មុន​ទើប​យក​មក​ចាក់​នៅ​កម្ពុជា​ជា​ក្រោយ។

 

៣/រឿង”សិស្ស​ប្អូន​សំណព្វចិត្ត”

 

 

រឿង​ខ្មែរ៦រឿង​សម្រុក​ថត​ក្នុង​​រដូវ​ភ្ជុំបិណ្ឌ

 

 

រឿង”សិស្ស​ប្អូន​សំណព្វ​ចិត្ត ឬ “My Junior My Crush”គឺ​ជា​វណ្ណកម្ម​របស់​​ផលិតកម្ម Rock  ដែល​ដឹក​នាំ​ថត​ដោយ លោក យឹម សុសត្យា ។ រឿង​មួយ​នេះ​បាន​ក្រុងពាលី​កាល​ពី​​ដើម​ខែ កញ្ញា ឆ្នាំ ២០១៥ កន្លង​ទៅ បច្ចុប្បន្ន​នេះ​កំពុង​តែ​សម្រុក​ការ​ថត គ្រោង​បញ្ចប់​នៅ​ពេល​ឆាប់ៗ​​ខាង​មុខ​នេះ។

 

៤/រឿង”ប៉ុបពី​ទៅ​ហូលីវូដ”

 

 

រឿង​ខ្មែរ៦រឿង​សម្រុក​ថត​ក្នុង​​រដូវ​ភ្ជុំបិណ្ឌ

 

 

រឿង “ប៉ុបពី​ទៅ​​ហូលីវូដ” គឺ​ជា​វណ្ណកម្ម​របស់​ផលិតកម្ម​ 802AD ដឹក​នាំ​សម្ដែង​ដោយ​លោក សុខ វិលាស។ រឿង​មួយ​នេះ​បាន​ក្រុងពាលី​កាល​ពី​​ ចុងខែ កញ្ញា ឆ្នាំ ២០១៥  ហើយ​បច្ចុប្បន្ន​នេះ​កំពុង​តែ​សម្រុក​ថត គ្រោង​បញ្ចប់​នៅ​ពេល​ឆាប់ៗ​​ខាង​មុខ​នេះដែរ។ រឿង”ប៉ុបពី​ទៅ​​ហូលីវូដ សហការ​ផលិត​ដោយ ផលិតកម្ម​ 802AD ផលិតកម្ម Rock និងក្រុម​ហ៊ុន Sabay Digital Corporation ។​

 

៥/រឿង”ល្មមៗបានហើយ”

 

 

រឿង​ខ្មែរ៦រឿង​សម្រុក​ថត​ក្នុង​​រដូវ​ភ្ជុំបិណ្ឌ

 

 

រឿង”ល្មមៗបានហើយ “គឺ​ជា​វណ្ណកម្ម​របស់​ផលិតកម្ម​ ភី សុគន្ធី  និពន្ធ​ និង​ដឹក​នាំ​សម្ដែង​ដោយ អ្នក​ស្រី ប៉ុល ពិសី។ រឿង​​មួយ​នេះ​បាន​ក្រុងពាលី​កាល​ពី​​ចុងខែ កញ្ញា ឆ្នាំ ២០១៥ ហើយ​បច្ចុប្បន្ន​កំពុង​សម្រុក​ថត គ្រោង​បញ្ចប់​នៅ​ចុង​ឆ្នាំ ២០១៥​នេះ។

 

៦/រឿង”ទឹក​កន្លះ​ក្អម”

 

រឿង​ខ្មែរ៦រឿង​សម្រុក​ថត​ក្នុង​​រដូវ​ភ្ជុំបិណ្ឌ

 

 

 

រឿង”ទឹក​កន្លះ​ក្អម” គឺ​ជា វណ្ណកម្ម​របស់​លោក សុខ សុធន ផលិត​ក្រោម​​​ផលិតកម្ម​ PSN របស់​លោក ពិន សំណាង។ រឿង​មួយ​នេះ​បាន​ក្រុងពាលី​កាល​ពី ដើម​ខែ តុលា ឆ្នាំ ២០១៥​នេះ ដែល​កំពុង​ដំណើរ​ការ​ថត គ្រោង​នឹង​​បញ្ចប់​នៅ​ចុង​ឆ្នាំ ២០១៥។ រឿង”ទឹក​កន្លះ​ក្អម” ចូលហ៊ុន​សហការ​ផលិត​ដោយ តារា​សម្ដែង ក្រុម​បច្ចេកទេស និង អ្នក​ដឹក​នាំ​​រឿង ក្នុង​​រឿង​មួយ​នេះ​តែ​ម្ដង៕

 

អត្ថបទ៖ ខុត សីហា