ហ្វេសប៊ុក​ត្រៀម​​បង្ហោះ​​ Satellite​ ត្រឹម​ឆ្នាំ​២០១៦​ ដើម្បី​ផ្ដល់​អ៊ីនធឺណិត​ដល់​តំបន់​ដាច់​ស្រយាល​

ហ្វេសប៊ុក​ត្រៀម​​បង្ហោះ​​ Satellite​ ត្រឹម​ឆ្នាំ​២០១៦​ ដើម្បី​ផ្ដល់​អ៊ីនធឺណិត​ដល់​តំបន់​ដាច់​ស្រយាល​

Facebook​ គ្រោង​នឹង​បង្ហោះ​ Satellite ​ដែល​នឹង​ផ្ដល់​អ៊ីនធឺណិត​ដល់​តំបន់​ដាច់​ស្រយាល​ក្នុង​ទ្វី​អាហ្វ្រិក។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​ពី​ស្ថាបនិក​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ Mark Zuckerberg។

 

ហ្វេសប៊ុក​ត្រៀម​​បង្ហោះ​​ Satellite​ ត្រឹម​ឆ្នាំ​២០១៦​ ដើម្បី​ផ្ដល់​អ៊ីនធឺណិត​ដល់​តំបន់​ដាច់​ស្រយាល​

 

ដោយ​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​បារាំង​ Eutelsat ​ក្រុមហ៊ុន​ហ្វេសប៊ុក​រំពឹង​ថា​ ខ្លួន​នឹង​អាច​បង្ហោះ​ Satellite ​នៅ​ឆ្នាំ​ក្រោយ​នេះ​បាន​មិន​ខាន។

 

“យើង​កំពុង​ផ្សារភ្ជាប់​ពិភពលោកទាំង​មូល​​ បើ​​អាច​គឺ​ហួស​ពី​​​​ផែនដី​របស់​យើង​​ទៅ​ទៀត”។ នេះ​បើ​យោង​តាម​សារ​របស់​ Mark Zuckerberg។

 

គម្រោង​បង្ហោះ​ Satellite ​នេះ​គឺ​ជា​គម្រោង​នៃ​ Internet.org​ របស់​ហ្វេសប៊ុក​ ដែល​ចង់​ផ្ដល់​អ៊ីនធឺណិត​ដល់​តំបន់​ដាច់​ស្រយាល​ណា​ ដែល​មិន​មាន​អ៊ីនធឺណិត​ទៅ​ដល់។

 

បើ​គម្រោង​នេះ​បាន​ជោគជ័យ​ នោះ​ Facebook ​និង​ក្រុមហ៊ុន​បារាំង​នេះ​​អាច​ផ្ដល់​សេវា​អ៊ីនធឺណិត​ដល់​អ្នក​ប្រើប្រាស់​ក្នុង​តំបន់​ដាច់​ស្រយាល​ នៃ​ទ្វីប​អាហ្រ្វិក​បាន​​ បើ​ទោះ​បី​ទី​នោះ​ សេវា​ទូរសព្ទ​ទៅ​ពុំ​ដល់​ក្ដី៕

 

ចុច​អាន៖ រក​ឃើញ​ស្ងាត់​ៗ​ iPhone 6s និង​ 6s Plus ​អត់​ជ្រាប​ទឹក​ទេ​ តែ​ Apple ​មិន​ប្រកាស​ ក្រែងលោ​ចង់ឲ្យ​កក្រើក​ក្នុង​ ​iPhone 7?

 

 

ប្រភព៖  bbc