ក្រសួងមហាផ្ទៃប្រកាស សមាសភាព គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការ ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ បានចុះហត្ថលេខាប្រកាសតែងតាំង សមាស ភាពអនុគណៈកម្មការទី១ និង អនុគណៈកម្មការទី២ ព្រមទាំងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក ក្នុងបំណងធ្វើឲ្យប្រសើរលើបញ្ហាចរាចរណ៍នៅកម្ពុជា ដែលកំពុងឆក់យកអាយុជីវិតរបស់ប្រ ជាពលរដ្ឋខ្មែរយ៉ាងច្រើនលើសលប់ជារៀងរាល់ថ្ងៃ។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្កើតឡើង ស្របពេលច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមាន កម្រិតផាកពិន័យ និង ការដាក់ទោសទណ្ឌធ្ងន់ធ្ងរជាងច្បាប់ចរាចរណ៍ផ្លូវគោកចាស់នោះ នឹងត្រូវចាប់ផ្តើមអនុវត្ត នៅខែមករា ឆ្នាំ២០១៦នេះ។

សមាសភាពគណៈកម្មាធិការជាតិសុវត្ថិភាពចរណ៍ផ្លូវគោករួមមាន៖

- អនុគណៈកម្មការទី១ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកមាន៖

១៖ លោក ត្រាំ អ៉ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន (ជាប្រធាន)

២៖ លោក តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ (អនុប្រធាន)

៣៖ លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន (អនុប្រធាន)

- អនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកមាន៖

១៖ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ (ជាប្រធាន)

២៖ លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ (អនុប្រធាន)

៣៖ លោក ចាន់ តារា អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូន (អនុប្រធាន)

៤៖ លោក ហឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ (អនុប្រធានអចិន្រ្តៃយ៍)

- អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកមាន៖

១៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន (អគ្គលេខាធិការ)

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់ សម្តេចក្រឡាហោម ស ខេង៖

ក្រសួងមហាផ្ទៃប្រកាស សមាសភាព គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក