​​ការ​​ទាមទារ​តម្លៃ​ខ្លួន​របស់​ ឡុង សុភី ​ធ្វើ​ឲ្យ​លុប​​ចោល​​ប្រកួត​ជាមួយ ​Rareung

​​ការ​​ទាមទារ​តម្លៃ​ខ្លួន​របស់​ ឡុង សុភី ​ធ្វើ​ឲ្យ​លុប​​ចោល​​ប្រកួត​ជាមួយ ​Rareung

កាល​ពី​ពេល​កន្លង​ទៅ​អ្នក​ប្រដាល់​ជំនាញ​ជង្គង់​ ឡុង សុភី​ បាន​ទាមទារ​ប្រាក់​តម្លៃ​ខ្លួន​ចន្លោះ​​​ចំនួន ៥ពាន់​​​​ដល់ ១​ម៉ឺន​ដុល្លារអាមេរិក​​សម្រាប់​ការ​ប្រកួត​ការពារ​ខ្សែក្រវាត់​ខារ៉ាបាវ​រដូវ​កាល​ទី​១ ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ Rareung Lukchampachai ​ប៉ុន្តែ​ជំនួប​​​នេះ​មិន​អាច​កើត​ឡើង​បាន​ឡើយ​ ដោយ​សារ​​ការ​ចចារ​​តម្លៃ​ខ្លួន​មិន​ត្រូវ​គ្នា​រវាង​ភាគី​ទាំង​សងខាង។

 

​​ការ​​ទាមទារ​តម្លៃ​ខ្លួន​របស់​ ឡុង សុភី ​ធ្វើ​ឲ្យ​លុប​​ចោល​​ប្រកួត​ជាមួយ ​Rareung

សកម្មភាព​ប្រកួត​រវាង ឡុង សុភី និង​ Rareung Lukchampachai កាល​ពេល​កន្លង​ទៅ

 

​លោក នាង​ ស៊ីវុត្ថា ប្រធាន​​កម្ម​វិធី​ប្រកួត​ប្រដាល់​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​ការ​ពារ​ខ្សែក្រវាត់​​រវាង​ ឡុង សុភី និង​ Rareung Lukchampachai ​​ត្រូវបាន​​លុប​ចោល​វិញ ពី​ព្រោះ​ការ​ទាមទារ​ប្រាក់​តម្លៃ​ខ្លួន​របស់​​អ្នក​ប្រដាល់​កម្ពុជា​រូប​នេះ​​ខ្ពស់​​ជាង​ការ​ប្រកួត​ការពារ​ខ្សែក្រវាត់​នា​ពេល​កន្លង​ទៅ​ ដែល​ក្រុម​ហ៊ុន​អ្នក​ឧបត្ថម្ភ​មិន​អាច​ផ្ដល់​​ជួន​បាន។ ​​​​សម្រាប់​​ស្ថានីយ​វិញ ​រៀបចំ​កម្ម​វិធី​ប្រកួត​ម្ដងៗមិន​បាន​លក់​សំបុត្រ​ដល់​អ្នក​ចូល​ទស្សនា​ទេ ហេតុ​នេះ​ប្រាក់​តម្លៃ​ខ្លួន​ខ្ពស់​បែប​នេះ​មិន​ទាន់​អាច​ទៅ​រួច​ឡើយ។

 

​ចំណែក​អ្នក​ប្រដាល់​ ឡុង សុភី​ វិញ​​​បាន​ប្រាប់​ឲ្យ​ដឹង​ថា រូប​គេ​បាន​ដាក់​លិខិត​ស្នើ​​ទាមទារ​តម្លៃ​ខ្លួន​នេះ​ដល់​សហព័ន្ធកីឡា​​ប្រដាល់​កាល​ពី​ព្រឹក​ថ្ងៃ​ទី៦ ខែ​តុលា ​ឆ្នាំ​​២០១៥ ប៉ុន្តែ​​​មិនទាន់​​បាន​ទទួល​​ចម្លើយ​​​វិញ​ឡើយ។ ម្ចាស់​ខ្សែក្រវាត់​៦​ស្ថាប័ន​រូប​នេះ​បាន​អះអាង​ថា​ រូប​គេ​នឹង​មិន​ព្រម​ឡើង​ប្រកួត​ការ​ពារ​ខ្សែក្រវាត់​ជាមួយ​អ្នក​ប្រដាល់​ថៃ​ Rareung Lukchampachai ឡើយ ​ប្រសិន​បើ​ខាង​​ស្ថានីយ​ទូរទស្សន៍​ផ្ដល់​ប្រាក់​តម្លៃ​ខ្លួន​​ត្រឹម​តែ១​ពាន់​ដុល្លារ​នោះ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​