រយៈពេល​៩​ខែ សមត្ថកិច្ច​រកឃើញ​និង​បណ្តេញ​ជន​អន្តោ​ប្រ​ ​វេស​ន៍​ខុសច្បាប់​ចំនួន ១ ៩១៩ នាក់​

Sanofi

​រយៈពេល​៩​ខែ​ឆ្នាំ​២០១៥​នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហា​​ផ្ទៃ បាន​រកឃើញ និង​បណ្តេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់ បាន​ចំនួន​១ ៩១៩​នាក់ ក្នុងចំណោម​ជនអន្តោប្រវេសន៍​ទាំងអស់នោះ មានជនជាតិ​វៀតណាម​ចំនួន​រហូតដល់ ១ ៧៩៤​នាក់​។​​តាម​ការរកឃើញ​ជន​អន្តោ​ប្រវេ​ន៍​ខុសច្បាប់​ទាំង​១៩១៩​នាក់​នោះ មាន​៤៦​ជនជាតិ ក្នុងនោះ​មាន​ស្រី ២៩០​នាក់ ហើយ​ភាគច្រើន​នៃ​ជន​អន្តោ​ប្រវេ​ន៍​នោះ​គឺជា​ជនជាតិ​វៀត​​ណា​ម នេះ​បើតាម​ការបញ្ជាក់​របស់ លោក អ៊ុក ហៃ​សិឡា ប្រធាន​នាយកដ្ឋាន​ស៊ើប​អ​​ង្កេ​ត និង​អនុវត្ត​និតិ​វិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។

ក្នុងចំណោម​ជនអន្តោប្រវេសន៍​ទាំងនោះ គឺមាន​ជនជាតិ​វៀតណាម បានមក​រស់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់ នៅតាម​ការដ្ឋាន​សំណង់ សិប្បកម្ម​ធ្វើ​តុទូ កាត់​កញ្ចក់ អូស​រទេះ​លក់​អ៊ី​វ៉ាន់ និង​ទិញ លក់​អេតចាយ​ជាដើម​។​លោក អ៊ុក ហៃ​សិឡា អំពាវនាវ​ទៅដល់​ម្ចាស់​រោងចក្រ សហគ្រាស និង​សិប្ប​​កម្ម ឲ្យ​ប្រើប្រាស់​កម្លាំង​ក្នុងស្រុក​ឲ្យ​អស់​លទ្ធភាព មុននឹង​សម្រេចចិត្ត​ជួល​កម្មករ​ជំនាញ​ពី​បរទេស និង​កុំ​ជួល​កម្លាំង​ពលកម្ម​ខុសច្បាប់ ត្រូវ​ឲ្យ​ពួកគាត់​បំពេញបែបបទ​ស្របតាម​ច្បាប់​។​

រយៈពេល​ជាង​១ ឆ្នាំ​មកនេះ អាជ្ញាធរ​បាន​រកឃើញ​ជនអន្តោប្រវេសន៍​ខុសច្បាប់​នៅ​កម្ពុជា​ចំនួន​៣ ២២៦​នាក់ រួមមាន​៤៦​សញ្ជាតិ ក្នុងនោះ ស្រី​មាន​ចំនួន​៥៦៧​នាក់​។ ប៉ុន្តែ​បើ​រាប់​តែ​ជនជាតិ​វៀតណាម មាន​ចំនួន​២ ៧៩៤​នាក់ ក្នុងនោះ​ស្រី​មាន​ចំនួន​៥២២​នាក់​។​
​សុ ថា​ត់​



Related