តា​ចាស់​អាយុ​៧០​ឆ្នាំ រំលោភ​ក្មេងស្រី អាយុ ៧​ឆ្នាំ​

Sanofi

តា​ចាស់​អាយុ​៧០​ឆ្នាំ​ម្នាក់ បបួល​ក្មេងស្រី​អាយុ ៧​ឆ្នាំទៅ​ដាក់​អន្ទាក់​សត្វ នៅក្រោយ​ភូមិ រួច​ចាប់រំលោភ​សេពសន្ថវៈ​ក្មេងស្រី​ជា​អនីតិជន ត្រូវបាន​កំលាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ ចាប់ខ្លួន បញ្ជូនទៅ​តុលាការ​។​តា​ចាស់​ដែល​រំលោភ​ក្មេងស្រី​នោះ ត្រូវបាន​ស​ត្ថ​កិច្ច​ចាប់ខ្លួន​កាលពី រសៀល​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ច្រប ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង​។ លោក​ដួង ស៊ី​វុត្ថា នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្តស្ទឹងត្រែង បានអោយដឹងថា តា​ចាស់ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នេះ មានឈ្មោះ​បាន ពុធ ភេទ​ប្រុស​អាយុ​៧០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ច្រប ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។

ចំណែក​កុ​ម៉ា​រី​រងគ្រោះ​មានឈ្មោះ ជ ច រ អាយុ ៧​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ជាមួយ​តា​ចាស់​នោះដែរ​។​
កន្លងមក​តា​ចាស់ ជា​ជនសង្ស័យ ធ្លាប់ បានអោយ​លុយ​២០០០​រៀល ទៅ​ក្មេងស្រី​រងគ្រោះ ហើយ​បបួល​នាង​ទៅ​ដាក់​អន្ទាក់ រួច រំលោភ​បាន សម្រេច​ម្តងមកហើយ​គឺ​នៅ​ថ្ងៃទី​០១​ខែតុលា ឆ្នាំ​២០១៥​នេះ ហើយ​លើក​នេះ​តា​ចាស់​នេះ បាន​បបួល​នាង​ទៅ​ដាក់​អន្ទាក់​សត្វ​ម្តងទៀត ត្រង់ចំណុច​អូរ​មួយ​នៅ​ខាងក្រោយ​ភូមិ ហើយ​គាត់ ក៏​បានអោយ​ក្មេងស្រី​ស្រាត រួមទាំង​គាត់​ផងដែរ នៅពេល​សេពសន្ថវៈ​មិនបាន​សម្រេច ដោយ​ក្មេងស្រី​ស្រែកថា ឈឺ ខ្លាំងពេក​។​

លោក​បន្តថា នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ក៏បាន​បែកធ្លាយ​ពី​ករណី​ខាងលើនេះ ត្រូវបាន​កំលាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ បាន​ចុះមក​ឃាត់ខ្លួន ហើយ​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សាកសួរ​។​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែតុលា​នេះ ហើយ​ជនសង្ស័យ ត្រូវបាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕
​សុ ថា​ត់​



Related