ដំណាំត្រសក់ផ្អែមរបស់អ្នកខេត្តត្បូងឃ្មុំ កំពុងមានទីផ្សារល្អ

Sanofi

ក្រោម​ការជួយឧបត្ថម្ភ​ពី​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ ក្រោម​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង អភិវឌ្ឍ​កសិកម្ម​ខ្នាតតូច នៅ​តំបន់​បឹង​ទន្លេសាប​របស់ ADB អ្នក​មីង យ៉ុ​ន គា បាន​ចាប់​យកមុខរ​tt​បរ​ដាំ​ដំណាំ​ថ្មី​មួយ​នេះ ដែលជា​លើកដំបូង​បង្អស់​សម្រាប់​អ្នក​ស្រុកភូមិ​របស់គាត់ ។​

អ្នក​មីង យ៉ុ​ន គា បាន​ឲ្យ​ដឹងថា គាត់​បាន​ដាំ​ដំណាំ​ត្រសក់ផ្អែម​នេះ​នៅលើ​ដី​ទំហំ ១៥ ម៉ែត្រ គុណ ៧៥ ម៉ែត្រ ។ ការដាំ​ត្រសក់ផ្អែម​នេះ​មានការ​លំបាក​ជាង​ការដាំ​ដំណាំ​ផ្សេងៗ​បន្តិច ប៉ុន្តែ​ពេល​បាន​ផល​មិន​ខ្វះ​ទីផ្សារ​ឡើយ ។ នៅលើ​ទំហំ​ដី​ដែល​គាត់​បាន​ដាំ​នេះ​គាត់​អាច​ដាំ​ត្រសក់ផ្អែម​បាន​រហូតដល់​ទៅ ១.១០០ គុម្ព គិត​តាំងពី​ពេល​ដាំ​រហូតមក​ដល់ពេល​ប្រមូល​ផល គឺ​ដំណាំ​ត្រសក់ផ្អែម​នេះ​ត្រូវ​ប្រើ​រយៈពេល ៧៥ ថ្ងៃ ហើយ​គាត់​បាន​ចំណាយ​ថវិកា​អស់​ចំនួន ៣០ ម៉ឺន​រៀល គួបផ្សំ​នឹង​ការជួយឧបត្ថម្ភ​ថវិកា និង សម្ភារ​ផ្សេងៗ​ទៀត ។ ក្នុង​ការដាំ​ត្រសក់​មួយដង​គាត់​បេះ​បាន​ផ្លែ​ទុំ​រហូតដល់​ទៅ​ជាង ៤០០ គីឡូក្រាម ដោយ​លក់ ៥.០០០ រៀល ក្នុង ១ គីឡូក្រាម សរុបមក​ការដាំ​ម្តង​គាត់អាច​រកចំណូលបាន​ចំនួន ២ លាន​រៀល ។​

​ទោះបីជា​ចំនួន​ទឹកប្រាក់​ដែល​បានមកពី​ការលក់​ផ្លែ​ត្រសក់​មិនបាន​ច្រើន​យ៉ាងណាក្តី ក៏​អ្នក​មីង យ៉ុ​ន គា បាន​សម្តែង​នូវ​ក្តី​រីករាយ​ថា ចាប់តាំងពី​គាត់​ដាំ​ត្រសក់ផ្អែម ជីវភាព​គ្រួសារ​របស់គាត់​ធូរធារ​ជាង​មុន ដោយ​គាត់​មាន​ប្រាក់​ទិញ​ជី​សម្រាប់​ដាក់​ស្រូវ មាន ប្រាក់​ទិញ​ចំណី​ឲ្យ​ជ្រូក និង មាន​ប្រាក់​ឲ្យ​កូន​ទៅ​រៀន​ទៀតផង ដែល​ខុសពី​ពេលមុន​ដល់​រដូវ​ធ្វើស្រែ​គាត់​ត្រូវ​ខ្ចីបុល​ប្រាក់​គេ​ដើម្បី​យកមក​ទិញ​ជី និង ទិញ​ចំណី​ជ្រូក ។​ ​ក្រោយពី​ដាំ​ត្រសក់ផ្អែម​គាត់​អាច​ដាំ​សណ្តែកបាយ ឬ ពោត នៅក្នុង​ចម្ការ​នេះ​ថែមទៀត​ដែល​ពេលនេះ​វា​កំពុងតែ​លូតលាស់​ល្អ នឹង​បាន​ទទួលផល​នៅ ពេលខាងមុខ​នេះ ។

ការដាំ​ត្រសក់ផ្អែម​មានការ​ហត់ នឿយ​ក្នុង​ការថែទាំ​បន្តិច តែ​វា​ក៏បាន​ប្រាក់​ស្រួល​ដែរ ឯ​ទីផ្សារ​ក៏​មិន​លំបាក​ដែរ ឲ្យ​តែ​ដាំ​បាន​គឺ​គេ​មក​ប្រ​មូល​ទិញ​ដល់ផ្ទះ​តែម្តង​មិនដែល​សល់​ឡើយ ។ តាមអ្វីដែល​ឈ្មួញ​មក​ទិញ​នោះ​ប្រាប់ គឺ​ពួកគេ​ទិញយក ទៅ​លក់​បន្ត​នៅ​ទី​រួម​ខេត្តកំពង់ចាម និង ទីក្រុង​ភ្នំពេញ ជាពិសេស​គឺ​នៅតាម​ផ្សារ​ទំនើប​មួយចំនួន​នៅក្នុង​ទីក្រុង​ភ្នំពេញ ព្រោះ​ភ្ញៀវ​បរទេស​ចូលចិត្ត​ហូប​ត្រសក់ផ្អែម​នេះ​ណាស់ ។​ ​លោក យិន សុភ​ក្តិ មន្ត្រី​ទទួលបន្ទុក​បច្ចេក​ទេស​របស់​គម្រោង TSSD បាន​ឲ្យ​ដឹងថា ក្រោយពីអ្នក​មីង យ៉ុ​ន គា ដាំ​ត្រសក់ផ្អែម​បានទទួល​ជោគជ័យ រួចមកមាន​កសិករ​មួយចំនួនទៀត​នៅក្នុង​ស្រុកភូមិ​នេះ​មានការ​ចាប់អារម្មណ៍​ចង់​ឲ្យ​ក្រុមការងារ​របស់លោក​បង្រៀន​អំពី​ការដាំ​ត្រសក់ផ្អែម​នេះដែរ ។​

លោក យិន សុភ​ក្តិ បានផ្តល់​បទពិសោធ និង បច្ចេកទេស​ក្នុង​ការដាំ​ត្រសក់ផ្អែម​នេះ​ថា មុនដំបូង​យើង​ត្រូវ​រៀបចំ​ភ្ជួរ​រាស់​ដី​ហាល​ឲ្យ​ស្ងួត​ឲ្យ​ឆ្អិន​រយៈ ពេល​ពី ៧ ទៅ ១០ ថ្ងៃ ចាំបាច​កំបោរ​ដើម្បី​សម្លាប់​មេរោគ បន្ទាប់មក​រៀបចំ​ដី​សម្រាប់ ព្រោះ​កូនដោយ​យក​ដីដំបូក ១ ភាគ ដាក់ចូល​ជាមួយ​ផេះ​អង្កាម ២ ភាគ ដោយ​យក​ផេះ​អង្កាម​នោះ​ទៅ​ត្រាំ​ទឹក ២ ឬ ៣ យប់ ដើម្បី​ឲ្យ​វា​សាប​ជាតិ​ប្រៃ​ខ្លះៗ​សិន ចាំ​យក​វា មក​ច្របល់​ចូលគ្នា រួច​យក​វា​ទៅ​ចំហុយ ឬ ក៏​ស្ងោរ​ដើម្បី​សម្លាប់​មេរោគ ។ ក្រោយពី​រៀបចំ​ដី​សម្រាប់​ព្រោះ​កូន​ហើយ គឺ​ត្រូវយក​គ្រាប់ពូជ​ដែល​ទិញ​ពី​ផ្សារមក​ត្រាំ​ទឹក​ក្តៅ​ឧណ្ហៗ គឺ​ទឹក​ក្តៅ​១​កែវ ទឹក​ត្រជាក់ ២ កែវ លាយ​បញ្ចូល​គ្នា រួច​យក​គ្រាប់ពូជ​នោះ​ទៅ​ត្រាំ​ពី ១០ ទៅ ១៥ នាទី ។

ការធ្វើ​របៀបនេះ​គឺជា​ការដាស់​គ្រាប់​មេ​ពូជ​ឲ្យ​វា​កម្រើក រួចហើយ​យក​ក្រណាត់ ជក់ទឹក​ទៅ​រុំ​គ្រាប់ពូជ​នោះ ហើយ​យក​វា​ទៅ​ដាក់​ក្នុងធុង​ទឹកកក​ដើម្បី​រក្សា​កម្តៅ​ឲ្យ​វា​ងាយ​ដុះទុក​វារ​ហូត​បែក​មាត់ចាប​ចាំ​យក​វា​ទៅ​បណ្តុះ ។ ពេល​បណ្តុះ​ត្រូវយក​ដី​លាយ​ផេះ​អង្កាម​នោះ​ដាក់​ក្នុង​ថាស​ហើយ យក​គ្រាប់​ដែល​បែក​មាត់ចាប​នោះ​ទៅ​ដាក់​បណ្តុះ​ក្នុង​ថាស រួច​យក​វា​ទៅ​ដាក់​ក្នុង​រោង​ដែល​គេ​ធ្វើ ០,៨ ម៉ែត្រ គុណ ១,៥ ម៉ែត្រ ដែល​ហ៊ុមព័ទ្ធ​ដោយ​ស្បៃ​ជុំវិញ និង ស្រោច​ទឹក​ព្រឹកល្ងាច​បាន​រយៈពេល​ពី ៨ ទៅ ១០ ថ្ងៃ ទើប​ដក​កូន​ត្រសក់​នោះ​ទៅ​ដាំ ។ នៅពេល​ដាំ​លើ​រង​ត្រូវ​បាច​ជី ២០-២០-១៥ ជី​កំ​ប៉ុស្តិ៍ ទ្រាប់​បាត​រង រួច​គ្រប​កៅស៊ូ​លើ​រង ។ ការដាំ​កូន​ត្រូវ ឃ្លាត​ពីគ្នា ០,៥ ម៉ែត្រ ទើប​ល្អ ។

នៅពេល​វា​ដុះ​ខ្ពស់​យើង​ត្រូវ​កាត់​ខ្នែង​ទី ៩ និង ទី ១០ ចោល​ដើម្បី​ឲ្យដើម​វា​លូត​ឡើង​ទៅលើ ហើយ​នៅពេល​វា​ផ្លែ​ទៀត យើង​ក៏ត្រូវ​កាត់​ក្តឹប​វា​ចោល​ទុក​តែ ៣ ប៉ុណ្ណោះ តែបើ​ក្តឹប ៣ នោះ​មិនល្អ​យើង​ត្រូវកា​ត់វា ២ ចោល​ទៀត ទុក​តែ ១ ប៉ុណ្ណោះ ធ្វើ​យ៉ាងនេះ​ទើប​ផ្លែ​វា​ធំ​ល្អ ។ បន្ទាប់ពី​ការដាំ​គឺ​ត្រូវ​ប្រើ​រយៈពេល ៧៥ ថ្ងៃ ទើប​អាច​ប្រមូលផល ឬ បេះ​ផ្លែ​ត្រសក់ផ្អែម​នេះ​បាន ។​​នៅពេល​វា​ចាប់ផ្តើម​ផ្លែ​យើង​ត្រូវ​បាញ់ថ្នាំ​ប្រភេទ​ថ្នាំ​ការពារ​ផ្សិត និង ស្រោច​ជី​ក្បាល​ត្រី ដើម្បី​ឲ្យ​វា​ផ្អែម​ល្អ ។ ជី​ក្បាល​ត្រី​គេ​ផ្សំ​ឡើង​រវាង​ក្បាល​ត្រី ៣ គីឡូក្រាម ស្ករ​រងូ ១ គីឡូក្រាម ទឹក ១ លីត្រ កូរ បញ្ចូល​គ្នា​ទុក​វា​រយៈពេល ១ ខែ ទើប​ប្រើ​បាន ដោយពេល​ស្រោច​ត្រូវដាក់​វា ៤ ស្លាបព្រា​បាយក្នុង​ទឹក ១ ធុង​ស្ប៉េ​ត្រូ ៕















Related