សេចក្ដីណែនាំ​ពី​ការជ្រើសរើស​ជំនាញ «ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍» សិក្សា​ថ្នាក់​ឧត្ដមសិក្សា

យោងតាម​សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា» របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​បានផ្ដល់​ការណែនាំ​ដល់​យុវជន​ដែលមាន​បំណង​ចង់​សិក្សា ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ ដូចខាងក្រោម៖

ដើម្បី​សិក្សា​ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ យុវជន​ត្រូវមាន​ចំណេះដឹង​មូលដ្ឋាន​លើ​មុខវិជ្ជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ និង​ត្រូវ​ឆ្លងកាត់​ការប្រឡង​អំពី​ភាសា​អង់គ្លេស និង​វប្បធម៌​ទូទៅ។ ក្នុងនោះ​ផងដែរ ដើម្បី​ទទួលបាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​លើកមុខ​ជំនាញ​នេះ​និស្សិត​ត្រូវ​សិក្សា​រយៈពេល​បួន​ឆ្នាំ ស្មើនឹង១២០ក្រេ​ឌី​ត។

ពេល​បញ្ចប់​បរិញ្ញាបត្រ​លើ​មុខជំនាញ​នេះ និស្សិត​នឹង​ទទួលបាន​ចំណេះដឹង​ពី​ភាសា​អង់គ្លេស​សម្រាប់​ទំនាក់ទំនង និង​មូលដ្ឋាន​សារព័ត៌មាន។ យល់ដឹង​ពី​ច្បាប់​និង​សីលធម៌​ប្រព័ន្ធ​ផ្សព្វផ្សាយ។ យល់ដឹង​ពី​ការស្រាវជ្រាវ និង​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ យល់ដឹង​ពី​ទំនាក់ទំនង​សាធារណៈ និង​ពាណិជ្ជកម្ម។

និស្សិត​ដែល​សិក្សា​ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍​ឬ​បរិញ្ញាបត្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ នេះ​អាច​ទៅ​បម្រើ​ការងារ​នៅតាម​អង្គភាព​ឬ​មុខនាទី​ដូចជា ធ្វើ​នៅ​ស្ថាប័នរដ្ឋ(ក្រសួង​ព័ត៌មាន ស្ថានីយទូរទស្សន)។ ជា​អ្នក​សក​ព័ត៌មាន​ក្នុងប្រទេស និង​ក្រៅប្រទេស និង​ធ្វើ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល។

ប្រភព៖ សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា», មីនា.២០១៥. នាយកដ្ឋាន​ឧត្ដមសិក្សា។

តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?ស្វែងយល់​ពី Excel កម្មវិធី​ដកហូត​កុមារ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម