គន្លឹះ ៦ យ៉ាង​ដើម្បី​រាង​ស្វែង​ស្អាត សុខភាព​ល្អ​

Sanofi

​អ្នកណាៗ​ក៏​ចង់បាន​រាង​ស្វែ​ល​ស្អាត​ដែរ ប៉ុន្តែ​សួរថា តើ​មាន​សុភាពនារី​ប៉ុន្មាន​នាក់​ដែល​យល់ ដឹង​ពី​បញ្ហា​សម្រក​រាង​នេះ ? អ្នក​ដែលមាន​រាង​ស្វែ​ល​ស្អាត​ចង់​ស្លៀក​សម្លៀកបំពាក់​អ្វី​ក៏​មើលទៅ​ស្អាត​ទាំងអស់ ប៉ុន្តែ​ប្រសិនបើ​យើង​តាំងចិត្ត​សម្រក​ទម្ងន់​ពិតមែន​នោះ ដំបូង​ត្រូវ​ផ្លាស់ប្តូរ​ទម្លាប់​ទទួលទាន និង ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ ឬ អាច​ទទួលយក​គន្លឹះ​ល្អៗ ៦ យ៉ាង​ដើម្បី​រាង​ស្វែ​ល​ស្អាត សុខភាព​ល្អ ដែល​យើង​នឹង​ជម្រាបជូន​ដូចខាងក្រោម​នេះ ។​

១. គេង​ឱ្យបាន​គ្រប់គ្រាន់​

​តើ​អ្នកដឹង​ឬទេ​ថា ការដែល​យើង​បាន​ទទួលទានដំណេក​យ៉ាងតិច ៨ – ៩ ម៉ោង រៀងរាល់​យប់ វា​នឹង​ជួយ​ធ្វើឱ្យ​រាងកាយ​របស់​យើង​ផលិត អ័រម៉ូន DHEA ដែលជា​អ័រម៉ូន​ជួយ​ដុតបំផ្លាញ​ខ្លាញ់ និង ជួយ​បង្អង់​ភាព ចាស់​បាន​យ៉ាង​ប្រសើរ​ទៀតផង ។ កត្តា​សំខាន់​ការ​ទទួលទានដំណេក​បាន គ្រប់គ្រាន់​ថែមទាំង​បាន​ជួយ​កម្ចាត់​ភាព​ស្ត្រេ​ស ហើយ​ជួយ​ឱ្យ​រាងកាយ​សន្សំ ជាតិ​ខ្លាញ់​បាន​តិច និង ជួយ​ឱ្យ​ពេល​យើង​ភ្ញាក់​ព្រឹក​ឡើង​មាន​អារម្មណ៍​ស្រស់ ​ ស្រាយ​ភ្លឺ​ថ្លា​ទៀតផង ។​
​ ​


២. ហាត់ប្រាណ​បន្តឹង​រាងរៅ​

​ដឹង​ហើយ​ថា​សុភាពនារី​ទាំងឡាយ​កើតរោគ​ខ្ជិល​ហាត់ប្រាណ ប៉ុន្តែ ទោះបីជា​យ៉ាងណា​ក៏​ត្រូវតែ​ហាត់ប្រាណ​ជួយ​បន្តឹង​រាងរៅ​ខ្លះ​ផង មិនមែន គ្រាន់តែ​ចាំ​គ្រប់គ្រង​អាហារ​តែ​ម្យ៉ាង​នោះទេ ។ ការហាត់​ក៏​មិនជា​ការពិបាក អ្វី​ឡើយ ដោយ​គ្រាន់តែ​ដើរលេង ឬ ហាត់ប្រាណ​បែប Cardio ប្រមាណ ជា ៣០ នាទី ឬ អាច​ហាត់ប្រាណ​មូលដ្ឋាន​ដូចជា​អា​វ៉ង់​ឱ្យបាន​ត្រឹមត្រូវ​ក៏ អាចជួយ​រំញោច​ប្រព័ន្ធ​ដុតបំផ្លាញ ជួយ​សម្រក​ក្បាលពោះ គូទ ដើមដៃ និង ភ្លៅ​របស់​អ្នក​រួម​តូច​បាន ជួយ​ដុតបំផ្លាញ​កាឡូរី ហើយ​អាច​ហាត់​បាន ងាយៗ​នៅផ្ទះ​ខ្លួនឯង ។​


៣. ជ្រើស​អាហារ​ត្រូវ ជោគជ័យ​បាន​ពាក់កណ្តាល​

ចាប់ផ្តើម​ពី​ការទទួល​ទាន​អាហារ​ដែលមាន​ប្រយោជន៍ ក្នុង​អាហារ​មួយពេលៗ​គួរតែមាន​បន្លែ​ក្នុង​ចាន​ជានិច្ច ព្រោះ​ក្នុង​បន្លែ​មាន​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី និង មាន​ជាតិ​សរសៃ​ខ្ពស់​ធ្វើឱ្យ​ឆ្អែត​នឹង​ពោះ ជួយ​ឱ្យ បត់ជើង​ស្រួល ថែមទាំង​ជួយ​រំលាយ​ជាតិ​ខ្លាញ់​បាន​ទៀតផង ។ ក្នុង​មួយថ្ងៃៗ​រាងកាយ​មនុស្ស​យើង​ក៏ត្រូវ​ការ​កាបូ​អ៊ី​ដ្រា​ត​ដែរ ប៉ុន្តែ​ត្រូវ​ចេះ​ជ្រើសរើស​ទទួលទាន ពោលគឺ​ត្រូវ​ទទួលទាន​ពពួក​ស្រូវ​អូត ដំឡូងជ្វា ឬ នំប៉័ង ហូល​វីត ត្រឹមតែ ១ – ២ ដង ក្នុង​មួយថ្ងៃ ឬ បង្កើន​ការទទួល​ទាន​ប្រូតេអ៊ីន​ខ្លាញ់​ទាប ជាមួយ​ផង ។ ពេល​ទទួលទាន​កាបូ​អ៊ី​ដ្រា​ត​ក៏​នឹង​ជួយ​ធ្វើឱ្យ​ឆ្អែត​បានយូរ និង មិន​ធ្វើឱ្យ​ធាត់​ទៀតផង ។​


៤. របស់​ចៀន​ចៀសវាង​ដាច់ខាត​

​ដឹង​ច្បាស់​ហើយ​នៅ​ទទួលទាន​វា​ធ្វើ​អ្វី​ទៀត បន្ថយ​បាន​បន្ថយ​ទៅ «​ពួក របស់​ចៀន​» ទាំងឡាយ​ទោះជា​ឆ្ងាញ់​ប៉ុនណា​ក៏ដោយ ក៏​មិនត្រូវ​ទទួលទាន ឬ សូម្បីតែ​ហិត​ក៏​ហាម​ដាច់ខាត​ដែរ ព្រោះ​វា​កាន់តែ​បង្កើន​ចំណង់​របស់​យើង​ឱ្យ​កាន់តែ​ចង់​ទទួលទាន​ថែមទៀត ។ បើ​អាច​តម​បាន​នឹង​ល្អ​ចំពោះ រាងកាយ​របស់​អ្នក​មែនទែន ព្រោះថា​របស់​ចៀន​មិនមែន​ត្រឹមតែ​ធ្វើឱ្យ​យើង ធាត់​តែមួយ​មុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ជះឥទ្ធិពល​មិនល្អ​ចំពោះ​សុខភាព ហើយ​ធ្វើឱ្យ​ប្រព័ន្ធ​ដុតបំផ្លាញ​អាហារ​របស់​យើង​ធ្វើការ​យឺត​ទៀតផង ។​
​ ​


៥. អាហារ​កែច្នៃ​កាន់តែ​មិនគួរ​

​ឈ្មោះ​អាហារ​ក៏បាន​ប្រាប់​ហើយ​ថា​ជា «​អាហារ​កែច្នៃ​» អីចឹង​វា​ច្បាស់​ជា​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​កែច្នៃ​ផ្សំ​តែង​ពណ៌ ក្លិន រសជាតិ ជាច្រើន​ដំណាក់ ។ អាហារ​កែច្នៃ​វា​បានផ្តល់​គុណ​តម្លៃ​មិន​ស្មើនឹង​អាហារ​ស្រស់​ឡើយ សារធាតុ​អាហារ​ក៏​តិច​បំផុត ប្រឈម​ចំពោះ​ការកើត​រោគ​ធាត់ សម្ពាធ​ឈាម និង មហារីក​ខ្ពស់​ថែមទៀត ព្រោះ​វា​មិន​គ្រាន់តែ​ធ្វើឱ្យមាន​បញ្ហា​សុខភាព ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើឱ្យ​ដំណើរការ​ដុតបំផ្លាញ​ពិបាក​ទៀតផង ។ ដូច្នេះ​យើង​គួរតែ​ជ្រើសរើស​អាហារ​ដែល​មិនទាន់​កែច្នៃ ដូចជា​បន្លែ​ផ្លែឈើ​ត្រូវ​ទិញ​បែប​បន្លែ​ផ្លែឈើ​ស្រស់ៗ ឬ ក្លាស្សេ​វិញ​ល្អ​ជាង មិនត្រូវ​ទិញ​ក្នុង​រូប​បែប​ដែល​ច្រក​ក្នុង​កំប៉ុង​ឡើយ ។​
​ ​


៦. ងាក​មក​ផឹក​ទឹកដោះគោ​ជាតិ​ខ្លាញ់​ទាប​វិញ​

​ប្រសិនបើ​សុភាពនារី​ជា​អ្នក​ដែល​ចូលចិត្ត​ផឹក​ទឹកដោះគោ​ដើម្បី​ជួយ​ពង្រឹង​ធ្អឹ​ង ត្រូវ​ជ្រើសរើស​ផលិតផល​ពី​ទឹកដោះគោ​ដែលមាន​ជាតិ​ខ្លាញ់​ទាប ឬ គ្មាន​ជាតិ​ខ្លាញ់​មក​ផឹក​ជំនួស​ទឹកដោះគោ​ធម្មតា​ល្អ​ជាង ។ សម្រាប់​អ្នក​ដែល​ត្រូវការ​សម្រក​ទម្ងន់ ហើយ​ថែមទាំង​បានទទួល​កាល់ស្យូម​ច្រើន ព្រោះ​ផលិតផល​ពី​ទឹកដោះគោ​ធម្មតាៗ វា​ពោរពេញ​ទៅដោយ​ខ្លាញ់​ឆ្អែត ដែល​មក​ព្រម​គ្នា​ជាមួយ​កូ​ឡេ​ស្តេ​រ៉ូ​ល​ដែលជា​ភ្នាក់ងារ​ធ្វើឱ្យ​ធាត់​នោះឯង ។​ ​អ្នកណាៗ​ក៏​អាចមាន​រាង​ស្វែ​ល​ស្អាត សុខភាព​ល្អ​បាន បើ​ចេះ​មាន វិន័យ​ខ្លួនឯង​ចេះ​រៀប​ផែនការ​ទទួលទាន គិតពី​កូ​ឡេ​ស្តេ​រ៉ូ​ល និង អត្ថប្រយោជន៍​ពី​សារធាតុ​អាហារ​ដែល​បានទទួល​ប្រតិបត្តិ​ឱ្យបាន​ខ្ជាប់ខ្ជួន​ពីអ្វី​ដែល​យើង​បាន​ជម្រាបជូន​ខាងលើ ។ តែ​ប៉ុណ្ណឹង​សុភាពនារី​ដែល​ចង់បាន​រាង​ស្វែ​ល​ស្អាត​ក៏​មិនមែនជា​រឿង​ពិបាក​តទៅទៀត​ដែរ ៕​ ​



Related