មិន​ធម្មតា ​ប្រកួត​ពាន​ឃុំ​ស្វាយ​ឃ្លាំង​ មនុស្ស​មើល​ច្រើន​មិន​ចាញ់​ការ​ប្រកួត​លីក​

មិន​ធម្មតា ​ប្រកួត​ពាន​ឃុំ​ស្វាយ​ឃ្លាំង​ មនុស្ស​មើល​ច្រើន​មិន​ចាញ់​ការ​ប្រកួត​លីក​

ការ​ប្រកួត​បាល់ទាត់​មិន​អាជីព​មួយ​ដែល​ត្រូវ​បាន​ហៅ​ឈ្មោះ​ថា​ ពាន«ឃុំ​ស្វាយ​ឃ្លាំង​»​ស្ថិត​នៅ​ស្រុក​ក្រូច​ឆ្មារ ខេត្ត​កំពង់ចាម​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ប្រជា​ពលរដ្ឋ​​ដែល​នាំ​គ្នា​ចូល​រួម​ទស្សនា​យ៉ាង​ច្រើន​កុះករ​គួរ​ឲ្យ​កោត​សរសើរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​រៀប​ចំ​ការ​ប្រកួត។

 មិន​ធម្មតា ​ប្រកួត​ពាន​ឃុំ​ស្វាយ​ឃ្លាំង​ មនុស្ស​មើល​ច្រើន​មិន​ចាញ់​ការ​ប្រកួត​លីក​ពាន​រង្វាន់

 

លោក រណី សានិន អ្នក​រៀប​ចំ​កម្ម​វិធី​ប្រកួត​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​នេះ​បាន​រៀប​ចំ​ឡើង​កាល​ពី​ថ្ងៃទី៤ ខែ​តុលា ឆ្នាំ​២០១៥ មក​ម៉្លេះ ដោយ​​មាន​ក្រុម​ចំនួន១២​ចូលរួម​ប្រកួត​មក​ពី​ខេត្ត​កំពង់​ចាម​ចំនួន ២​ក្រុម​ និង​មក​ពី​​ខេត្ត​ត្បូងឃ្មុំ​​ចំនួន១០​ក្រុម​។ ក្រុម​ដែល​ចាញ់​ក្នុង​មួយ​ប្រកួត​ដំបូង​នឹង​ត្រូវ​ធ្លាក់​ចេញ​តែ​ម្ដង ហើយ​ក្រុម​ដែល​ឈ្នះ​ចំនួន៦​នឹង​ធ្វើការ​ប្រកួត​បន្ត​ ​ក្នុង​វគ្គ​នេះ​ក្រុម​​ដែល​នៅ​សល់​​នឹង​ចាប់​​គូ​គ្នា​ដើម្បី​ប្រកួត​រក​៣​ក្រុម​ ហើយ​ក្រុម​ចាញ់​ចាប់​ឆ្នោត​រក​អ្នក​ឈ្នះ​ដើម្បី​បង្គ្រប់​​ចំនួន៤​ក្រុម​មក​ធ្វើ​ការ​ប្រកួត​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។

 

​លោក​បាន​បន្ត​ថា ពាន​រង្វាន់​​​​ឃុំ​ស្វាយឃ្លាំង​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​ភូមិ​ក្នុង​ឃុំ​ស្វាយឃ្លាំង ​​ដែល​បាន​ប្រមូល​លុយ​គ្នា។​​​ អ្នក​ភូមិ​ទាំង​អស់​បង្កើតកម្ម​វិធី​នេះ​ឡើង​ក្នុង​គោល​បំណង​ចង់​លើក​​ស្ទួយ​វិស័យ​កីឡា​បាល់ទាត់​កម្ពុជា​ឲ្យ​បាន​រីក​ចំរើន​​ និង​ក៏​ដើម្បី​ភាព​សប្បាយ​រីករាយ​ក្នុង​ភូមិ​របស់​ពួក​គេ​ ពី​ព្រោះ​កីឡា​នាំ​មក​នូវ​សាមគ្គីភាព​ និង​សុខភាព​ល្អ។ សម្រាប់​ប្រាក់​រង្វាន់ ក្រុម​ឈ្នះ​ជើង​ឯក​ទទួល​បាន ២​លាន​រៀល និង​ពានមួយ ​​ជើង​ឯក​រង​ទទួលបាន​ប្រាក់១លាន​រៀល​ក្រុម​ចំណាត់​ថ្នាក់​លេខ៣​​ទទួលបាន ៥០ម៉ឺន​រៀល និង​ចំណាត់​ថ្នាក់​លេខ ៤​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ចំនួន ២០​ម៉ឺន​រៀល​។​ កម្ម​វិធី​ប្រកួត​នឹង​បញ្ចប់​​​ក្នុង​សប្ដាហ៍​នេះ។

 

លោក​បន្ថែម​ថា សម្រាប់​ការ​ប្រកួត​ប៉ុន្មាន​ថ្ងៃ​នេះ​ពិត​ជា​មាន​បង​ប្អូន​អ្នក​ភូមិ​យ៉ាង​ច្រើន​កុះករ​ចូល​រូម​ទស្សនា​ និង​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​។ និយាយ​រួម​កន្លែង​ជុំ​វិញ​ការ​ប្រកួត​មនុស្ស​មើល​ពេញ ហើយ​ស្ទើរ​តែ​គ្មាន​កន្លែង​អង្គុយ​ដោយ​មាន​អ្នក​លក់​ដូរ​ខ្លះ​ទៀតផង៕

មិន​ធម្មតា ​ប្រកួត​ពាន​ឃុំ​ស្វាយ​ឃ្លាំង​ មនុស្ស​មើល​ច្រើន​មិន​ចាញ់​ការ​ប្រកួត​លីក​

 

មិន​ធម្មតា ​ប្រកួត​ពាន​ឃុំ​ស្វាយ​ឃ្លាំង​ មនុស្ស​មើល​ច្រើន​មិន​ចាញ់​ការ​ប្រកួត​លីក​

 

មិន​ធម្មតា ​ប្រកួត​ពាន​ឃុំ​ស្វាយ​ឃ្លាំង​ មនុស្ស​មើល​ច្រើន​មិន​ចាញ់​ការ​ប្រកួត​លីក​

 

មិន​ធម្មតា ​ប្រកួត​ពាន​ឃុំ​ស្វាយ​ឃ្លាំង​ មនុស្ស​មើល​ច្រើន​មិន​ចាញ់​ការ​ប្រកួត​លីក​

 

មិន​ធម្មតា ​ប្រកួត​ពាន​ឃុំ​ស្វាយ​ឃ្លាំង​ មនុស្ស​មើល​ច្រើន​មិន​ចាញ់​ការ​ប្រកួត​លីក​

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​
រូប​ថត​៖ Pattry Fert