៥ចំណុច​ដែលបញ្ជាក់ថា គាត់ចង់បែកចិត្តពីអ្នក

មនុស្សយើង​គ្រប់គ្នាចង់​បានស្នេហា​មួយដែលស្ថិតស្ថេរជា​អមតៈ។ ប៉ុន្តែតាម​ដែលអ្នក​បានដឹង​កន្លងមក ស្នេហាជា​ច្រើនមិន​បានគង់​វង្សយូរអង្វែង​ឡើយ ដូច្នេះ​អ្នកត្រូវ​ចេះអនុវត្ត។ ខាង​ក្រោមជាសញ្ញា ៧យ៉ាង ដែលបញ្ជាក់ថាគាត់ពិតជា​ចងើដើរចេញ​ពីជីវិតស្នេហា​របស់អ្នក។
 
៥ចំណុច​ដែលបញ្ជាក់ថា គាត់ចង់បែកចិត្តពីអ្នក
គ្មានដំណោះស្រាយ​ពេលមាន​ជម្លោះ
ការដើរ​ចេញពីជម្លោះ​ជាសញ្ញាមួយ​បញ្ជាក់​ថា គាត់មិន​ចាប់អារម្មណ៏​នឹងការដោះស្រាយ​បញ្ហាជម្លោះ​ឡើយ។ ផ្ទុយទៅ​វិញ គាត់ទុក​អ្នកឲ្យ​ជួបនឹង​ទុក្ខ​តែម្នាក់​ឯង។
លែងមានភាពស្និតស្នាល​នឹងជាមួយ​គ្នាទៀត
ជីវិតស្នេហា​របស់អ្នកលែង​មានអារម្មណ៏​ស្និតស្នាលនឹងគ្នាទៀតហើយ។ អ្នក​ដឹងថា គាត់គេច​ចេញពី​ភាពស្និតស្នាល​ជាមួយអ្នក ហើយ​បង្កើតហេតុ​ផលឆ្កួត​ឡប់ឡើង​មក ដើម្បី​គេច​ចេញ​ពីអ្នក។ ប្រសិនបើអ្នក​លែងបាន​កាន់ដៃគ្នា​ដូចមុនទៀត​ហើយ វា​ជាសញ្ញា​ដែលគួរឲ្យ​ព្រួយបារម្ភ។
មិត្តភក្តិ​របស់គាត់​តែងតែ​​គេចមុខ​​ពីអ្នក
ភ្លាមនោះ​អ្នក​បានដឹង​ថា សូម្បីតែមិត្តភក្តិ​របស់គាត់ចាប់ផ្តើមនៅឆ្ងាយពីអ្នក។ នេះប្រហែល​ជាពួកគេ​បានដឹង​ពីមូលហេតុ​ដែលកំពុង​នឹង​កើតឡើង។
កុហកសូម្បី​តែជារឿង​តូចតាច
ពីមុន​គាត់ធ្លាប់តែជាបុរសដែល​គួរឲ្យទុកចិត្តបំផុត​មិន​ថាមាន​រឿងអ្វីនោះទេ តែពេលនេះបែរជាដើរចេញឆ្ងាយពីអ្នកភ្លាមៗ នៅពេលអ្នកសួរដេញដោលសូម្បីតែរឿង​តូចមួយ។
ជាប់​រវល់ភ្លាមៗ
គាត់ចាប់ផ្តើមណាត់ជួប​នឹងមិត្តភក្តិរបស់គាត់​ស្ងាត់ៗ​ញឹកញាប់។ ការណាត់ជួប​ជាមួយអ្នក​ជារឿងមួយ​ចុងក្រោយ​សម្រាប់គាត់។ គាត់លើកឡើង​មូលហេតុងាយៗ ប្រសិនបើ​គាត់​មិនចង់​ណាត់ជួប​អ្នក។ នេះជាសញ្ញាសំខាន់​បំផុតមួយ​បញ្ជាក់​ថា គាត់ចង់ចែក​ផ្លូវជាមួយ​អ្នក៕ 
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ៥ចំណុច​ដែលបញ្ជាក់ថា គាត់ចង់បែកចិត្តពីអ្នក