ខៀវ សុភ័គ ៖ សម្តេច ក្រឡាហោម ស ខេង បានអានលិខិត សុំទោសរបស់ក្មេង គំរាមសម្លាប់ រួចហើយ, សម្តេចមានការ សោកស្តាយ

ភ្នំពេញ៖ លោក ខៀវ សុភ័គ មន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥នេះថា សម្តេចក្រឡាហោម ស ខេង បានទទួលនិងអានលិខិតសុំទោសរបស់ក្មេងប្រុសឈ្មោះ សៅ សារឿន ដែលបានគំរាមសម្លាប់ សម្តេចរួចហើយ, ហើយសម្តេចមានការសោកស្តាយចំពោះរឿងហ្នឹងដែរ ដោយនៅពេលនេះសម្តេច កំពុងពិចារណា រកដំណោះស្រាយ ថាតើធ្វើយ៉ាងមិញ ដើម្បីឱ្យស្របទៅតាមផ្លូវច្បាប់។

លោក ខៀវ សុភ័គ បានបញ្ជាក់ថា តាំងពីដើមមក សម្តេចក្រឡាហោមមិនបានប្រកាន់ទោសពៃ ទៅកាន់យុវជន សៅ សារឿន នោះទេ ហើយក៏មិនបាន ប្តឹងផ្តល់អ្វីនោះដែរ រឿងចាប់ខ្លួននោះ គឺជាដែនរបស់សមត្ថកិច្ចអនុវត្តតាមផ្លូវច្បាប់។

សូមជំរាបថា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ អង្គភាព មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានទទួល លិខិតមួយច្បាប់ពីយុវជន តៅ សាវឿន អាយុ២៦ឆ្នាំ អតីតជានិស្សិតនៅសាកលវិទ្យាល័យ South-East Asia ខេត្តសៀមរាប ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ និងតុលាការឃុំខ្លួនបណ្តោះអាសន្ន ពីបទ សរសេរ Comment គំរាមសម្លាប់សម្តេចក្រឡាហោម ស ខេង នៅលើ Facebook ។

នៅក្នុងលិខិតរបស់អតីតនិស្សិតរូបនោះ បានសរសេរផ្ទាល់ចេញពីពន្ធនាគារបានបង្ហាញថា «ខ្ញុំបាទពិត ជាបានយកគណនី ស្តីពីការចែកសញ្ញាបត្រពិតប្រាកដមែន។ អ្វីដែលខ្ញុំបានសរសេរ គឺជាទង្វើដែលខ្វះ ការពិចារណា និងភាពឆេវឆាវរបស់ខ្ញុំ ដោយជាក់ស្តែង ខ្ញុំបាទពុំមានចេតនា ប្រពឹត្តិនូវអំពើដូចការ សរសេរឡើយ»។ (សូមអានលិខិតខាងក្រោម)

សូមជំរាបថា ជនសង្ស័យម្នាក់ជាអតីតនិសិត្ស រៀននៅសកលវិទ្យាល័យ South-East Asia ត្រូវបាន កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធគំរាមបោកគ្រប់បែកសម្លាប់ សម្ដេចក្រឡាហោម ស ខេង តាមប្រព័ន្ធ Facebook។

ការឃាត់ខ្លួននេះ ធ្វើឡើងនៅម៉ោង១២៖០០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥។ អតីតនិស្សិតរៀននៅសាកលវិទ្យាល័យ South-East Asia រូបនេះបាន Comment នៅក្នុងទំព័រ Facebook (Savoeun Rao) របស់ខ្លួន ដោយសរសេរថា «ចាំសម្ដេចមកដល់នាំគ្នា ដាក់គ្រាប់បែក ឲ្យងាប់ទាំងអស់គ្នាម្ដង»៕

ខៀវ សុភ័គ ៖ សម្តេច ក្រឡាហោម ស ខេង បានអានលិខិត សុំទោសរបស់ក្មេង គំរាមសម្លាប់ រួចហើយ, សម្តេចមានការ សោកស្តាយ

 

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត