ស្រវឹង​រួមរ័ក​គ្នា​ជាមួយ​ប្រពន្ធ​គេ ជាប់ចោទ​រំលោភ ត្រូវ​ប៉ូលិស​ខណ្ឌដង្កោ​ឃាត់ខ្លួន

រាជធានី​ភ្នំពេញ​៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​ ត្រូវ​បាន​ប៉ូលិស​ខណ្ឌដង្កោ​ធ្វើការ​ឃាត់ខ្លួន ​តាម​បណ្ដឹង​របស់​ស្ត្រី​ម្នាក់ ដែល​មាន​ប្ដី​រួច​ហើយ ដោយ​បាន​ចោទប្រកាន់​ថា​ បុរស​នោះ​បាន​ចាប់​នាង​រំលោភ​សេពសន្ថវៈ​រហូត​បាន​ សម្រេច​ដល់​ទៅ​២​ដង​នៅ​ក្នុង​យប់​តែ​មួយ ខណៈ​ពេល​ផឹកស្រា​ស្រវឹង​ហើយ​ប្តី​របស់​នាង​មិន​នៅ ។

បុរស​ជា​កម្មករ​សំណង់​រូប​នេះ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៤ និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​៥ តុលា ២០១៥ នៅ​ចំណុច​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង ​ស្ថិត​ក្នុងភូមិ​ព្រៃ​ស​កើត សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ និង​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ ហ៊​ល សុ​ខុន អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុង​ការដ្ឋាន​សំណង់​ខាងលើ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ទ្រា ឃុំ​កញ្ចុំ ស្រុក​ពារាំង ខេត្តព្រៃវែង ។ ចំណែក​ស្ត្រី​ដែល​ចោទប្រកាន់​ថា​ត្រូវ​គេ​ចាប់រំលោភ​នោះ​មាន​អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ជាមួយ​គ្នា និង​មានស្រុក​កំណើត​នៅ​ភូមិ​ភូមិ​វាល ឃុំ​គ្រោះ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។

ស្ត្រី​រូប​នោះ​បាន​ប្រាប់​ឲ្យ​ប៉ូលិស​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​៤ តុលា ២០១៥ ក្រោយ​ពេល​បញ្ចប់​ការងារ នាង​រួម​ជាមួយ​មនុស្ស​មួយ​ក្រុម​ក្នុង​នោះ​មាន​ជនសង្ស័យ​ម្នាក់​ផង​ដែរ​បាន​ នាំ​គ្នា​ទិញ​ស្រាថ្នាំ​ផឹក​រហូត​ដល់​វេលា​ម៉ោង​១១​យប់​ទើប​ឈប់ ។ បន្ទាប់​មក​នាង​បាន​ដើរ​ត្រឡប់​ទៅ​ដេក​នៅ​កន្លែង​ស្នាក់​នៅ​របស់​ខ្លួន​នៅ​ ក្នុង​ការដ្ឋាន​សំណង់ ហើយ​ក៏​លង់លក់​លែង​ដឹងខ្លួន លុះដល់​កន្លះ​ម៉ោង​ក្រោយមក​ស្រាប់តែ​ជនសង្ស័យ​បាន​ដើរ​ចូល​ទៅ​ធ្វើ​សកម្មភាព ​ចាប់រំលោភ​សេពសន្ថវៈ​ដោយ​បាន​គំរាម​មិន​ឲ្យ​ស្រែក និង​បាន​សន្យា​ថា​ឲ្យ​លុយ​នាង​១០​ម៉ឺន​រៀល​ទៀត​ផង ។ ពេល​នោះ​ដោយសារ​ការ​ភ័យ​ខ្លាច​មាន​គ្រោះថ្នាក់ នាង​មិន​ហ៊ាន​ស្រែក​ឡើយ​បណ្តោយ​ឲ្យ​ជន​នោះ​រំលោភ​រហូត​បាន​សម្រេច​ចំនួន​២​ ដង​ជា​បន្តបន្ទាប់ ទើប​ជនសង្ស័យ​នោះ​បាន​ដើរ​ចេញ​ទៅ​ក្រៅ​បាត់​ស្រមោល​តែ​ម្ដង ។ លុះ​ដល់​ថ្ងៃ​ទី​៥ តុលា ២០១៥ ដោយ​មិន​អាច​លាក់បាំងបាន​ នាង​បាន​យក​រឿង​នោះ​ប្រាប់​ប្តី​ទាំងអស់ ទើប​បុរស​ជា​ប្ដី​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ ​ស​ឲ្យ​ចាប់ខ្លួន​ជន​នោះ​ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​បាន​សារភាព​ប្រាប់​ប៉ូលិស​ថា នៅ​មុន​ពេល​កើតហេតុ ខ្លួន​និង​ស្ត្រី​រង​គ្រោះ​ពិតជា​បាន​ផឹកស៊ី​ជាមួយ​គ្នា​មែន​ដោយ​មាន​ មិត្តភក្ដិ​រួមការ​ងារ​ផឹក​ជាមួយ​ដែរ ហើយ​ក្រោយ​ពេល​ឈប់​ផឹក​ក៏​ទៅ​រក​កន្លែងដេក​រៀង​ៗ​ខ្លួន ដោយឡែក​រូបគេ​នៅ​តែ​ម្នាក់ឯង​ហើយ​ត្រូវ​បាន​ស្ត្រី​រង​គ្រោះ​ហៅ​ឱ្យទៅ​ជួយ​ យាម​កំដរ​នាង​ព្រោះ​ប្តី​របស់​នាង​មិន​នៅ​រវល់​ទៅ​លេង​ស្រុក​កំណើត ។ ពេល​នោះ​ខ្លួន​ក៏​​ព្រមទៅ លុះ​ពេល​ទៅ​ដល់​បន្ទប់​ស្ត្រី​នោះ​បាន​ចាប់​អូស​ដៃ​ខ្លួន​ឲ្យ​ចូល​ក្នុង​ បន្ទប់​គេង​ជាមួយ​នាង និង​បាន​រួមរ័ក​គ្នា​រហូត​បាន​សម្រេច​២​ដង ដែល​ជា​ការ​ត្រូវរ៉ូវ​គ្នា​សោះ មិន​គួរ​ណា​នាង​យក​រឿង​នឹង​ទៅ​ប្រាប់​ប្តី ប្តឹង​ប៉ូលិស​ឱ្យ​ឃាត់ខ្លួន​គេ​បែប​នេះ​សោះ ។

ពេល​នេះ​ប៉ូលិស​កំពុង​សាកសួរ​ជនសង្ស័យ និង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

ស្រវឹង​រួមរ័ក​គ្នា​ជាមួយ​ប្រពន្ធ​គេ ជាប់ចោទ​រំលោភ ត្រូវ​ប៉ូលិស​ខណ្ឌដង្កោ​ឃាត់ខ្លួន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត