ស្ត្រី​ចិន​ទទួល​ពាន​រង្វាន់​ណូបែល​​លើក​ដំបូង​ ដោយ​សារ​ស្នាដៃ​រក​ថ្នាំ​ព្យាបាល​​ជំងឺ​គ្រុន​ចាញ់

ស្ត្រី​ចិន​ទទួល​ពាន​រង្វាន់​ណូបែល​​លើក​ដំបូង​ ដោយ​សារ​ស្នាដៃ​រក​ថ្នាំ​ព្យាបាល​​ជំងឺ​គ្រុន​ចាញ់

ស្ត្រី​ចិន Tu Youyu ​បាន​ទទួល​ពាន​រង្វាន់​ណូបែល​វិទ្យាសាស្ត្រ​​ផ្នែក​សារីរសាស្ត្រ ​ឬ​ឱសថសាស្រ្ដ (Nobel Prize in Physiology or Medicine) ​​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​​។ ស្នាដៃ​ដែល​ធ្វើ​ឲ្យ​​អ្នក​ស្រី​ឈ្នះ​ពាន​រង្វាន់​ដ៏​មាន​កិត្តិយស​នេះ គឺ​ដោយ​សារ​​អ្នក​​ស្រី​ធ្លាប់​​ខិត​ខំ​ប្រឹង​ប្រែង រហូត​​​រក​ឃើញ​ឱសថ​​ព្យាបាល​​ជំងឺ​គ្រុន​ចាញ់​។

 

ស្ត្រី​ចិន​ទទួល​ពាន​រង្វាន់​ណូបែល​​លើក​ដំបូង​ ដោយ​សារ​ស្នាដៃ​រក​ថ្នាំ​ព្យាបាល​​ជំងឺ​គ្រុន​ចាញ់
 

ស្រ្ដី​វ័យ​៨៥​ឆ្នាំ​​រូប​នេះ បាន​ក្លាយ​ជា​​​ជន​ជាតិ​ចិន​ដំបូង​គេ​ដែលអាច​​​ទទួល​បាន​រង្វាន់​ណូបែល​ផ្នែក​វិទ្យាសាស្ត្រ ​និង​​ជា​ស្ត្រី​ទី​១២​​ដែល​បាន​ពាន​រង្វាន់​នេះ។

 

ការ​ស្រាវជ្រាវ​របស់​អ្នក​ស្រី ​​គឺ​ក្នុង​​គម្រោង​​​​​​យោធា​សម្ងាត់​​មួយ​ឈ្មោះ​ “៥២៣” ដែល​​បង្កើត​ដោយ​ លោក​ម៉ៅ សេទុង​ក្នុង​ឆ្នាំ​១៩៦៧ ​​លើ​ការ​សិក្សា​អក្សរ​បុព្វបុរស​​។ គោល​បំណង​​នៃ​គម្រោង​នេះ​គឺ​ដើម្បី​ឲ្យ​អ្នក​ស្រាវជ្រាវ​​​​អភិវឌ្ឍ​ថ្នាំ​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​​សម្រាប់​យោធា។

 

ស្ត្រី​ចិន​ទទួល​ពាន​រង្វាន់​ណូបែល​​លើក​ដំបូង​ ដោយ​សារ​ស្នាដៃ​រក​ថ្នាំ​ព្យាបាល​​ជំងឺ​គ្រុន​ចាញ់
 
 

​​អ្នក​ស្រី​​ Tu​ ជា​មនុស្ស​ម្នាក់​ដែល​បាន​សម្រេច​ជោគជ័យ​ក្នុង​ក្រុម​ស្រាវជ្រាវ។​​​ អ្នក​ស្រី​​បាន​រក​ឃើញ​​រុក្ខជាតិ​ម្យ៉ាង​ (Wormwood) ជា​ថ្នាំ​ដែល​អាច​ប្រឆាំង​នឹង​ប៉ារ៉ាស៊ីត​ដែល​វិវដ្ដ​ជា​ជំងឺ​គ្រុន​ចាញ់​ក្នុង​ឈាម​មនុស្ស។ អ្នក​ស្រី​​បាន​​​ធ្វើតេស្ត​សាក​ល្បង​លើ​ខ្លួន​អ្នក​ស្រី​ផ្ទាល់​តែ​ម្ដង រហូត​ចុង​ក្រោយ​អាច​អភិវឌ្ឍ​ទៅ​ជា​ឱសថ​ព្យាបាល​ជំងឺ​គ្រុនចាញ់។ សព្វ​ថ្ងៃ​ឱសថ​នេះ បាន​ដើរ​តួ​នាទី​សំខាន់​សម្រាប់​ការ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​​​ទូទាំង​ពិភពលោក ជា​ពិសេស​​គឺ​​នៅ​អាស៊ី និង​អាហ្វ្រិក ​ដែល​ជួយ​ជីវិត​មនុស្ស​ជា​ច្រើន។

 

ស្ត្រី​ចិន​ទទួល​ពាន​រង្វាន់​ណូបែល​​លើក​ដំបូង​ ដោយ​សារ​ស្នាដៃ​រក​ថ្នាំ​ព្យាបាល​​ជំងឺ​គ្រុន​ចាញ់
 

 
ទោះ​ជា​អ្នក​ស្រី ​​Tu ទទួល​បាន​រង្វាន់​ណូបែល​ក្ដី​ ​​ ក្នុង​បទ​សម្ភាស​ន៍​ជា​មួយ​សារព័ត៌មាន​រដ្ឋ​ចិន CCTV ​អ្នក​ស្រី​​បាន​​និយាយ​​ថា​ជា​​ភាព​ជោគ​ជ័យ​នេះ​ជា​ការ​​ខិត​ខំ​ប្រឹង​ប្រែង​របស់​​ក្រុម​ស្រាវជ្រាវ​​ទាំង​មូល។ ទោះ​មាន​វ័យ​៨៥​ឆ្នាំ​ក្ដី​ អ្នក​ស្រី​កំពុង​ធ្វើ​ការ​​ក្នុង​មន្ទីរ​ពិសោធន៍​​​វេជ្ជសាស្ត្រ​ចិន​ក្នុង​ទីក្រុង​ប៉េកាំង​​ជា​បន្ត​ទៀត។

 
ក្រៅ​ពី​អ្នក​ស្រី Tu នៅ​មាន​អ្នក​វិទ្យាសាស្រ្ដ​២រូប​ទៀត ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ដូច​គ្នា​នេះ​ជាមួយ​អ្នក​ស្រី គឺ​លោក William C. Campbell ជនជាតិ​អាមេរិក ដើម​កំណើត​អៀរឡង់ និង​លោក Satoshi Omura ជនជាតិ​ជប៉ុន៕

 

ស្ត្រី​ចិន​ទទួល​ពាន​រង្វាន់​ណូបែល​​លើក​ដំបូង​ ដោយ​សារ​ស្នាដៃ​រក​ថ្នាំ​ព្យាបាល​​ជំងឺ​គ្រុន​ចាញ់

អ្នកស្រី Tu Youyu ធ្វើការក្នុងមន្ទីរពិសោធន៍

 

 
ចុចអាន៖ បុគ្គល​ឆ្នើម​ពីរ​រូប​គត់​នៅ​អាស៊ាន ជា​ម្ចាស់​ពាន​រង្វាន់​ណូបែល​សន្តិភាព

ចុចអាន៖ ប្រវត្តិ​ពាន​រង្វាន់​ណូបែល​អន្តរជាតិ ដែល​មនុស្ស​គ្រប់​រូប​តែង​ស្រមៃ​ចង់​បាន​

 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ shanghaiist ​​​​