ភេសជ្ជៈដ៏អស្ចារ្យអាច​កម្រក់ទម្ងន់​ត្រឹមតែ ៤ថ្ងៃ

ការធាត់លើសទម្ងន់​មិនត្រឹមតែធ្វើឲ្យលោកអ្នក​ពិបាកក្នុងការស្លៀក​ពាក់ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យប៉ះពាល់ដល់សុខភាពទៀតផង។ ប៉ុន្តែ​អ្នក​អាចប្រើប្រាស់រូបមន្ត​ធម្មជាតិ​ដោយ​ចំណាយ​ពេល​រៀបចំតែ​មួយនាទីប៉ុណ្ណោះ ហើយ​ក្នុងរយៈពេល​ ៤ថ្ងៃនឹងឃើញ​ភាព​ខុសប្លែកជាបណ្តើរៗ។
 
ភេសជ្ជៈដ៏អស្ចារ្យអាច​កម្រក់ទម្ងន់​ត្រឹមតែ ៤ថ្ងៃ
ខាងក្រោមនេះគឺជា​គ្រឿង​ផ្សំ​ដែលអ្នកត្រូវការសម្រាប់រៀប​ចំភេសជ្ជៈដ៏អស្ចារ្យមួយនេះ៖
- ទឹកច្រោះ ៨ពែង​កន្លះ
- ម្សៅខ្ញីមួយស្លាបព្រាបាយ
- ត្រសក់ ១ផ្លែធំល្មម ហាន់ស្តើងៗ
- ក្រូចឆ្មាមួយផ្លែហាន់ស្តើងៗ
- ជីអង្កាម ១២សន្លឹក
របៀបធ្វើ
យករបស់ខាងលើនេះ​លាយបញ្ចូលគ្នានៅក្នុងកែវធំមួយ រួចរក្សាទុកមួយយប់។ បន្ទាប់មក​សូមច្រោះយក​តែទឹករបស់វា​បានហើយ។ យក​ល្អ​អ្នកគួរតែផឹកវា​ឲ្យអស់នៅពេលថ្ងៃ​មុនពេល​​បាយ ប៉ុន្តែ​ប្រសិន​បើអ្នក​ផឹក​មិន​អស់ទេ​ ត្រូវរក្សាវា​ទុក​ក្នុងទូរទឹកកក (ទុកបានតែ​ ២ថ្ងៃប៉ុណ្ណោះ)។
អ្នកអាចផឹកភេសជ្ជៈនេះជារៀង​រាល់ថ្ងៃជាប់ៗគ្នាឲ្យបាន ៤សប្តាហ៍នឹង​ទទួលបាន​លទ្ធផល​ជាទីគាប់ចិត្ត (កុំបារម្ភ​ឱសថមួយនេះ​មាន​ប្រសិទ្ធិភាព​ក្នុងការកម្ចាត់ជាតិខ្លាញ់ និង​មាន​សុវត្ថិភាព​បំផុត)៕
ដោយ៖ មង្គលការ
ប្រភព៖ weeklyhealthylife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ភេសជ្ជៈដ៏អស្ចារ្យអាច​កម្រក់ទម្ងន់​ត្រឹមតែ ៤ថ្ងៃ