​ចេញទៅ​ក្រៅ និង​ច្រៀង​ចម្រៀង វប្បធម៌​បុុរាណ នៃ​ខេត្ត​យូ​ណាន ឲ្យ​ទូទាំង​ពិភពលោក​បានស្គាល់

ភ្នំពេញ​: នៅក្នុង​ការតាំងពិព័រណ៍ ទីក្រុង​ពិភពលោក ២០១៥ នៅ​ទីក្រុង Milan ប្រទេស​អ៊ីតាលី កម្មវិធី​សម្តែង «​ចម្រៀង​បូរាណ នៃ​ជនជាតិ​ហា​នី​» មកពី​ខេត្ត​យូ​ន​ណាន ដែលជា​ការសម្តែង​ប្រចាំ នៃ​រោង​ពិព័រណ៍​ចិន បានទទួល​ការកោតសរសើរ នៅលើ​ឆាក​អន្តរជាតិ នៃ​ពិព័រណ៍​ទីក្រុង​ពិភពលោក Milan នេះ​។ នេះ​ជាស​ញ្ញា​មួយ ដែល​បាន​បង្ហាញថា ខេត្ត​យូ​ន​ណាន កំពុង​បោះជំហាន​ថ្មី​មួយ នៅលើ​វិស័យ​សម្តែង​សិល្បៈ ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ខេត្ត​យូ​ន​ណាន អោយ​ទូទាំង​ពិភពលោក តាមផ្លូវ​ថ្មី​មួយ អំពី “​ចេញទៅ​ក្រៅ​”​។​

​តាម​របាយការណ៍ «​ចម្រៀង​បុរាណ នៃ​ជនជាតិ​ហា​នី​» នៃ​ក្រុង​ហុង​ហឺ «​តន្ត្រី​បូរាណ​នៃ​ជនជាតិ​ណា​ស៊ី​» នៃ​ក្រុង​លី​ចាំង និង «​ចម្រៀង​បូរាណ​ផូ​យ៉ា​» នៃ​ក្រុង​វឹ​ន​សាន គឺជា​ស្នាដៃ​ធំ​ទាំងបី នៃ​ចម្រៀង និង​តន្ត្រី​បូរាណ​ជនជាតិ ភាគតិច​ខេត្ត​យូ​ន​ណាន ហើយ​ជា​កិ​តិ្ត​នាម​សម្រស់​ស្អាត នៃ​ខេត្ត​យូ​ន​ណាន ក្នុង​វិស័យ​ការពារ​វប្បធម៌​ចិន លើ​អន្តរជាតិ​។
​ការសម្តែង​នៃ «​ចម្រៀង​បូរាណ​នៃ​ជនជាតិ​ហា​នី​» លើ​ពិព័រណ៍​ទីក្រុង​ពិភពលោក Milan លើក​នេះ បានបង្ហាញ​វប្បធម៌​ដាំ​ដុះ​ស្រូវ និង​ភាព​សុខដុម​គ្នា រវាង​មនុស្សជាតិ និង​ធម្មជាតិ នៃ​ជនជាតិ​ហា​នី អោយ​ភ្ញៀវកិត្តិយស និង​ភ្ញៀវ​ទស្សនា ទាំង​អស់ពី​គ្រប់​ប្រទេស ហើយ​បានបង្ហាញ ប្រិយភាព​ពិសេស នៃ​វប្បធម៌​ជនជាតិ​ហា​នី​។​

​ប៉ុន្មាន​ឆ្នាំនេះ ឧស្សាហកម្ម​វប្បធម៌ ជាពិសេស​ការសម្តែង​សិល្បៈ នៃ​ខេត្ត​យូ​ន​ណាន បាន​ផល​ល្អ នៅ​តំបន់​អាស៊ី​អ​គ្នេ​យ៍ អាស៊ី​ខាងត្បូង រហូតដល់​ទូទាំង​សកលលោក ដោយបាន “​ចេញទៅ​ក្រៅ​” ដោយ​ផ្អែកលើ​ឧត្តមភាព លើ​ខាង​ភូមិសាស្ត្រ និង​លក្ខណៈពិសេស នៃ​វប្បធម៌​ជនជាតិភាគតិច ខេត្ត​យូ​ន​ណាន ។ ឧទាហរណ៍ ការសម្តែង​សិល្បៈ «​ស្នាមញញឹម​អង្គរ​» បានទទួល​ចំណូលចិត្ត​យ៉ាងខ្លាំង នៅ​ក្រុង​សៀមរៀប​កម្ពុជា «​ចម្រៀង​បូរាណ​នៃ​ជនជាតិ​ហា​នី​» បានទទួល​ការកោតសរសើរ លើ​ពិព័រណ៍​ទីក្រុង​ពិភពលោក Milan ល្ខោន​បា​ឡេ «​លំហូរ​នៃ​ស្ទ្រី​ម​» ដែល​នាដ​ដោយ​សិល្បករ សិល្បការិនី​របស់​ចិន និង​រុស្ស៊ី រួមគ្នា​បានទទួល​ជោគជ័យ​យ៉ាងខ្លាំង នៅ​ប្រទេស​រុស្ស៊ី​។​ល​។ ២ ឆ្នាំ កន្លងមកនេះ សិល្បៈករ និង​សហគ្រិន ខេត្ត​យូ​ន​ណាន បាន​ខិតខំ​ប្រឹងប្រែង ដែល​បាន​ជំរុញ​ការនាំចេញ ខាង​ឧស្សាហកម្ម​វប្បធម៌ ខេត្ត​យូ​ន​ណាន យ៉ាងខ្លាំង​៕V/S

​ចេញទៅ​ក្រៅ និង​ច្រៀង​ចម្រៀង វប្បធម៌​បុុរាណ នៃ​ខេត្ត​យូ​ណាន ឲ្យ​ទូទាំង​ពិភពលោក​បានស្គាល់

​ចេញទៅ​ក្រៅ និង​ច្រៀង​ចម្រៀង វប្បធម៌​បុុរាណ នៃ​ខេត្ត​យូ​ណាន ឲ្យ​ទូទាំង​ពិភពលោក​បានស្គាល់