​តាចាស់អាយុ​​​៧០​​​ឆ្នាំ​​​នៅ​​​ខេត្ត​ស្ទឹង​ត្រែង ​សារភាព​​​ថា​​​ខ្លួន​​​ពិត​​​ជា​​​បាន​​​ចាប់​​​រំលោភ​​​ក្មេង​​​ស្រី​​​អាយុ​​​៩ឆ្នាំ​​​​មែន​​​

កាល​​​ពី​​​ម្សិល​មិញ សាលាដំបូង​​​ខេត្ត​​​​​​ស្ទឹង​​​ត្រែង​​​បាន​​​ចោទ​​​ប្រកាន់​​​បុរស​​​អាយុ​​​៧០​​​ឆ្នាំ​​​ម្នាក​​​់​​​ពី​​​​បទ​​​រំលោភ​​​ក្មេង​​​ស្រី​​​ជិត​​​ខាង​​​អាយុ​​​៩​​ឆ្នាំ​​​ក្នុង​​​ស្រុក​​​សេសាន​​​ បន្ទាប់ពី​​​​​​​ក្មេង​​​ស្រី​​​រូប​​​នេះ​​​បាន​​​ប្រាប់​​​ឪពុក​​​ម្តាយ​​ពីបទ​ឧក្រិដ្ឋ​​​នេះ​​​​ បើ​​​ទោះ​​​ជា​​​បុរស​​​រូប​​​នេះ​​​គំរាម​​​សម្លាប់​​​ក៏​​​ដោយ​​​​​​។

លោកស្រី ស៊ុន យ៉េត ព្រះ​​​រាជ​​​អាជ្ញារង​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​បុរស​​ឈ្មោះ បាន ពុធ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​បទ​​​រំលោភក្មេង​​​ស្រី​​​រូប​​​នេះ​​​ជាច្រើន​​​លើក​​​រហូត​​​ដល់​​​ថ្ងៃ​​​ទី​​​១៨​​​ខែ​​​កញ្ញា។ ជននេះ​​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ហើយ​​​ក្រោយ​​​មក​​​បាន​​​សារភាព​​​ប្រាប់​​​នគ​​​របាល​​​ និង​​​តុលាការ​​​។

លោក​​​ស្រី​​​បាន​​​​​​ថ្លែង​​​​​​ថា “តុលាការ​​​បាន​​​ចោទ​​​ប្រកាន់​​​ជន​​​ល្មើស​​​រូប​​​នេះ​​​ពី​​​បទ​​​រំលោភ​​​កុមារ​​​។ ឥឡូវ​​​នេះ​​​យើង​​​កំពុង​​​ឃុំខ្លួន​​​ជន​​​នេះ​​​ក្នុង​​​ពន្ធនាគារ​​​”។

លោក ហម ប៊ុន​​​ថែល អធិការ​​​នគ​​​របាល​​​ស្រុក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នគរ​​​បាល​​​បាន​​​ចាប់​ខ្លួន​​​បុរស​​​ឈ្មោះ ពុធ បន្ទាប់ពី​​​ក្មេង​​​ស្រី​​​រូប​​​​​​នេះ​​​បាន​​​ប្រាប់​​​ឪពុក​​​ម្តាយ​​​របស់នាង​ថា ជន​​​នេះ​​​បាន​​​នាំ​​​នាង​​​ទៅ​​​មើល​​​អន្ទាក់​​​សត្វ​​​ក្បែរ​​​ភូមិ​​​ ហើយ​​​នៅ​​​ពេល​​​គ្មាន​​​មនុស្ស​​​នៅ​​​ម្តុំ​​​នោះ​​​បុរសរូប​​​​នេះ​​​បាន​​​​​​ចាប់​​​រំលោភ​​​នាង​​​តែ​​​ម្តង បន្ទាប់​​​មក​​​បាន​​​​​​គំរាម​​​សម្លាប់​​​នាង និង​​​ឪពុក​​​ម្តាយ​​​របស់​​​នាង​​​ ប្រសិន​​​បើ​​​នាង​​​និយាយ​​​ប្រាប់​​​នរណា​​​ម្នាក់​​​។

លោក ប៊ុនថែល បាន​​​ថ្លែង​​​ថា “ក្មេង​​​ស្រី​​​រូបនេះ​​​មិន​​​ហ៊ាន​​​ប្រាប់​​​ឪពុក​​​ម្តាយ​​​របស់​​​នាង​​​ទេ ពីព្រោះ​​​នាង​​​ខ្លាច​​​បុរស​​​រូប​​​នេះ​​​សម្លាប់​​​នាង​​​ និង​​​ឪពុក​​​ម្តាយ​​​របស់​​​នាង​​​”។ លោក​​​បាន​​​បន្ថែម​​​ថា នាង​​​បាន​​​ប្តូរ​​​ចិត្ត​​​ បន្ទាប់​​​ព​​​ី​​​ឃើញ​​​បុរស​​​​​​រូប​​​នេះ​​​ឈ្លោះ​​​ប្រកែក​​​គ្នា​​​ជាមួយ​​​ឪពុក​​​ម្តាយ​​​របស់​​​នាង​​​។

លោក ប៊ុន​​​ថែល​​​ បាន​​​ថ្លែង​​​ទៀត​​​ថា​​​”បន្ទាប់​​​​​​ ពី​​​បាន​​​ដឹង​​​ថា កូន​​​របស់​​​ខ្លួន​​​ត្រូវ​​​បាន​​​ចាប់​​​រំលោភ ​​​ឪពុក​​​ម្តាយ​​​ក្មេង​​​ស្រី​​​រង​​​គ្រោះ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​នគរបាល​​​ស្រុក​​​​​​សេសាន​​​។ ​​​ក្រោយ ​​​​​​​​​ពេល​​​​​​ខ្ញុំ​​​ទទួល​​​បាន​​​ពាក្យ​​​បណ្តឹង​​​ពី​​​ឪពុក​​​ម្តាយ​​​ជន​​​រង​​​គ្រោះ ខ្ញុំបាន​​​បញ្ជា​​​ឲ្យ​​​មន្ត្រី​​​នគរ​​​បាល​​​ឃុំ​​​ពីរ​​​នាក់​​​ទៅ​​​នាំ​​​ខ្លួន​​​ជន​​​សង្ស័យ​​​រូប​​​នេះ​​​មកកាន់​អធិការ​​​ដ្ឋាន​​​នគ​​​របាល​​​ខណ្ឌ”។

លោក​​​​​​​​​មាន​​​ប្រសាសន៍​​​ថា “ក្មេង​​​ស្រី​​​រង​​​គ្រោះ ​​​បាន​​​ប្រាប់​​​នគ​​​របាល​​​ថា បុរស​​​ឈ្មោះ ​​​ពុធ បាន​​​រំលោភ​​​នាង​​​បួន​​​ប្រាំ​​​ដង​​​មក​​​ហើយ ​​​ហើយ​​​ថា ការ​​​ធ្វើ​​​កោសល្យ​​​វិច័យ​​​បង្ហាញ​​​ថា សន្ទះ​​​ព្រហ្ម​​​ចារីរបស់​នាងបាន​​​​ដាច់​​​រហែក​​”។

យោង​តាម​​អង្គការ​សិទ្ធិមនុស្ស​អាដហុក​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​​​ឆមាស​​​ទី​​​១​​​នៃ​​​ឆ្នាំ​​​នេះ ​​​មាន​​​ករណី​​​រំលោភ​​​៣៧​​​ករណី​​កើត​ឡើង​ចំពោះ ​​​​កុមារ​​​អាយុ​ក្រោម​​​១០​​​ឆ្នាំ ​​​ដែល​​​ជា​​​មធ្យម​​​​​លើស​​​ពី​​​​១ករណី​​​​​ក្នុង​​​មួយ​​​សប្តាហ៍​​​៕​​​សារុន​​​

The post ​តាចាស់អាយុ​​​៧០​​​ឆ្នាំ​​​នៅ​​​ខេត្ត​ស្ទឹង​ត្រែង ​សារភាព​​​ថា​​​ខ្លួន​​​ពិត​​​ជា​​​បាន​​​ចាប់​​​រំលោភ​​​ក្មេង​​​ស្រី​​​អាយុ​​​៩ឆ្នាំ​​​​មែន​​​ appeared first on ខេមបូឌា ដេលី.

  • ​តាចាស់អាយុ​​​៧០​​​ឆ្នាំ​​​នៅ​​​ខេត្ត​ស្ទឹង​ត្រែង ​សារភាព​​​ថា​​​ខ្លួន​​​ពិត​​​ជា​​​បាន​​​ចាប់​​​រំលោភ​​​ក្មេង​​​ស្រី​​​អាយុ​​​៩ឆ្នាំ​​​​មែន​​​已关闭评论
  • 136 views
  • Hide Sidebar
    A+