ជន​​​​ជួួញដូរ​ឈើ​ប្រណីត​ចំនួន​​​១២​នាក់​ត្រូវ​បាន​ដោះលែង​ដោយមិន​​​បង់ប្រាក់​ពិន័យ​

កាល​​​ពី​​​ម្សិលមិញ មន្ត្រី​​​រដ្ឋបាល​​​ព្រៃឈើ​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​បានផ្តល់​​​ព័ត៌​​​មាន​​​ពីរ​​​ខុស​​​គ្នា​​​ជុំវិញ​ការ​​​ដោះ​​​លែង​​​បុរស​​​១២​​​នាក់​​​ដែល​​​ត្រូវ​បាន​ចាប់​​​​​ពេល​​​កំពុង​​​ដឹក​​​ជញ្ជូន​​​ឈើ​​​​​​ប្រណីត​​ចុះតាម​​​​បណ្តោយ​​​ទន្លេ​​​សេ​សាន​​​ដោយ​​​មិន​​​​​បាន​ឲ្យ​​​ពួក​​​គេ​​​បង់​​​ប្រាក់​​​ពិន័យ​​​អ្វី​​​ឡើយ​​​​​​ ​​​តែ​​​ព័ត៌​​​មាន​​​​​​ទាំង​ពីរ​នេះ​​​សុទ្ធ​​​តែ​​​​​​លើក​​​ឡើង​​​ថា អាជ្ញាធរ​​​ បាន​​រំលោភ​​​​ច្បាប់​​​។

បុរសទាំង​​​​​​១២​​​នាក់​​​​​​នេះ​​​ ត្រូវ​​​បាន​​​​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រជាមួយ​​​ឈើ​​​ប្រហែល​​​៨០​​​ដុំ​​​ដែល​​​គេ​​​រក​​​ឃើញ​​​លាក់​​​ពី​​​ក្រោម​​​ឈើ​​​គុណ​​​ភាព​​​អន់​​​ ដែល​​​ពួក​​​គេ​​​បាន​​​​​​បណ្តែត​​​តាម​​​ទន្លេ​​​។ ​​​ កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ លោក លី គន នាយ​​​សង្កាត់​​​រដ្ឋ​បាល​​​​​ព្រៃ​​​ឈើ​​​ស្ទឹង​​​ត្រែង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​ពួក​​​គេ​​​ទាំង​​​អស់​​​នឹង​​​ត្រូវ​​​ផាក​​​ពិន័យ​​​ ហើយ​ដោះ​​​លែងវិញ​​​។ច្បាប់​​​រដ្ឋបាល​​​ព្រៃឈើ​​​ចែង​​​ថា អ្នក​​​ជួញ​​​ដូរ​​​ឈើ​​​នឹង​​​ត្រូវ​​​ផាក​​​ពិន័យ​​​ចន្លោះ ពីពីរ​​​ទៅ​​​បី​​​ដង​​​នៃ​​​តម្លៃ​​​ឈើ​​​​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ កាល​​​ពី​​​ម្សិលមិញ ​លោក ​​លី គន បាន​​​​​​ថ្លែង​​​ថា បុរស​​​ទាំង​​​១២​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​អាទិត្យ​​​ ហើយ​​​មិន​ត្រូវ​​​​​​​បង់​​​ប្រាក់​​​ពិន័យអ្វី​​​​​​ទេ​​​។

លោក​​​បាន​​​ថ្លែង​​​ថា ” បុរស​​​ទាំង​​​១២​​​នាក់​​​នេះ​​​​​ត្រូវ​​​បាន​​​ដោះ​​​លែង ហើយ​​​ពួក​​​គេ​​​មិន​​​បាន​​​បង់​​​​ប្រាក់​​​ពិន័យ​​​ទេ វា​​​ជា​​​បញ្ជា​​​ពី​​​ថ្នាក់​​​លើ​​​”។ ​លោក ​លី គន បាន​​​បដិសេធ​​​មិន​​​និយាយ​​​ថា នរណា​​​បាន​​​ចេញ​​​បញ្ជា​​​ឡើយ​​​។

លោក ឈឿន តុលា នាយ​​​ខណ្ឌ​​​រដ្ឋបាល​​​ព្រៃឈើ​​​ស្ទឹង​​​ត្រែង​​​ ដែល​​​មើល​​​ការ​​​ខុស​​​ត្រូវ​​សង្កាត់​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​បាន​​​បញ្ជា​​​ឲ្យ​​​ដោះ​​​លែង​​​ទេ​​​ ប៉ុន្តែ លោក​បាន​​​ពន្យល់​​​ថា ក្រុម​​​នេះ​​​ត្រូវ​​តែ​​​ដោះ​​​លែង​​​បន្ទាប់​​​ពី​​​ឃុំ​​​ខ្លួន​​​អស់​​​៤៨​​​ម៉ោង​​​។ លោក​​​បាន​​​ថ្លែង​​​ថា ​បុរស​​​ទាំង​​​នេះ​​ត្រូវ​​​បាន​​​ផាក​ពិន័យ​​​ ប៉ុន្តែ បាន​​​ទុក​​​ពេល​​​ឲ្យ​​​មួយ​​​ខែ​​​។ ចំនួន​​​ទឹក​​​ប្រាក់​​​មិន​​​ទាន់​ត្រូវ​​​បាន​​​គណនា​​​នៅ​​​ឡើយ​​​ទេ​​​។

លោ​​​ក​​​បាន​​​មាន​​​ប្រសាសន៍ថា “យើង​​​បាន​​​ដោះ​​​លែង​​​បុរស​​​ទាំង​​​១២​​​នាក់​​​នេះ​​​​​ហើយ​​​កាល​​​​​ពី​​​យប់​​​ថ្ងៃ​​​អាទិត្យ ពីព្រោះ​​​ពួក​​​គេ​​​គ្មាន​​​​​​​​ប្រាក់បង់​​​​​​ការ​​​ផាក​​​ពិន័យ​​​ឡើ​​​យ​​​។នោះ​​​ជា​​​មូល​​​ហេតុ​​​ដែល​​​យើង​​​ឲ្យ​​​ពួក​​​គេ​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​វិញ​​​ទៅយក​លុយ​​​មក​​​បង់​​​ឲ្យ​​​យើង​​​”។

លោក​​​បាន​​​បន្ថែម​​​ថា ”យើង​​​ទុក​​​ពេល​​​ឲ្យ​​​ពួក​​​គេ​​​១ខែដើម្បីត្រឡប់មក​វិញ​ហើយ​បង់​ប្រាក់​ពិន័យ​​​។ ប្រសិន​​​បើ​​​ពួក​​​គេ​​​មិន​​​បង់​​​ទេ​​​យើង​​​​​នឹង​​​បញ្ជូន​​​សំណុំ​​​រឿង​​​នេះ​ទៅ​​​តុលាការ​​ដើម្បី​ចាត់​​​ការ​​​​​​តាម​​​ច្បាប់​​​”។

លោក​​​ អៀង សុផាល្លែត អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​កសិកម្ម​​​ដែល​​​គ្រប់​​​គ្រង​​​រដ្ឋបាល​​​ព្រៃ​ឈើ បាន​​​​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​ពី​​​​រឿង​​​នេះ​​​ទេ ប៉ុន្តែ ​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​រដ្ឋ​​​បាល​​​ព្រៃឈើ​​​គ្មាន​​​សិទ្ធិ​​​បញ្ជា​​​អ្នក​​​ក្រោម​​​បង្គាប់​​​​ឲ្យ​​​ដោះ​​​លែង​​​ជន​​​សង្ស័យប្រព្រឹត្តបទ​ឧក្រិដ្ឋ​​​​តាមការ​យល់ឃើញ​របស់​ខ្លួន​​​​ឡើយ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ថ្នាក់​​​លើ​​​គ្មាន​​​សិទ្ធិ​​​បញ្ជា​​​​ឲ្យ​​​ដោះ​​លែង​​​អ្នក​​​កាប​​​់ឈើ​​​ខុស​​​ច្បាប់​​​ឡើយ​​​ពីព្រោះ​​​នេះ​​​ជា​​​ករណី​​​បទ​​​ឧក្រិដ្ឋ​​​។ ប្រសិន​​​បើ​​​ថ្នាក់​​​លើ​​​បាន​​​បញ្ជា​​​ឲ្យ​​​ដោះ​​​លែង​​​ជន​​​ល្មើស​​​ ​​​នោះថ្នាក់​​​លើ​​​បាន​​​រំលោភ​​​ច្បាប់​​​​​”។

លោ​​​ក​បាន​​​​បន្ថែម​​​ថា ”មាន​​​តែ​​​ព្រះរាជ​​​អាជ្ញា​​​​ប៉ុណ្ណោះ​​​មាន​​​សិទ្ធិ​​​ដោះ​​​លែង​​​ជន​​​ល្មើស​​​។ ​ប្រសិន​​​បើ​​​រដ្ឋបាល​​​ព្រៃឈើ​​​​​​ក្នុង​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​​​​​បាន​​​ដោះ​​លែង​​​ជន​​​ល្មើស​​​ នោះ​រដ្ឋបាល​ព្រៃ​ឈើ​បាន​រំលោភ​​​ច្បាប់​​​​​”៕ សារុន

The post ជន​​​​ជួួញដូរ​ឈើ​ប្រណីត​ចំនួន​​​១២​នាក់​ត្រូវ​បាន​ដោះលែង​ដោយមិន​​​បង់ប្រាក់​ពិន័យ​ appeared first on ខេមបូឌា ដេលី.