សពទាំង១០នាក់ និងប្រអប់ខ្មៅ ក្នុងយន្តហោះឥណ្ឌូនេស៊ី ត្រូវបានរកឃើញ

ឥណ្ឌូនេស៊ី៖ ក្រុមអ្នកជួយសង្គ្រោះនៅថ្ងៃអង្គារ ទី០៦ ខែតុលា ម្សិលមិញនេះ បានរកឃើញហើយនូវសាកសព មនុស្សទាំង ១០នាក់ និងប្រអប់ខ្មៅ នៅក្នុងយន្តហោះធន់តូចមួយគ្រឿង របស់ឥណ្ឌូនេស៊ី ដែលបានធ្លាក់នៅលើភ្នំ  នាតំបន់ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី កាលពី ៤ថ្ងៃកន្លងទៅនេះ។ នេះបើតាមព័ត៌មាន Reuters ចេញផ្សាយ នៅយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥។

ប្រធានភ្នាក់ងារស្រាវជ្រាវ និងជួយសង្គ្រោះឥណ្ឌូនេស៊ី លោក Henry Bambang Soelistyo បានឲ្យដឹងថា សាក  សពសហសេវិក ៣នាក់ និងអ្នកធ្វើដំណើរ ៧នាក់ ជិះនៅលើយន្តហោះធ្វើដំណើរឆ្ពោះទៅកាន់អាកាសយាន្តដ្ឋាន  Hasanuddin ក្នុងទីក្រុង Makassar ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅបូជា នៅជិតមន្ទីរពេទ្យមួយកន្លែង  ក្នុងនោះសាកសពអ្នកធ្វើដំណើរ ៣នាក់ជាកុមារ។

គួររំលឹកថា យន្តហោះដឹកអ្នកដំណើរក្នុងស្រុក ប្រភេទ DHC-6 Twin Otter បានដាច់ទំនាក់ទំនង ១១នាទីក្រោយ  ពីការហោះឡើងចេញពីតំបន់ Masamba ខេត្ត South Sulawesi ឆ្ពោះទៅកាន់ទីក្រុង Makassar កាលពីថ្ងៃ សុក្រ សប្តាហ៍កន្លងទៅនេះ៕

សពទាំង១០នាក់ និងប្រអប់ខ្មៅ ក្នុងយន្តហោះឥណ្ឌូនេស៊ី ត្រូវបានរកឃើញ