Smart សម្រេចយកក្លិបភ្នំពេញក្រោន ជាដៃគូអភិវឌ្ឍកីឡា

ក្រុម​ហ៊ុន​ទូរស័ព្ទចល័ត Smart Axiata បាន​​សម្រេច​ចចុះ​កិច្ច​សន្យា​ជាមួយ​​ក្លិប​បាល់​ទាត់​ភ្នំពេញ​ក្រោន រយៈ​ពេល​៣​ឆ្នាំ ដើម្បី​ចូល​រួមជួយ​ដល់​ក្លិប​ដ៏​ល្បី​មួយ​នេះ​ក្នុង​ការ​អភិវឌ្ឍ​បាល់​ទាត់ ​ក៏​ដូច​ជាឆ្ពោះ​ទៅ​រក​ការ​លើក​កម្ពស់​សុខភាព​សហគមន៍ រួម​ជាមួយ​ការបណ្តុះ​បណ្តាល​កីឡា​បាល់​ទាត់​​ជា​លំដាប់ពិភព​លោក​របស់​ខ្លួន​ផង​ដែរ។

​នៅ​ក្នុង​ពិធី​ចុះ​កិច្ចសន្យា ដែលបាន​ធ្វើ​នៅ​កីឡដ្ឋាន​ RSN កាល​ពី​ថ្ងៃ​អង្គារ លោក ឬទ្ធី សំណាង ប្រធាន​ក្លិប​ភ្នំពេញក្រោន បាន​មាន​ប្រសាសន៍​ថា៖​«ភ្នំពេញក្រោន មាន​ការ​រំភើប​យ៉ាងខ្លាំង និងសូមស្វាគមន៍​ក្រុម​ហ៊ុន Smart Axiata ចំពោះ​ការ​ក្លាយ​ជា​ដៃ​គូ​សំខាន់​របស់​យើង​សម្រាប់​រយៈ​ពេល​បី​ឆ្នាំ។ Smart មិន​ត្រឹម​តែ​នឹង​ក្លាយ​ទៅ​ជា​អ្នក​ឧបត្ថម្ភ​ចម្បង​លើ​ឯក​សណ្ឋាន​​កីឡា​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​កំពុង​តែ​សម្លឹង​ឆ្ពោះ​ទៅ​មុខ ​ដើម្បី​ធ្វើការ​រួម​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​កីឡាករ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ផង​ដែរ»។
mm1
លោក​បាន​បន្ត​ថា៖​«​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន Smart ដើម្បី​គាំទ្រ​ដល់​សហគមន៍ ​ដែល​ពួក​គេ​បម្រើ​ដល់​កីឡា ការអប់រំ និង​គម្រោង​សុខ​ភាព​សាធារណៈ ជា​ផ្នែក​មួយ​នៃ​គុណ​តម្លៃ​ស្នូល​របស់​ក្រុម​ហ៊ុន​របស់​ពួកគេ ដែល​ធ្វើ​ឲ្យ​ភាព​ជា​ដៃ​គូ​ជាមួយ Smart គឺ​ពិត​ជា​ល្អ​ឥត​ខ្ចោះ​សម្រាប់​ភ្នំពេញក្រោន។ ក្លិប​របស់​យើង​បាន​ខិតខំ​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា ដោយ​ការ​អភិវឌ្ឍ​យុវជន​របស់​ខ្លួន​ផ្ទាល់ កម្ម​វិធី​សហគមន៍​និង​សាលា​របស់​យើង រួម​ទាំង​ការ​ចូល​រួម​របស់​យើង​ដើម្បី​ក្លាយ​ជា​កំលាំង​ស្នូល​ក្នុង​ការ​ផ្លាស់​ប្តូរ​ប្រកប​ដោយ​ភាព​វិជ្ជមាន នៅ​ក្នុង​សកម្មភាព​សង្គម»។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បាន​លើក​ឡើង​ថា៖ “Smart និង ភ្នំពេញក្រោន មានគោល​តម្លៃ​រួម​ដូច​គ្នា​ជាច្រើន​ដោយ​សារ​ថា ភ្នំពេញក្រោន គឺ​ជា​ក្រុម​មួយ​ដែល​លេចធ្លោ​ជាមួយ​នឹង​កំណត់​ត្រា​នៃ​ការ​លេង​ដ៏ពិសេស។ ក្រៅ​ពី​ការ​អភិវឌ្ឍ​អាជីព​ជាកីឡាករ ភ្នំពេញ​ក្រោន​ក៏​មាន​កម្ម​វិធី​លើក​កម្ពស់​យុវជន​របស់​ខ្លួន​ក្នុង​ការ​ហ្វឹកហាត់​បណ្តុះ​ទេព​កោសល្យ​កីឡាករ​វ័យ​ក្មេង​ផង​ដែរ។​យើង​មាន​ការ​សប្បាយ​ចិត្ត​ដែល​បាន​ឃើញ​ចក្ខុវិស័យ​រយៈ​ពេល​វែង​ពី​ក្លិប​មួយ​នេះ ហើយ​យើង​មើល​ឃើញ​ថា​វា គឺ​ជា​ជំហាន​ដំបូង​ដើម្បី​បង្វឹក​កីឡាករ​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​លំដាប់​ថ្នាក់​ពិភព​លោក»។
mm2
លោក​បាន​បញ្ជាក់​ថា៖​«​យើង​សង្ឃឹម​ថា​ ភាព​ជា​ដៃ​គូ​នេះ អាច​ជា​សារ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​មនុស្ស​កាន់​តែ​ច្រើន​ចូល​រួម​ក្នុង​ការ​លេង​បាល់​ទាត់ មិន​ថា​តែ​លេង​ជា​ការ​កីឡា​កម្សាន្ត​ក្នុង​ពេល​ទំនេរ ឬ​ក៏​លេង​កីឡា ដើម្បី​​សម្រេច​ក្តី​សុបិន្ត​​ឲ្យ​ក្លាយ​ទៅ​ជា​កីឡាករ​អាជីពនោះ​ទេ​។ ភាព​ជា​ដៃ​គូ​នេះ គឺ​ពិត​ជា​សមិទ្ធិផល​សំខាន់​មួយ​ផ្សេង​ទៀត​របស់ Smart ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​លើក​កម្ពស់​សុខភាព​សហគមន៍ រួម​ទាំង​ជា​ការ​បណ្តុះ​បណ្តាល កីឡាករ​បាល់​ផង​ដែរ»៕