ការស្រាវជ្រាវ៖ ១/៣នៃកីឡាករជួបបញ្ហាសុខភាពផ្លូវចិត្ត

បើ​យោង​ទៅ​​តាម​ការ​ស្រាវ​ជ្រាវ​មួយ​​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​​សហ​ជីព​កីឡាករ​ពិភព​លោក​ហៅ​កាត់​ថា FIFPro កាល​ពី​​​ថ្ងៃ​អង្គារ បាន​ឲ្យ​ដឹង​ថា ជំ​ងឺ​អស់​សង្ឃឹម និង​បញ្ហា​ផ្លូវ​ចិត្ត​ជះ​ឥទ្ធិ​ពល​ប្រមាណ​ជា​​មួយ​ភាគ​បី​នៃ​កីឡាករ​បាល់​ទាត់​​អាជីព​នា​ពេល​បច្ចុប្បន្ន​។ ការ​​សិក្សា​ស្រាវ​​ជ្រាវ​នេះ ដែល​ត្រូវ​បាន​​ដឹក​នាំ​​ដោយ​លោក​វេជ្ជ​បណ្ឌិត Vincent Gouttebarge ប្រធាន​សុខា​ភិបាល​របស់ FIFPro បាន​រក​ឃើញ​ថា ៣៨​ភាគ​រយ​នៃ​កីឡាករ​បច្ចុប្បន្ន​ចំនួន​​៦០៧​នាក់​ដែល​ត្រូវ​បាន​យក​ជា​គំ​រូ និង​៣៥​ភាគ​រយ​នៃ​អតីត​កីឡាករ​ចំនួន​២១៩​នាក់​ត្រូវ​​បាន​គេ​រាយ​ការណ៍​មាន មាន​​រោគ​សញ្ញា​នៃ​ការ​​អស់​សង្ឃឹម និង​បញ្ហា​ផ្លូវ​ចិត្ត​ក្នុង​រយៈ​ពេល​​៤​សប្តាហ៍​មុន​នៅ​មុន​ត្រូវ​បាន​ចោទ​សួរ​។
1
ការ​សិក្សា​មួយ​នេះ ក៏​បាន​​រក​ឃើញ​ភស្តុ​តាង​នៃ​​ទំ​នាក់​ទំនង​មួយ​រវាង​ការ​រង​របួស​ធ្ងន់​ធ្ងរ និង​​ជំ​ងឺ​អស់​សង្ឃឹម​​ផង​ដែរ ខណៈ​ដែល​កីឡាករ​ដែល​បាន​រង​របួស​៣​លើក ឬ​ច្រើន​​ជាង​នេះ​ ត្រូវ​បាន​រក​ឃើញ​ថា មាន​​បញ្ហា​ពី​ចន្លោះ​ពី​២ ទៅ​៤​​ដង​​ច្រើន​ជាង​កីឡាករ​​ធម្ម​តា​ដែល​មាន​បញ្ហា​​ផ្លូវ​ចិត្ត​។ លោក​វេជ្ជ​​បណ្ឌិត Gouttebarge បាន​ឲ្យ​ដឹង​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «យើង​សង្ឃឹម​ថា ការ​សិក្សា​នេះ នឹង​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​​កាន់​តែ​ខ្ពស់ និង​ការ​ប្តេជ្ញា​ចិត្ត​ពី​សំណាក់​រាល់​​ម្ចាស់​ភាគ​ហ៊ុន​​​ទាំង​អស់​ក្នុង​​កីឡា​បាល់​ទាត់​ដើម្បី​​ចាត់​វិធាន​ការ​​ទទួល​បាន​​ការ​គាំ​ទ្រ​ផ្សេង​ៗ ហេតុ​នេះ អ្នក​ដែល​ជួប​បញ្ហា​ផ្លូវ​ចិត្ត​ដឹង​ថា ពួក​គេ​មិន​មាន​ភាព​​ឯកោ​ឡើយ​»​​៕

ប្រភពព័ត៌មាន៖ Channel News Asia