​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​៧​នាក់ របួសធ្ងន់​ស្រាល​២០​នាក់

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥​ម្សិលមិញ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១៣​លើក យប់​៦​លើក​, បណ្តាលអោយ​មនុស្ស​ស្លាប់​៧​នាក់​(​ប្រុស​) អ្នករបួសធ្ងន់​១០​នាក់​(​ស្រី​ម្នាក់​) និង​របួសស្រាល​១០​នាក់​(​ស្រី​ម្នាក់​)​។​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការ​នគ​របាល​ជាតិ​។​

​របាយការណ៍​ដែល​បន្តថា​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៣​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​២៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១៦​គ្រឿង​, រថយន្ត​ធុន​តូច​៥​គ្រឿង​,​រថយន្ត​ធុន​ធំ​២​គ្រឿង​និង​ថ្មើរជើង​ម្នាក់ ។ របាយការណ៍​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន​៥​លើក​,​មិន​គោរព​សិទ្ធ​៣​លើក​,​មិន​ប្រកាន់​ស្តាំ​១​លើក​, ប្រជែង​គ្រោះថ្នាក់​២​លើក និង​ស្រវឹង​២​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​២៣​នាក់​(​យប់​៨​នាក់​)​។​

​ជាមួយគ្នា​នោះ​នគរបាល​បាន​ផាកពិន័យ​រថយន្ត​សរុប​ចំនួន​៦៧៤​គ្រឿង (​រថយន្ត​ធំ​១៦៧​គ្រឿង​) ស្មើ​និង​៦៧៤​ករណី​ល្មើស​ក្រដាស​ស្នាម​មាន​៤៤៩ គ្រឿង ស្មើនឹង​៤៤៩​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស​២២៥ គ្រឿង​ស្មើនឹង​២២៥​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ៩៦៩ គ្រឿង​៕

​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​៧​នាក់ របួសធ្ងន់​ស្រាល​២០​នាក់