៩ខែ ឆ្នាំ២០១៥ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធ បានជិត ១ពាន់លានដុល្លារ

ភ្នំពេញ៖ រយៈពេល ៩ខែ ឆ្នាំ២០១៥នេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានប្រមូល ពន្ធ ដែលជាចំណូលថវិកាជាតិ បានជិត ១ពាន់លានដុល្លារអាម៉េរិក កើនលើសឆ្នាំ២០១៤កន្លងទៅ ២៥ភាគរយ។

យោងតាមសេចក្តីប្រកាសព័ត៌មាន នៃកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រមូលពន្ធប្រចាំខែកញ្ញា និង ប្រចាំត្រី មាសទី៣ ឆ្នាំ២០១៥ របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០ ១៥ ក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ ខែកញ្ញា ឆ្នាំ២០១៥នេះ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលពន្ធ បង់ចូលថវិកាជាតិបានចំនួន ៣.៩៨៩.២៤៥ ,៩១ លានរៀល គិតជាដុល្លារស្មើនឹងប្រមាណ ៩៩៧,៣១លានដុល្លារអាម៉េរិក ដែលចំនួននេះ កើនឡើង ជាង ២៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៤។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ដល់គ្រប់អង្គភាពពន្ធដារ ដែលបានប្រឹងប្រែង ខិតខំ ប្រមូលចំណូលដែលមានការកើនឡើង គួរជាទីពេញចិត្ត និងផ្តល់អនុសាសន៍ ឲ្យថ្នាក់ដឹកនាំ ប្រធានអង្គភាព ពន្ធដារគ្រប់លំដាប់ថ្នាក់ និងមន្ត្រីពន្ធដារទាំងអស់ខិតខំ ពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និង ក្រមសីលធម៌វិជ្ជា ជីវៈមន្ត្រីពន្ធដារ ឲ្យបានល្អប្រសើរ តាមរយៈការផ្តល់ សេវាអ្នកជាប់ពន្ធប្រកបដោយប្រសិទ្ធភាព និងភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ដោយគោរពច្បាប់ និងបទប្បញ្ញត្តិជាគោល ធ្វើយ៉ាងណាឲ្យអ្នកជាប់ពន្ធ រីករាយក្នុងកិច្ចសហការបង់ពន្ធ ជូនរដ្ឋ និងកិច្ចពង្រឹងរដ្ឋបាលសារពើពន្ធ ដើម្បីការប្រមូលពន្ធឲ្យកាន់តែទទួលបាន ប្រសិទ្ធភាពខ្ពស់ថែមទៀត ដើម្បីឈានទៅសម្រេចបាន តាមផែនការក្នុងច្បាប់ស្តីពីហិរញ្ញវត្ថ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥៕