ជនជាតិវៀតណាម លោតសម្លាប់ខ្លួន ពីលើសណ្ឋាគារ ប៉ាស៊ីហ្វិច សន្លប់ស្ដូកស្ដឹង ទាំងមិនដឹងមូលហេតុ

ភ្នំពេញ ៖ ជនជាតិវៀតណាមម្នាក់ បានលោតសម្លាប់ខ្លួន ពីលើសណ្ឋាគារ ប៉ាស៊ីហ្វិច បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹង បែកក្បាលហូរឈាម រងរបួសធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចនិងក្រុមគ្រួសារ ជនរងគ្រោះដឹកយកទៅសង្រ្គោះ នៅមន្ទីរ ពេទ្យកាល់ម៉ែត ។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥នេះ ស្ថិតនៅចំណុចផ្លូវលេខ១៥៤ កែងនឹងផ្លូវមុនីវង្ស ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនជាតិវៀតណាមនោះ បានមកស្នាក់នៅ ក្នុងបន្ទប់លេខ២០៥ ជាន់ទី២ នៃសណ្ឋាគារ ប៉ាស៊ីហ្វិច ដោយមានមិត្តភក្តិពីរនាក់ទៀត ក្នុងនោះមានស្រីម្នាក់ ហើយទើបមកស្នាក់នៅ បានតែ១យប់ប៉ុណ្ណោះ។ គេមិនទាន់ដឹងថា តើនេះជាករណីលោតសម្លាប់ខ្លួន ឬជាអំពើអត្តឃាតនោះទេ ខណៈដែលក្រោយកើតហេតុ សមត្ថកិច្ច បាននាំមិត្តជនរងគ្រោះទាំងពីរនាក់នោះ ទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីរកមូលហេតុពិតប្រាកដ ៕