គ្រឿងយន្ត កសិកម្ម របស់ក្រុមហ៊ុនគូប៊ូតា បានបង្ហាញវត្តមាន នៅខេត្តបាត់ដំបង

បាត់ដំបង ៖ កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ គ្រឿងយន្តកសិកម្មរបស់ក្រុមហ៊ុនគូប៊ូតា មានជាច្រើន ប្រភេទ ដែលជាសេចក្តីត្រូវការរបស់កសិករនោះ បានបង្ហាញវត្តមានក្នុងខេត្តបាត់ដំបង នៅ បរិវេណផ្សារទំនើប ភួពុយ ក្រុងបាត់ដំបង ក្រោមអធិបតីភាព លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង និងតំណាងក្រុមហ៊ុនគូប៊ូតា ព្រមទាំងអតិថិជនចាស់ ថ្មី មកពីបណ្តាខេត្តនានា និងខេត្តបាត់ដំបង ជាច្រើននាក់ផងដែរ ។

បន្ទាប់ពីមតិស្វាគមន៍ របស់តំណាងក្រុមហ៊ុនគូប៊ូតា បានរៀបរាប់ពីសារសំខាន់ នៃគ្រឿងចក្រដែលមានច្រើន ប្រភេទ ដូចជា សម្រាប់ឈូសឆាយដី ភ្ជួររាស់ដី ស្ទូង និងច្រូតស្រូវបាន តាមតម្រូវការគ្រប់កាលៈទេសៈ តាម ស្ថានដីរបស់កសិករសម័យបច្ចុប្បន្ន ។ នៅក្នុងព្រឹត្តការណ៍នោះដែរ ក្រុមហ៊ុនបានរៀបចំកម្មវិធីអនុវត្តជាក់ស្តែង ដោយភ្ជួររាស់ដី ស្ទូងស្រូវ និងច្រូតស្រូវជូនគណៈអធិបតី មើលកម្សាន្តផង ។ បន្ទាប់មកក៏មានកម្មវិធី ប្រគល់វត្ថុ អនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមក ៕