ជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន ១៥នាក់ នៅត្រូវចាប់ខ្លួន នៅខណ្ឌ៤ ដកហូតថ្នាំ៣០កញ្ចប់

ភ្នំពេញ ៖ ស្នងការរងនគរបាល រាជធានីភ្នំពេញ លោក ប៊ន សំអាត បានឲ្យដឹងនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥នេះថា កាលពីល្ងាច និងនៅយប់ថ្ងៃទី៦ ខែតុលា កម្លាំងនគរបាល របស់លោកបានស្រាវជ្រាវ ហើយឈានដល់ការបង្ក្រាប ហើយចាប់ខ្លួន ជនសង្ស័យចំនួន១៥នាក់ ព្រមទាំងដកហូតថ្នាំ៣០កញ្ចប់ នៅខណ្ឌចំនួន៤។

លោក ប៊ន សំអាត បានបញ្ជាក់ថា សម្រាប់ខណ្ឌពោធិសែនជ័យ ជនសង្ស័យ៦នាក់ ត្រូវចាប់ខ្លួន ខណ្ឌចំការមន ជនសង្ស័យ៤នាក់ ត្រូវចាប់ខ្លួន ខណ្ឌ៧មករា ជនសង្ស័យ២នាក់ ត្រូវចាប់ខ្លួន និងខណ្ឌជ្រោយចង្វារ ជនសង្ស័យ៣នាក់ ត្រូវចាប់ខ្លួន។

សម្រាប់ជនសង្ស័យទាំង១៥នាក់ និងថ្នាំញៀនទាំងនេះ ត្រូវបានយកទៅសួរនាំ តាមអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕