អាថ៌កំបាំងដ៏គួរឲ្យ​ភ្ញាក់ផ្អើល ៩យ៉ាង​នៃទ្វាមាស​របស់​មនុស្ស​ស្រី

តើ​អ្នក​ដឹងទេថា ទ្វាមាសរបស់មនុស្សស្រីមាន​ភាព​អស្ចារ្យយ៉ាង​ណាខ្លះ? ក្រោយពីអាន​អត្ថបទមយយនេះចប់ អ្នក​នឹងដឹងថា​ទ្វាមាស​របស់មនុស្សស្រី​ពិតជា​អស្ចារ្យ​លើសពី​ការ​ស្មាន​មែន។
 
អាថ៌កំបាំងដ៏គួរឲ្យ​ភ្ញាក់ផ្អើល ៩យ៉ាង​នៃទ្វាមាស​របស់​មនុស្ស​ស្រី
វាមានសមត្ថភាព​អាចលាងសម្អាត​ដោយខ្លួនវា​បាន
ជាការ​ពិតណាស់ ទ្វាមាសត្រូវរក្សា​អនាម័យ​ដោយលាងសម្អាត​នឹង​ទឹកក្តៅឧណ្ឌៗមិន​ប្រើសាប៊ូ ឬសារធាតុ​លាងសម្អាត​ផ្សេងៗទៀត។ ការប្រើ​សាប៊ូ​លាងសម្អាត​ត្រង់តំបន់ឯកជន​ពិតជា​មិនល្អ​ចំពោះសុខភាព​ផ្លូវភេទ​ឡើយ ព្រោះវា​អាចលាង​សម្អាត​ដោយខ្លួនឯងបាន។
អ្នកស្រាវជ្រាវ​ជាច្រើនបាន​និយាយថា នៅតំបន់ជុំវិញទ្វាមាស​មានការ​ផលិត​សារធាតុ​ទឹករអិល រួច​លាងសម្អាត​ដោយខ្លួនវា។ មូលហេតុ​ចម្បង​ដែលបណ្តាលឲ្យ​ឆ្លងមេរោគ​ក្នុង​ទ្វាមាស​ដោយសារកង្វះ​អនាម័យ​ឲ្យបាន​ត្រឹមត្រូវ។
វិធីលាងសម្អាតទ្វាមាស​ដែលប្រសើរបំផុត​គឺ អ្នកគួរតែ​ប្រើទឹក​អនាម័យលា​ងសម្អាត​តែមួយ​មុខគត់។ ផ្នែកខាងក្នុង​របស់ទ្វាមាស វាអាចលាងសម្អាត​ដោយខ្លួន​វាបាន​យ៉ាងល្អ។
ទ្វាមាស​មានទ្រង់ទ្រាយ និង​ពណ៌ខុសៗ​គ្នា
អ្នកប្រហែលជាមិន​ជឿការពិត​ទេថា មនុស្សស្រីគ្រប់រូប​មានទម្រង់ និងពណ៌ទ្វាមាសខុសៗ​គ្នា។ ដូចជា ទម្រង់​រាងមូល​ពេញ, កោង, ស្តើង…ឬមាន​ពណ៌ស៊ីជម្ពូរ, ខ្មៅ​ខ្លាំង…។
ដូច្នេះ មនុស្សស្រី​គ្រប់រូបមិនចាំ​បាច់​ត្រូវព្រួយបារម្ភ​ពីតំបន់ឯកជន​ដូចគ្នា​នឹង​អ្នក​ផ្សេងឬអត់នោះទេ ហើយក៏មិនត្រូវគិត​ថា ចង់វះកាត់​កែតំបន់​ឯកជន​របស់​អ្នកដែរ។
អាចមានទំហំ​ធំជាង​ធម្មតា
តាមស្ថិតិ​ជាច្រើនបាន​បង្ហាញថា ទ្វា​មាស​មានទំហំពី ៧.៥សម ទៅ ១០សម។ ប៉ុន្តែ នៅពេល​អារម្មណ៏ពុះកញ្ជ្រោល​ឡើង ទ្វាមាសរបស់​នាងអាច​រីកធំទ្វេដងខុស​ពីធម្មតា។
ដូច្នេះ យើង​អាចនិយាយ​បានថា មនុស្សស្រី​តែងតែ​មានការឈឺចាប់​នៅពេល​កំពុងរួមភេទ មិន​ទាក់ទង​នឹងទំហំទ្វាមាស​ឡើយ តែវាដោយសារ​ជំងឺតានតឹង, ភាព​មិន​សមល្មម​ជាមួយ​នឹង​អាអូនតូច…។
ប្តូរពណ៌​គ្រប់ពេលវេលា
ទ្វាមាសរបស់មនុស្សស្រី​គ្រប់រូប​មានពណ៌​ផ្សេងៗគ្នា នេះជារឿង​មួយធម្មតាទេ។ តែទោះបីជាយ៉ាង​ណា ប្រសិនបើអ្នកសង្កេត​ឃើញថា ទ្វាមាសប្តូរពណ៌ច្រើន​ខុសប្រក្រតី ឬមាន​រោគសញ្ញា​មិនស្រួល​ដូចជា ឡើង​កន្ទួលរមាស់, ធុំក្លិន, អ្នកគួរតែ​ទៅជួបនឹង​វេជ្ជបណ្ឌិត​ដើម្បីពិនិត្យ​មើល។
អាចមើលដឹង​ពីភាពចាស់
អាយុកាន់​តែច្រើន ទ្វាមាសមនុស្សស្រី​ក៏កាន់តែ​ប្រឈមមុខ​នឹងភាពចាស់ដែរ។ បបូរទាំងពីរតូចៗ​ខាងក្រៅទ្វាមាស​នឹងឡើងហើម នៅពេល​កម្រិត អរម៉ូនអឺសស្ត្រូសែន ថយចុះ បបូរ​ខាងក្រៅ​នឹងរួញ​ខ្លាំងឡើង ដោយ​សារកង្វះ​ជាតិកូឡាសែន។
យោងតាម​ការសិក្សាស្រាវជ្រាវបាន​ឲ្យដឹងថា ពេលមនុស្សស្រី​កាន់តែអាយុ​ច្រើនទៅ ទ្វាមាស​កាន់តែ​ខ្មៅ ឬស, កន្លែងឆ្តេញ​នឹងចាប់​ផ្តើមរួញ។ បំលាស់ប្តូរ​ទាំងអស់នេះ​បណ្តាល​មកពីអរម៉ូន​អឺសស្ត្រូសែន​ក្នុង​រាងកាយថយចុះ។
របបអាហារប្រចាំថ្ងៃ​អាចធ្វើឲ្យ​ទ្វាមាសធុំក្លិន
ទ្វាមាសអាច​មានសមត្ថភាព​លាងសម្អាត​ដោយខ្លួនវា​បាន មិនមែន​មានន័យថា ទ្វាមាសរបស់អ្នក​គ្មានធុំក្លិននោះ​ឡើយ។ ទោះបីជា​យ៉ាងណា របបអាហារ​ដែលអ្នក​ទទួលទាន​ប្រចាំថ្ងៃ អាច​ធ្វើឲ្យទ្វាមាស​ធុំក្លិន​មិនល្អបាន។
ការទទួលទាន​អាហារដូចជា៖ ខ្ទឹមស​អាចបណ្តាល​ឲ្យទ្វាមាសធុំក្លិន។

ជាផ្នែកមួយ​នៃរាងកាយ​ដែលងាយ​នឹងមាន​អារម្មណ៏​បំផុត
គ្រប់ផ្នែក​ទាំងអស់​នៅលើរាងកាយមាន​តែទ្វាមាសមួយគត់​ដែលងាយនឹង​មានអារម្មណ៏ច្រើន​ជាងគេ។ ព្រោះតាម​ការសិក្សាបាន​បង្ហាញថា ទ្វាមាស​នេះអាច​ធ្វើឲ្យមនុស្សស្រី​សម្រេច​ទឹក​កាម និងមានអារម្មណ៏​ពុះកញ្ជ្រោល​ឡើងបាន​នៅពេល​រួមភេទ។
អាចមើលដឹង​ពីបញ្ហាសុខភាពផ្ទៃពោះខុស​ពីធម្មតា
អ្នកសង្កេត​ឃើញទា្វមាស​មានពណ៌​ចម្លែកខុស​ពីធម្មតា។ 
ឧទាហរណ៏៖ នៅពេលអ្នកចាប់​ផ្តើមមានផ្ទៃពោះ ទ្វាមាស​របស់អ្នកនឹងប្រាប់ដល់​អ្នកតាម​រយៈសញ្ញាដូចជា៖ កន្ត្រាក់សាច់​ដុំក.ស្បូន, ទ្វាមាស​មានពណ៌​ខុសប្រក្រតី….។
អាចរីក​ធំសមល្មម​នឹងសម្រាល​កូន
មនុស្សជា​ច្រើនមិន​ជឿថា ទំហំទ្វាមាស​អាចបើកទូលាយ​បាននោះទេ។ ជាការពិតណាស់ ទ្វាមាសអាច​ពង្រីកធំ​សមល្មមនឹង​អាចសម្រាលកូន​បាន។ ក្រោយមក​វានឹង​ត្រលប់​ទៅភាព​ដើម​វិញ បន្ទាប់​ពីសម្រាល​កូនរួច៕
ដោយ៖ ដារ៉ា
ប្រភព៖ soha

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!