ម៉ាស់​បិត​មុខបែប​ធម្មជាតិ​ ៥យ៉ាង ​ដើម្បី​ធ្វើឱ្យ​មុខ​របស់​អ្នក​ម៉ត់រលោង​ និងតឹងណែន​

ទឹកឃ្មុំ​អាច​បន្ថែម​ភាព​ភ្លឺ​រលោង​បែប​ធម្មជាតិ​ដល់​ស្បែក​របស់អ្នក ​ហើយ​ក្រូច​ឆ្មារ​អាច​ជួយ​យើង​ក្នុងការ​កាត់បន្ថយ ​ការ​លេច​ចេញ​ នូវ​ស្នាម​ជ្រីវជ្រួញ ​និងស្នាម​សន្លាក​។  នៅពេល​ដែល​ស្បែក​បាត់​បង់​នូវ​ភាព​រលាស់​ និងចាប់​ផ្ដើម​ជ្រីវ​ជ្រួញ​សម្រស់​ទាំងអស់​នៃផ្ទៃមុង​របស់​យើង​ចាប់​បង្ហាញ​នូវភាព​ប៉ះពាល់​។ ប៉ុន្ដែ​ជាសំណាង​ល្អ​ យើង​នៅមាន​វិធីជា​ច្រើន​ដើម្បី​ធ្វើឱ្យ​ស្បែក​របស់​យើង​តឹង​ណែន​ ដោយ​ការ​ប្រើ​ម៉ាស់​បិទ​មុខ​ធម្មជាតិ។​
ម៉ាស់​បិត​មុខបែប​ធម្មជាតិ​ ៥យ៉ាង ​ដើម្បី​ធ្វើឱ្យ​មុខ​របស់​អ្នក​ម៉ត់រលោង​ និងតឹងណែន​

ទឹកឃ្មុំ​ ទឹក​ដោះ​គោជូរ​ និងទឹក​ក្រូចឆ្មារ​៖  ម៉ាស់​ធ្វើឱ្យ​មុខ​ក្មេង​ជាងវ័យ​ដ៏មាន​ប្រសិទ្ធ​ភាព​នេះ​ គឺល្អ​ប្រសើរ​សម្រាប់​ស្បែក​គ្រប់​ប្រភេទ។​ ទឹកឃ្មុំ​មាន​ប្រសិទ្ធ​ភាព​បន្ថែម​សំណើម​ និង​ភាពភ្លឺ​ថ្លាដល់​ស្បែក ​ហើយ​បរិមាណ​ជាតិ​អាស៊ីដ​នៅក្នុង​ទឹកដោះ​ជូរ​ជួយ​កាត់​បន្ថយ​កោសិកា​ស្បែកខូច​ និងជួយ​ពន្យឺត​សញ្ញា​នៃភាព​ចាស់​។ ទឹកក្រូច​ឆ្មារ​គឺជាភ្នាក់​សម្អាត​ដ៏ពូកែ​ ដែល​ជួយ​កាត់បន្ថយ​ការលេច​ចេញ​សញ្ញា​នៃភាព​ចាស់​ និងសន្លាក ​ដោយ​ការជួយ​រក្សា​​ស្បែក​ឱ្យតឹង​ណែនល្អ។​
គ្រឿងផ្សំ៖​
•ទឹកឃ្មុំ​ ៣ស្លាប​ព្រាបាយ​
•ទឹកឃ្មុំ​ធម្មជាតិ ​១/២​
•និងទឹក​ក្រូចឆ្មារ​ ៥ដំណក់​
វិធីធ្វើ៖
នៅក្នុង​ចានមួយ ​សូម​លាយ​លាយ​ច្របល់​គ្រឿង​ផ្សំ​បញ្ចូល​គ្នាទាំង​អស់​ឱ្យបានល្អ​ ហើយ​លាបវា​ទៅលើ​ស្បែករបស់​អ្នក ​និងទុក​វាឱ្យ​បាន ​២០នាទី។​ វិធី​នេះ​គឺត្រូវ​បានណែ​នាំឱ្យ​អ្នក​ប្រើវា​ ពីរដង​ក្នុង​សប្ដាហ៍​ដើម្បី​ទទួល​លទ្ធផល​គាប់​ប្រសើរ​។ ទឹក​ក្រូច​ឆ្មារ​គឺជាភ្នាក់​ងារ​ធ្វើឱ្យ​ស្បែក​តឹងណែន​តាម​បែប​ធម្មជាតិ ​ហើយ​អ្នក​អាច​លាបវា​ដោយ​ផ្ទាល់​ទៅលើ​ស្បែក​របស់​អ្នក​ដោយ​ប្រើដុំសំឡី​ ដោយ​ត្រូវកុំ​ឱ្យមុខ​របស់​អ្នកប៉ះ​នឹង​ពន្លឺ​ព្រះអាទិត្យ។​

ម៉ាស់​ធ្វើ​ឱ្យស្បែក​មុខតឹង​ណែន៖​ ប្រសិន​បើ​អ្នក​ប្រាថ្នា​ឱ្យស្បែក​របស់​អ្នក​ក្មេង​ជាងវ័យ​ និង​ត្រឡប់​មក​រកសភាព​ទន់​រលោង​វិញ​នោះ​ ម៉ាស់​បិទ​មុខនេះ​គឺ​មានគុណ​ប្រយោជន៍​ប្រសើរ​ក្នុង​ការធ្វើ​ឱ្យស្បែក​របស់​អ្នក​តឹងណែន ​ព្រម​ទាំងធ្វើ​ឱ្យ​សម្ផស្ស​របស់​អ្នក​ត្រឡប់​មក​រកភាព​ក្មេង​ខ្ចីវិញ​ផងដែរ។​

គ្រឿង​ផ្សំ៖ ​
•អង្ករ​ស្រូវ​សាឡី ​២ស្លាប​ព្រាបាយ​
•ទឹកឃ្មុំ​មួយ​ស្លាប​ព្រាបាយ​
វិធីធ្វើ៖ លាយ​គ្រឿង​ផ្សំទាំង​អស់​បញ្ចូល​គ្នាឱ្យ​បានល្អ​ ហើយ​លាប​ស្រាលៗ​តាម​លក្ខណៈ​វិលជុំ​លើ​ស្បែក​របស់​អ្នក។​ សូម​អង្គុយ​ឱ្យបាន ​១៥នាទី ​ហើយ​លាង​សម្អាត​វាជាមួយ​នឹងទឹក​ត្រជាក់។ ​
កគឺជា​បរិវេណ​ ដែល​ងាយ​បាត់​បង់​ភាព​រលាស់​ និង​សភាព​តឹងណែន​មុន​គេបង្អស់​។ ម៉ាស់​បិទមុខ​នេះ​ត្រូវ​បាន​រចនា​ឡើង​ជាពិសេស​សម្រាប់​បរិវេណក​។ គ្រឿង​ផ្សំ​របស់​វាជួយ​ឱ្យស្បែក​តឹងណែន​ និង​មាន​សំណើម​ ដោយ​ការជួយ​ឱ្យស្បែក​ក្មេង​ជាងវ័យ។​
គ្រឿង​ផ្សំ៖ ​
•ទឹកឃ្មុំ​ស្រស់​ពីស្លាប​ព្រាបាយ​
•ស៊ុត​ចំណែក​សពីរ​គ្រាប់​
•ប្រេង​អូលាវ​ពីរស្លាប​ព្រាបាយ​
វិធីធ្វើ៖ ​លាយ​គ្រឿង​ផ្សំទាំង​អស់​នោះ​បញ្ចូល​គ្នាក្នុង​ចាន​មួយ​ឱ្យបានល្អ​ ហើយ​លាប​ទៅលើ​ស្បែក​បរិវេណក​ដែល​ងូតទឹក​សម្អាត​រួច ​ដោយ​ធ្វើចលនា​លក្ខណៈ​រង្វង់​មូល​។ ទុក​វាឱ្យ​បានរយៈ​ពេល ​១៥នាទី​ ហើយ​លាង​ជម្រះ​វាដោយ​ទឹកត្រជាក់។​
ម៉ាស់​បិទ​មុខធ្វើ​ពីផ្លែប័រ៖​ ប័រ​ត្រូវ​បាន​គេស្គាល់​ថា ​មានគុណ​ប្រយោជន៍​សារធាតុ​ចិញ្ចឹម​ជាច្រើន​ ព្រមទាំង​ផ្ដល់​សំណើម​ដល់​ស្បែក​។  ម៉ាស់បិទ​មុខ​នេះ​ជួយ​ឱ្យស្បែក​តឹងណែន​ និងមាន​សំណើម ​ដោយ​ធ្វើឱ្យ​ស្បែក​ភ្លឺម៉ត់​រលោង។​
គ្រឿង​ផ្សំ៖​
•ទឹកឃ្មុំ​ ១/២
•ផ្លែប័រ​ទុំមួយ​ផ្លែ​
វិធីធ្វើ៖ ​ឆ្កៀល​យក​គ្រាប់​ពីផ្លែ​ប័រ​ចេញ​ ហើយ​កិន​វា​ឱ្យម៉ត់​ដោយ​លាយ​ជាមួយ​នឹងទឹក​ឃ្មុំ​។ នៅពេល​អ្នក​បង្កើត​ល្បាយ​នេះរួច ​សូម​លាបវា​ទៅ​លើ​ផ្ទៃមុខ​ និង​ករបស់​អ្នក ​ដោយ​ទឹកវា​ឱ្យបាន ​២០នាទី។​ បន្ទាប់​មកលាង​ជម្រះវា ​ដោយ​ទឹក​ត្រជាក់ ​ហើយ​ត្រូវ​អនុវត្ដ​វាឱ្យ​បានពីរ​ដងក្នុង​មួយ​សប្ដាហ៍។​

ម៉ាស់​បិទ​មុខ​ឱ្យតឹង​ណែន​ធ្វើពី​ស៊ុត៖​ ស៊ុត​មានផ្ទុក​នូវ​វីតាមីន​ ដែល​ជួយ​ឱ្យស្បែក​ទន់ម៉ត់​រលោង​។ ប្រសិន​បើអ្នក​ចង់កាត់​បន្ថយ​ភាពជ្រីវ​ជ្រួញ​ និងស្នាម​ជាំដោយ​ពន្លឺ​ព្រះអាទិត្យ​ ម៉ាស់​នេះពិត​ជាអាច​ជួយបាន។​

គ្រឿង​ផ្សំ៖ ​
•ស៊ុត​យក​តែ​ចំណែក​ស ១គ្រាប់​
•ទឹកឃ្មុំ​មួយ​ស្លាប​ព្រាកាហ្វេ​

វិធីធ្វើ៖ ​វាយ​ស៊ុត​ចំណែក​សរហូត​ដល់​វាឡើង​ខាប់ ​បន្ទាប់​មក​បន្ថែម​ទឹកឃ្មុំ​ និងកូរ​វាឱ្យចូល​គ្នាល្អ​។ បន្សើម​ស្បែក​របស់​អ្នកជា​មួយ​នឹងទឹក​ក្ដៅ​ឧណ្ហៗ​មុន​ពេល​លាប​ម៉ាស់នេះ​ បន្ទាប់​មក​ទុកវា​ឱ្យបាន​រយៈ​ពេល​ ១៥នាទី​។ លាង​ជម្រះ​វាដោយ​ទឹក​ត្រជាក់ និង​អនុវត្ដ​វិធីនេះ​ឱ្យបាន​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍៕​

អត្ថបទ៖ ដេវីដ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​