តើអ្នក​ចង់ពិសា​ទឹក​ក្រឡុកប័រ ​ ប៉ុន្ដែ​មិន​ចេះ​វិធីធ្វើ​មែនទេ?​

ផ្លែប័រ​សម្បូរ​ទៅដោយ​សារ​ធាតុខ្លាញ់​ និងមាន​ផ្ទុក​ជាតិវី​តាមីន​E ងាយ​រលាយ​។ ម្យ៉ាង​ទៀត​ ប័រគឺ​ជាប្រភព​ដ៏ប្រសើរ​នៃសារ​ធាតុ​ប្រឆាំង​នឹងអុក​ស៊ីដកម្ម​ ដែល​អាច​ជួយ​ពន្យឺត​ភាព​ចាស់​ជ្រីវ​ជ្រួញ​ និង​ជួយ​បង្ការ​ជំងឺ​មហារីក ​និងជំងឺ​បេះដូង​។ វាសម្បូរ​ទៅ​ដោយ​សារធាតុ​អាស៊ីដ ​Folic ដែល​ការពារ​បេះ​ដូង​របស់​អ្នក ​និងអាច​ការពារ​ប្រឆាំង​នឹង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល។​ ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ចំនួន​បាន​បង្ហាញថា​ ប័រអាច​បញ្ចុះ​កម្រិត​កូឡេ​ស្ដេរ៉ូល ​ជួយ​ការពារ​ប្រឆាំង​នឹង​ជំងឺភ្នែក​ ជួយ​កម្ចាត់​ជំងឺ​មហារីក​មាត់​ធ្មេញ​ បង្ការ​ជំងឺ​មហារីក​ដោះ​ និង​ត្រូវ​បាន​បង្ហាញថា​ វាមាន​ប្រសិទ្ធភាព​ទប់​ស្កាត់​ជំងឺ​មហារីក​ក្រពេញ​ប្រូស្ដាត។​
តើអ្នក​ចង់ពិសា​ទឹក​ក្រឡុកប័រ ​ ប៉ុន្ដែ​មិន​ចេះ​វិធីធ្វើ​មែនទេ?​

ផ្លែប័រ​ជួយ​លើក​កម្ពស់​ការ​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹម​ដូចជា​ សារធាតុ ​Lycopene និង​បេតា​ការ៉ូទិន​ ដូច្នេះ​ដើម្បី​បន្ថែម​រសជាតិ​ និងសារ​ធាតុ​ចិញ្ចឹម​កាន់តែ​ច្រើន ​សូម​ដាក់​បន្ថែម​ប៉េង​ប៉ោះ ​និងការ៉ុត​ ទៅក្នុង​ទឹក​ក្រឡុក​ប័រ​របស់អ្នក។​
តើអ្នក​ចង់ពិសា​ទឹក​ក្រឡុកប័រ ​ ប៉ុន្ដែ​មិន​ចេះ​វិធីធ្វើ​មែនទេ?​
វិធីធ្វើ​ទឹក​ក្រឡុកប័រ​ឱ្យឆ្ងាញ់​ពិសា​គ្រឿង​ផ្សំ​ផ្លែប័រ​មួយ​ផ្លែ ​ទឹកដោះ​គោខាប់​ និងទឹក​ដោះ​គោឆៅ​
វិធីធ្វើយក​ផ្លែប័រ​ទុំមួយ​ផ្លែមក​ពុះចំពាក់​កណ្ដាល ​ហើយ​យកស្លាប​ព្រាឆ្កៀល​យកសាច់​ដាក់ក្នុង​ម៉ាស៊ីន​ក្រឡុក​។ បន្ទាប់​មកដាក់​ទឹកដោះ​គោខាប់​ប្រមាណ ​៨០មីលីលីត្រ ​និងដាក់​ទឹកដោះ​គោឆៅ​ ៤០មីលីលីត្រ​ រួចដាក់​ទឹកក​កកិន​ម៉ត់​ចូល​ រួចក្រឡុក​ឱ្យគ្រឿង​ផ្សំទាំង​អស់ម៉ត់​ និងចូល​គ្នាល្អ​។ ប្រសិន​បើវា​ខាប់ពិបាក​ក្នុង​ការកិន​ឱ្យម៉ត់ ​សូម​ដាក់​បន្ថែមទឹក​ឆ្អិន(​ទឹកឆ្អិន​ តែត្រជាក់​)បន្ដិច​ ឬដាក់​បន្ថែម​ទឹកដោះ​ឆៅជំនួស៕​អត្ថបទ៖ ដេវីដ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​