សោកនាដកម្ម ទារកកើតមក មានភ្នែកតែមួយ ចំកណ្ដាលថ្ងាស កើតឡើងដោយសារតែម្ដាយ…

អេស៊ីប៖ ទារកម្នាក់ដែល កើតមកមានតែភ្នែកមួយ នៅចំកណ្ដាលថ្ងាស មានសង្ឃឹមថានឹងរស់ មិនដល់ ២ទៅ៣ថ្ងៃនោះទេ ក្រោយពីចាប់កំណើត។ 

នេះបើតាមការជឿជាក់ពី វេជ្ជបណ្ឌិត ឲ្យដឹងថា ទារកប្រុសនេះ បានរងនូវជំងឺម្យ៉ាងឈ្មោះថា cyclopia ដែលវាជាស្ថានភាពជំងឺ មិនប្រក្រតី ផ្នែកវេជ្ជសាស្ដ្រ និងត្រូវបានគេដាក់ ឈ្មោះបែបនេះ បន្ទាប់ពីមាន រឿងព្រេង ទាក់ទិននឹងយក្សក្រិក ដែលមានភ្នែកតែមួយ។ យ៉ាងណាមិញ អាការៈនេះ អាចកើតមានឡើង ដោយសារតែការរងវិទ្យុសកម្ម នៅក្នុងស្បូនម្ដាយ។ ជាមួយគ្នានេះ ក៏មានការបញ្ជាក់ថា cyclopia គឺជាករណីដ៏ កម្រមានបំផុត លើទារកដែលចាប់កំណើតមក និងទារកដែលកើតដោយ ភ្ជាប់នូវ អាការៈបែបនេះ គឺតែងតែស្លាប់ទៅវិញ ក្នុងរយៈពេលខ្លី។

ការកើតមកមានតែភ្នែកមួយ​ និងគ្មានច្រមុះ គឺដោយសារតែ ការលូតលាស់ នៅក្នុងស្បូនម្ដាយមិន ពេញលក្ខណៈ ហើយ បេះដូងរបស់ទារកនេះ ក៏មានបញ្ហាធ្ងន់ធ្ងរ ដូចគ្នា។ យោងទៅតាម គេហទំព័រ នៃសារព័ត៌មាន  slaati.com បានឲ្យដឹងថា ក្រុមវេជ្ជបណ្ឌិតយល់ថា នេះជា លទ្ធផលមកពី ការប្រើប្រាស់ ថ្នាំច្រើន ប្រភេទចូលគ្នា តាមរយៈ ការប្រើប្រាស់របស់ម្ដាយទារកនេះ ឬ អាចមកពីការ រងវិទ្យុសកម្ម នៅក្នុងស្បូន។

គួរបញ្ជាក់ថា ទារកនេះ កើតនៅក្នុង មន្ទីរពេទ្យឯកជនមួយ ក្នុងទីក្រុងតូច El Senbellawein នៃអេស៊ីប។ វេជ្ជបណ្ឌិត  Ahmed Badruddin ដែលជាអ្នកមើលការខុសត្រូវ លើករណីទារកនេះ បានឲ្យដឹងថា ទារកនេះ កើតមក ដោយមិនមាន កាយសម្បទាន គ្រប់លក្ខណៈ ដូចនេះទារកនេះ អាចមានសង្ឃឹម រស់បានតែប៉ុន្មាន ថ្ងៃទេ។ 

មួយវិញទៀត រូបភាពដ៏ខ្លោចចិត្ដមួយសន្លឹកនេះ បានទទួលសិទ្ធិពី ក្រុមគ្រួសារទារកនេះ ឲ្យធ្វើការបង្ហោះឡើង ដែលនាពេលនេះ ពួកគេ ក៏កំពុងតែទទួលការ ប្រឹក្សាផងដែរ៕

សោកនាដកម្ម ទារកកើតមក មានភ្នែកតែមួយ ចំកណ្ដាលថ្ងាស កើតឡើងដោយសារតែម្ដាយ...
រូបភាពទារក ដែលចាប់កំណើតមក មានតែភ្នែកមួយ

សោកនាដកម្ម ទារកកើតមក មានភ្នែកតែមួយ ចំកណ្ដាលថ្ងាស កើតឡើងដោយសារតែម្ដាយ...
រូបភាពទីក្រុង ដែលទារកនេះចាប់កំណើត

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត